ម្ដាយក្មេងស្រីដែលកូនត្រូវបានគេរំលោភ បន្តស្វែងរកយុត្តិធម៌ក្រោយតុលាការចេញដីកាតម្កល់ទុកឥតចាត់ការ

​ម្ដាយក្មេងស្រីដែលកូនរបស់គាត់ត្រូវបានគេចាប់រំលោភកាលពីឆ្នាំមុន នៅតែបន្ត ស្វែងរកយុត្តិធម៌សម្រាប់កូនស្រី ព្រោះកើតទុក្ខមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការ។ 

លោក យ៉ែម យឿត ជាកសិករចិញ្ចឹមត្រីម្នាក់នៅខេត្តព្រៃវែង ឈរសម្លឹងមើលទៅស្រះចិញ្ចឹមត្រីរបស់ខ្លួន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។

កសិករ​ចិញ្ចឹមត្រី​ក្នុង​ខេត្តព្រៃវែង ស្នើ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការ​នាំចេញ​ត្រី​ទៅ​កាន់​ប្រទេស​ចិន

កសិករ​មួយចំនួន​នៅខេត្តព្រៃវែង បានស្នើឱ្យរដ្ឋាភិបាល​​ពន្លឿននីតិវិធីនាំចេញត្រីរបស់កសិករ​ទៅកាន់ទីផ្សារប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរកាលពីពេលកន្លងទៅ ស្របពេលទីផ្សារលក់ត្រីរបស់ពួកគេមានតម្លៃថោក នាពេលបច្ចុប្បន្ន។

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

កម្ពុជា​ស្នើ​អ្នកជំនាញ​បរទេស​ជួយ​បន្សាប​សារធាតុ​គីមី​ផ្សំ​ជា​គ្រឿងញៀន ក្រោយ​ប្រមូល​បាន​ជាង​៣០០តោន

កម្ពុជា​ស្នើអ្នកជំនាញពីបរទេស​ជួយបន្សាប​សារធាតុផ្សំជាគ្រឿងញៀន ក្រោយប្រមូលបានជាង៣០០តោនពីទីតាំងធំៗកាលពី​ឆ្នាំ២០២១ ខណៈ​ឧក្រិដ្ឋជនគ្រឿងញៀនបានប្រើប្រាស់សារធាតុគីមី​នាំ​ចូលទាំង​នោះមក​កែច្នៃនិង​ផលិតជាគ្រឿងញៀនដោយខុសច្បាប់។

បទយកការណ៍៖សំឡេងទ្រហោយំរបស់កុមារី​រងគ្រោះពី​ការ​រំលោភ​ផ្លូវភេទ ​ធ្វើឱ្យម្តាយ​តស៊ូ​រកយុត្តិធម៌​​ទាំង​ជីវភាពក្រីក្រ​

ស្ត្រីជាម្តាយម្នាក់ រស់​នៅក្នុងខេត្តព្រៃវែង ដែលមិនចេះអក្សរ មិនដឹ​ង​ពីដំណើរ​ច្បាប់ បាន​ប្តេជ្ញារកយុត្តិ​ធម៌​ឱ្យ​កូន​ស្ត្រីដែល​មាន​អាយុទើប៦ឆ្នាំ ដែល​ត្រូវបាន​បុរសជាអ្នកជិតខាងរំលោភ។ អ្នកស្រីបញ្ជាក់ថា ហេតុ​ការណ៍​នេះបាន​កើតឡើងប្រមាណ ៤ខែមកហើយ ប៉ុន្តែ​កូនស្រីរបស់គាត់នៅតែទ្រហោយំជា​បន្ត​បន្ទាប់ ដែលសំឡេងនេះ​ធ្វើឱ្យគាត់មានការឈឺចាប់ខ្លាំងហើយយល់ថា ខ្លួនឯងមានកំហុសដែលមើលថែកូនមិនបានល្អ។​

បុរសម្នាក់ពាក់អាវគណបក្សកម្ពុជានិយម។

បេក្ខភាព​មេឃុំ​ចៅសង្កាត់​បក្ស​កម្ពុជានិយម​ត្រូវ​បាន​ផ្ដល់​សុពលភាព ក្រោយ​មាន​ភាព​ចម្រូងចម្រាស

គណៈកម្មាឃុំសង្កាត់រៀបចំការបោះឆ្នោត​ ប្រចាំខេត្តព្រៃវែង បានផ្ដល់សុពលភាព​​ចំពោះ​​បេក្ខ​​ភាព​​​មេឃុំ-ចៅសង្កាត់ដែលឈរឈ្មោះឱ្យ «គណបក្សកម្ពុជា​​និយម» រួចហើយ បន្ទាប់ពីមាន​​ភាពចម្រូង​​​ចម្រាសរឿងឈរឈ្មោះជាបេក្ខភាពមេឃុំចៅ-សង្កាត់កន្លងមក។

អ្នកភូមិជាច្រើននាក់នៅឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ចេញតវ៉ាដោយអះអាងថាអាជ្ញាធរគប់គិតជាមួយក្រុមហ៊ុនចាក់ដីលុបប្រឡាយសាធារណៈ។

អ្នកភូមិ​នៅ​ខេត្តព្រៃវែង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​គប់គិត​គ្នា​លុប​ប្រឡាយ​ទឹក​យក​ដី​លក់​ឱ្យ​ក្រុមហ៊ុន

អ្នកភូមិជាច្រើននាក់នៅឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ចោទអាជ្ញាធរមូលដ្ឋានថាបានគប់គិតគ្នា​ចាក់ដីលុបប្រឡាយទឹក ដើម្បីយកដីលក់ឱ្យក្រុមហ៊ុន និងធ្វើឱ្យពលរដ្ឋគ្មានប្រព័ន្ធទឹកសម្រាប់បង្ក​បង្កើន​ផល តែអាជ្ញាធរច្រានចោលការចោទនេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន សែន ថា​បើ​មាន​អ្នកលួច​ធ្វើឃាត​លោក សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា បើមានអ្នកលួចធ្វើឃាតរូបលោក អាចនឹងផ្ទុះសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ដោយលោកថា កន្លងមក មានមុខសញ្ញាអ្នកប៉ុនប៉ងធ្វើឃាតរូបលោកជាច្រើនដង តែបរាជ័យ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ