បឹងហ្គាឡូមួយកន្លែងនៅលើកោះរ៉ុងសន្លឹម ត្រូវបានអាជ្ញាធរបាញ់ថ្នាំក្រហមដោយកំណត់ឱ្យរុះរើចេញ។

ភ្ញៀវទេសចរលុបចោលការកក់កន្លែងស្នាក់នៅ ខណៈអាជ្ញាធរពន្យារពេលកំណត់ឱ្យរុះរើទីតាំងអាជីវកម្មចេញពីកោះរ៉ុង

ភ្ញៀវទេសចរបានចាប់ផ្ដើមចាកចេញពីកោះរ៉ុងសន្លឹម និងលុបចោលការកក់កន្លែងស្នាក់នៅ ខណៈអាជ្ញាធរបានពន្យារពេលឱ្យរុះរើចេញសម្រាប់អាជីវកម្ម និងរមណីយដ្ឋាននានានៅឆ្នេរសារ៉ាសេនបេ (Saracen Bay)។

អង្គការសង្គមស៊ីវិលយល់ឃើញថាដីរដ្ឋគួរដកហូតមកវិញក្រោយកម្ទេចរបងនៅឆ្នេរអូរឈើទាល

ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលត្រូវនិរាករចោលនូវប្លង់កម្មសិទ្ធិដែលទ​​ទួ​​​​​ល​​បានភាពស្របច្បាប់ ក្នុងនាមជានីតិបុគ្គល ទៅលើផ្ទៃដីមួយប្លង់ដែលមានទំហំជាង ៨ពាន់​​ម៉ែ​​ត្រ​​​​កា​​រ៉េ ដែលគេចាត់ទុកថា ការអនុវត្តបែបនេះ ​វាជាការ​បំពានទៅនឹងគោលការណ៍ច្បាប់ ហើ​​យធ្វើ​​ឱ្យ​​ប៉ះ​​ពាល់ដល់សោភ័ណភាពតំបន់ឆ្នេរសមុទ្រថែមទៀតផង។

របងសង់លើឆ្នេរអូរឈើទាលត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចក្រោយសារព័ត៌មានផ្សព្វផ្សាយ

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ទីតាំងរបងដែលសង់លើ​​ឆ្នេ​​រអូរឈើទាល ត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចចោលជាស្ថាពរហើយ ក្រោយរងការរិះគន់ និងមានការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មាន។

របងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ដោយមិនទាន់ដឹងថានរណាជាម្ចាស់កម្មសិទ្ធិនៅឡើយ ស្ថិតក្នុងខេត្តព្រះសីហនុ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

មូលហេតុនៅពីក្រោយនៃការធ្វើរបងលើដីឆ្នេរអូរឈើទាលនៅតែស្ថិតក្នុងអាថ៌កំបាំង

មកដល់ពេលនេះ រឿងដែលថាតើរបងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ ជាកម្មសិទ្ធិរ​​បស់អ្នក​​ណា​​​​​នោះ ហាក់លែងជាប្រធានបទដែលគេចង់ដឹងចង់​ឮទៀតទៅហើយ ដោយជំនួសមក​​វិញ​​ ថាតើ​​មា​ន​​​​មូល​​ហេតុអ្វីដែលនៅពីក្រោយនៃការបិទបាំងព័ត៌មានអំពីម្ចាស់កម្មសិទ្ធិ ដែលទទួលបានវាស​​នា​​​​ល្អជាង​​គេ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៦លាននាក់ ដែលអាចសាងសង់របងដ៏ស្កឹមស្កៃស្ទើរ​​ចូល​​ទៅ​​​​ក្នុង​​​​សមុទ្រដោយគ្មានឧបសគ្គបែបនេះ។

រថយន្តសមត្ថកិច្ចតម្រៀបគ្នានៅក្បែរអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ខែកញ្ញា ឆ្នាំ២០២២។

សមត្ថកិច្ចកម្ពុជាថាមិនឃើញមានការចាប់បង្ខាំងពលរដ្ឋជប៉ុនដូចការអះអាងឡើយ

ក្រសួង​មហាផ្ទៃ​កម្ពុជា ​បាន​​ឱ្យ​ដឹ​ង​​ថា ក្រោយស៊ើបអង្កេត នគរបាល​​អន្តោប្រវេសន៍រក​មិនឃើញមាន​ករណីបង្ខាំងមនុស្សទុកដូចការអះអាង​ដែល​ថាមាន​ការ​បង្ខាំង​ជនជាតិជប៉ុនចំនួន​១៩​នាក់នៅ​​សណ្ឋាគារ​​មួយ​​ក្នុង​​ខេត្ត​ព្រះសីហនុ។

លោក Chen Baorong (ពាក់អាវ​ក្រហម) ​អំឡុង​អាហារ​ថ្ងៃត្រង់​ បន្ទាប់​ពី​ការ​ដោះលែង​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៣។

ប្រធានក្រុមជួយសង្គ្រោះជនរងគ្រោះក្នុងប្រតិបត្តិការឆបោកត្រូវបានដោះលែង បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល១០ខែ

លោក ចេន បៅរ៉ុង (Chen Baorong) ជាពាណិជ្ជករជនជាតិចិន ដែលដឹកនាំប្រតិបត្តិការជួយសង្គ្រោះកម្មកររាប់រយនាក់ពីប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា ត្រូវបានដោះលែងពីពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទម្សិលមិញនេះ។

លោក Chen Baorong ជាប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន។

ប្រធាន​ក្រុមជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុង​ប្រតិបត្តិការ​ឆបោក អាច​នឹង​ត្រូវបាន​ដោះលែង​ក្នុង​ពេលឆាប់ៗនេះ

បុរសជនជាតិចិនម្នាក់ដែលជាប់ពន្ធនាគារ ខណៈដឹកនាំការជួយសង្គ្រោះកម្មករក្នុងប្រតិបត្តិការឆបោកមនុស្ស​រាប់រយនាក់ អាចនឹង​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្តព្រះសីហនុ ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​ទោសរបស់លោកក្នុងសំណុំរឿង «ទាសករលក់ឈាម» ត្រូវបានបន្ធូរបន្ថយ។

លោក ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៅវិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

លោក ស ខេង ប្រាប់​សមត្ថកិច្ច​ពី​យន្តការ​ច្បាប់​ក្នុង​ការ​តាម​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន

​​​​​​រ​​ដ្ឋម​​​ន្ត្រី​​​​ក្រ​សួង​​​​​មហាផ្ទៃ​​​ ​​​​លោក​​​ ស​ ​ខេ​​ង ប្រា​​ប់ស​​ម​ត្ថ​​​កិ​​ច្ចពីយន្តការ​ច្បាប់​ ឬរបៀប​​តា​​​​​ម​​​​​​ចាប់​​ឧក្រិដ្ឋជន​គ្រឿ​​ង​​​ញៀ​​​​ន ​​​ដោយ​​​​បា​​រ​​​​​ម្ភ​​​ពី​​​​​​​ហានិ​​ភ័​យ​សង្គ​ម​ ​​​​ខណៈ​​​មា​​ន​កា​​រប​​ង្ក្រា​បគ្រឿងញៀន​ទ្រង់​ទ្រាយ​ធំជា​ថ្មី​ទៀ​តនៅខេ​ត្ត​ព្រះសីហនុ​ តែឧ​ក្រិដ្ឋជ​ននៅ​មិ​នទា​ន់​​​ត្រូ​វបាន​​ចាប់​​ខ្លួ​ន​​យកមកផ្តន្ទា​ទោ​ស​នៅ​ឡើ​យ​។​

រថយន្តសមត្ថកិច្ចតម្រៀបគ្នានៅក្បែរអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ខែកញ្ញា ឆ្នាំ២០២២។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រកាស​ស្វែង​រក​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​មួយ​រូប​ពាក់ព័ន្ធ​ករណី​បង្ក​អសន្តិសុខ​

អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសស្វែងរកជនជាតិចិនជាស្ត្រីមួយរូប ដែលអះអាងថា ជនសង្ស័យរូបនោះជាប់ពាក់ព័ន្ធនឹងករណីបង្កអសន្តិសុខក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

អត្ថបទស៊ើបអង្កេត៖ កម្មករក្នុងប្រតិបត្តិការឆបោកត្រូវបានបញ្ជូនចេញពីកម្ពុជាទៅឡាវ និងមីយ៉ាន់ម៉ា

ស្របពេលមានការចុះបង្រ្កាប និងការចាប់ខ្លួនកាន់តែខ្លាំងពីសំណាក់អាជ្ញាធរ ក្នុងនោះ គេសង្កេតឃើញថា ក្រុមអ្នកឆបោកដែលកំពុងតែធ្វើសកម្មភាពក្នុងប្រទេសកម្ពុជាហាក់កំពុងតែងាកទៅកាន់ប្រទេសផ្សេងៗ ខណៈរបាយការណ៍អំពីការកើនឡើងនៃករណីឆបោកក៏បានលេចឡើងនៅក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ា ផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ