(ពាក់ម៉ាសពណ៌ទឹកសមុទ្រ) លោក ម៉ៅ ជឿន ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយអតីតក្រុមហ៊ុនស្ករអំពៅ អង្គរស៊ូហ្គឺ (Angkor Sugar) នៅ​ខេត្ត​ឧត្ដរមាន​ជ័យ មកស្នើសុំក្រសួងជួយដោះស្រាយប្រគល់ដីមកពួកគេវិញ ក្រោយ​ក្រុមហ៊ុន​នេះក្ស័យធន និងដកខ្លួន​ចេញពីដីសម្បទានសេដ្ឋកិច្ច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ពលរដ្ឋជាង៧០០គ្រួសារនៅខេត្តឧត្ដរមានជ័យ ស្នើក្រសួងផ្ដល់ដីឱ្យពួកគាត់វិញ ក្រោយក្រុមហ៊ុនក្ស័យធននិងចេញពីដីជម្លោះ

ពលរដ្ឋមានជម្លោះដីធ្លីជាមួយអតីតក្រុមហ៊ុនស្ករអំពៅ ​នៅ​ខេត្ត​ឧត្ដរមាន​ជ័យ បាន​ជំរុញ​ទៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូប​នីយ​កម្ម និង​សំណង់ ​​ដោះស្រាយ​វិវាទ​ដីធ្លី ដោយ​ប្រគល់ដី​ជូន​ពួកគាត់វិញ និងផ្តល់បណ្ណកម្មសិទ្ធិ​​ ក្រោយ​ក្រុមហ៊ុន​នេះក្ស័យធន និងដកខ្លួន​ចេញពីដីសម្បទានសេដ្ឋកិច្ចដែលមានជម្លោះ​​ជិត​១០ឆ្នាំ។

រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ព្រះសង្ឃ គណៈកម្មការ កម្លាំងសឹករងខេត្ត និងមន្ត្រីឧទ្យានុរក្សា ៩អង្គ/នាក់ ចុះចុច GPS នៅកែងព្រៃសន្លុងដែលប្រជាពលរដ្ឋរុករានភ្ជួរថ្មីក្នុងដីដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ស្ថិតនៅភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សហគមន៍សង្ឃរុក្ខាវ័នបារម្ភពីការបាត់បង់ព្រៃឈើបន្ថែមទៀត ក្រោយមានការកាត់ឆ្វៀលដីព្រៃជិត៥ពាន់ហិកតា

​​ប្រជាសហគមន៍បានបង្ហាញក្ដីព្រួយបារម្ភថា ប្រសិនបើផ្ទៃដីព្រៃសហគមន៍រតនរុក្ខា ដែលជាផ្នែកមួយនៃព្រៃសហគមន៍សង្ឃរុក្ខាវ័ន ទំហំជិត៥ ០០០ហិកតា ត្រូវបានកាត់​ឆ្វៀលជូនទៅពលរដ្ឋពិតមែន នឹងធ្វើឱ្យបាត់បង់ព្រៃឈើ និងជម្រក​សត្វព្រៃគ្រប់ប្រភេទដែលរស់នៅក្នុងតំបន់ការពារមួយនេះបន្ថែមទៀត។ ​

កាល​ពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាង​កម្លាំងសន្តិ​សុខ និង​កម្លាំង​សមត្ថ​កិច្ចប្រដាប់ដោយកាំភ្លើងដែលការ​ពារ​ដីក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ជាមួយ​ប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់និងអាស្រ័យផលនៅលើដីមានជម្លោះ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខណៈអាជ្ញាធរចុះឈូសឆាយផ្ទះ និងផលដំណាំរបស់ពលរដ្ឋ។

អ្នកភូមិ​ជិត២០នាក់​ត្រូវបាន​ចាប់ដាក់​ពន្ធនាគារ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​នៅ​ខេត្តឧត្ដរមានជ័យ

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានរកឃើញថា យ៉ាងហោចណាស់ អ្នកភូមិជិត២០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ហើយផ្ទះសម្បែងរបស់ពួកគេត្រូវបានដុតកម្ទេចចោលជាបន្តបន្ទាប់ ក្រោយមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរ​មាន​ជ័យ។

ពលរដ្ឋ៧នាក់​ត្រូវបាន​តុលាការ​ឃុំខ្លួន​ពាក់ព័ន្ធ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​នៅ​ខេត្តឧត្ដរមានជ័យ

មន្ត្រីសិទ្ធិមនុស្សបានឱ្យដឹងថា ពលរដ្ឋចំនួន៧នាក់ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃទី១២ ខែធ្នូនេះ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមួយ នៅឃុំត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរ​មាន​ជ័យ។

សាកសពយោធាការពារព្រំដែនមួយរូប ដែលអាជ្ញាធរខេត្តឧត្តរមានជ័យអះអាងថា បានរកឃើញនៅថ្ងៃសៅរ៍នេះ ខណៈក្រុមជួយសង្គ្រោះកំពុងរុករកសាកសពយោធាម្នាក់ទៀត ដែលពួកគេលង់ទឹកអំឡុងពេលជួយក្មេងពីរនាក់ លង់ទឹកនៅចំណុចអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល។ (រូបភាព ហ្វេសប៊ុក)

យោធា​​ការពារ​​ព្រំដែន​​២​នាក់​​បាន​​ស្លាប់​​អំឡុង​​ពេល​​​ជួយ​​សង្រ្គោះ​​ក្មេង​​២​នាក់​​ពី​ការ​​លង់​​ទឹក​

មន្ត្រីរដ្ឋបាល​ខេត្តឧត្តរមានជ័យ អះអាងថា សាកសពយោធាម្នាក់ត្រូវបានរកឃើញ ខណៈក្រុមការងារជួយសង្គ្រោះកំពុងរុករកសពយោធាម្នាក់ទៀតដែលបានលង់ទឹក អំឡុងពេលពួកគេចុះជួយក្មេងពីរនាក់ ដែលបានរអិលជើងធ្លាក់ទឹកនៅចំណុចអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល។

ព្រះសង្ឃ និងអ្នកចូលរួមក្នុងពិធីដាំកូនឈើ​ នៅ​​សហគមន៍សង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

អ្នកកាន់​សាសនា​ចំនួន​៤ផ្សេងៗគ្នា​បង្ហាញ​ឆន្ទៈ​តែមួយ​ក្នុង​ការ​ការពារ​ព្រៃឈើ

អ្នកកាន់​​ជំនឿ​សាសនា​ផ្សេងៗ​គ្នាចំ​នួន​៤នៅកម្ពុជា បង្ហាញ​ឆន្ទៈ​រួម​គ្នាក្នុងការ​​អភិរក្ស​ព្រៃ​ឈើ ដោយ​មិន​ប្រកាន់​និន្នាការសាសនា ខណៈ​ពួកគេ​ដាំដើមឈើរួមគ្នា​ចំនួន៦ ៥០០ដើម​ នៅព្រៃ​សហគមន៍សង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ។

សកម្មភាពដាំកូនឈើរបស់សហគមន៍សង្ឃរុក្ខាវ័នកាលពីពេលកន្លងទៅ។

សហគមន៍​សង្ឃរុក្ខាវ័ន​គ្រោង​ដាំ​កូនឈើ​៦ពាន់ដើម ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ

គណៈកម្មការព្រៃសហគមន៍សង្ឃរុក្ខាវ័ន នឹងរៀបចំពិធីបុណ្យរុក្ខទិវា ក្រោមប្រធានបទ «រួមគ្នាដាំកូនឈើ ដើម្បីជីវិតនិងភពផែនដី» នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២២នេះ នៅក្នុងដែនជម្រកសត្វព្រៃមួយនេះ ដើម្បីជាសារដាស់ស្មារតីឱ្យពលរដ្ឋកាន់តែច្រើននាំគ្នាចូលរួមថែរក្សាព្រៃឈើ។

ព្រះសង្ឃ​ការពារព្រៃ​ឈើព្រមានពីការកើនឡើងនៃករណី​បរបាញ់​សត្វ​ព្រៃ​​​ក្នុង​ឆ្នាំ​នេះ

អ្នកដើរល្បាតទាំងឡាយ ក្នុងព្រៃសហគមន៍ខេត្តឧត្តរមានជ័យបានលើកឡើងថា អត្រានៃចំនួនសត្វព្រៃ ដែលប្រទះឃើញងាប់ដោយសារការបរបាញ់ក្នុងរយៈពេលប៉ុន្មានខែដំបូងក្នុងឆ្នាំនេះ មានការកើនឡើង បើធៀបនឹងឆ្នាំមុន ខណៈដែលអ្នកល្បាតមួយរូបក៏បានអះអាង​ថា ការកើនឡើង​នេះ ​ដោយសារភាពគ្មានការងារធ្វើរបស់​ពលរដ្ឋក្នុងតំបន់ និងការអនុវត្តច្បាប់មានភាពធូររលុង។

អ្នកភូមិឈរមើលរោងចាំចម្ការដែលកំពុងលេបត្របាក់ដោយអគ្គិភ័យ នៅខេត្តឧត្ដរមានជ័យ កាលពីឆ្នាំ២០០៩។

សង្ខេបព្រឹត្តិការណ៍៖ ក្រុមហ៊ុនស្ករសមួយរងការចោទប្រកាន់ថាបានរំលោភសិទ្ធិប្រជាពលរដ្ឋ

ស្ថាប័ន​រដ្ឋាភិបាលមួយរបស់​ចក្រភព​អង់គ្លេស​បាន​ឱ្យដឹង​ថា​ ក្រុមហ៊ុន​ស្ករ​ស​ថៃ​ ​មិត្រផុល (Mitr Phol) ដែលស្ថិតនៅក្នុងភាពចម្រូងចម្រាស មិនគួរត្រូវបានចាត់ទុកថាជាវេទិកាឧស្សាហកម្មអំពៅប្រកបដោយនិរន្តរភាព តាមរយៈការគ្មានដំណោះស្រាយចំពោះការរំលោភសិទ្ធិមនុស្សទាក់ទងនឹងបញ្ហាចម្ការអំពៅក្នុងខេត្តឧត្ដរមានជ័យនោះទេ។

សកម្មភាពប្រជាពលរដ្ឋតវ៉ាការឈូសឆាយដីចម្ការនិងដីលំនៅឋានដោយក្រុមយោធា ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ឧត្ដរមានជ័យ​ចោទ​អាជ្ញាធរ​និង​ទាហាន​ថា​រំលោភ​យក​ដី​ពួកគេ

ពលរដ្ឋជាង២០០គ្រួសារ រស់​​នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ចោទអាជ្ញាធរនិងទាហាននៅខេត្តនេះ​ថា បាន​រំលោភយក​ដីធ្លី​របស់​ពួកគេដែលបាន​កាន់​កាប់និង​អាស្រ័យផលជិត៣០ឆ្នាំ ប៉ុន្តែអាជ្ញាធរបានច្រានកាលការចោទប្រកាន់នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ