វត្តខ្មែរនៅកម្ពុជាក្រោម នៅតែព្យាយាមរក្សាវប្បធម៌និងប្រពៃណីខ្មែរសម្រាប់អ្នកជំនាន់ក្រោយ

ក្រុមអ្នករៀបចំកម្មវិធីបុណ្យបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរក្រោមដែលមានចំនួនប្រមាណជាកន្លះលាននាក់បានមកចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីមួយ នៅក្នុងខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម សម្រាប់រយៈពេលបីថ្ងៃ កាលពីចុងខែធ្នូកន្លងទៅ។

ព្រះតេជព្រះគុណ ថាច់ ថយ បង្រៀនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅដែនដីខ្មែរកម្ពុជាក្រោម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

បទយកការណ៍៖ គ្រូបង្រៀនភាសាខ្មែរនៅកម្ពុជាក្រោមថា «ទោះបីបង្រៀនគ្មានប្រាក់ក៏ស្ម័គ្រចិត្តបង្រៀនដើម្បីក្មេងជំនាន់ក្រោយ»

គ្រូបង្រៀនស្ម័គ្រចិត្តនៅកម្ពុជាក្រោម បានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីបង្រៀនភាសាខ្មែរដល់ព្រះសង្ឃ កុមារ យុវជន និងពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីគ្រប់គ្រងដោយប្រទេសវៀតណាម ដើម្បីថែរក្សាអក្សរសាស្រ្តជាតិមិនឱ្យបាត់បង់ បើទោះបីមិនមានការជួយឧបត្ថម្ភពីរដ្ឋអំណាចវៀតណាមក៏ដោយ។

ព្រះសង្ឃ និងយុវជនដែលរស់នៅកម្ពុជាកណ្ដាល បានធ្វើទស្សនកិច្ចនៅទីតាំងដើមឈើទាលឧកញ៉ា ស៊ឺន គុយ ស្ថិតនៅខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។

បទយកការណ៍៖ ព្រះសង្ឃនិងយុវជនទៅទស្សនកិច្ចកម្ពុជាក្រោម ដើម្បីបង្ហាញពីឈាមជ័រខ្មែរតែមួយ

ទឹកដីខ្មែរកម្ពុជាក្រោម ដែលបារាំងហៅថា ដែនដីកូសាំងស៊ីន មានទំហំ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង ត្រូវបាន​បារាំង​ចុះហត្ថលេខាប្រគល់​ទៅ​ឱ្យ​ប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅក្នុងអំឡុងពេលដែលអាណានិគមបារាំងត្រួតត្រា​ដែនដីឥណ្ឌូចិន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ