លោក គង់ រ៉ៃយ៉ា ប្រធានក្រុមទ្រទ្រង់​ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ។

គ.ជ.ប សម្រេច​ឱ្យ​លោក គង់ រ៉ៃយ៉ា ឈ្នះក្ដី​លើ​គណបក្ស​ប្រជាជនកម្ពុជា​នៅ​ស្រុកកងមាស

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចឱ្យប្រធានក្រុមការងារគណបក្សភ្លើងទៀន​​ស្រុ​ក​​កងមាស ឈ្នះក្ដីលើគណបក្សប្រជាជនកម្ពុជា និងសម្រេចបង្គាប់ឱ្យលុបការផាកពិន័យចំនួន៥​​លា​ន​​រៀល​​។

យុវជន គង់ រ៉ៃយ៉ា ដែលត្រូវតុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ ពីបទញុះញង់​ឲ្យមានបដិវត្តន៍​ពណ៌

ឧត្ដមស្នងការសិទ្ធិមនុស្សUNសម្ដែងក្ដីបារម្ភពីកាត់ទោសនិស្សិតសម្រាប់ការបង្ហោះសារលើហ្វេសប៊ុក

ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) ប្រចាំតំបន់អាស៊ីអាគ្នេយ៍សម្ដែងការព្រួយបារម្ភចំពោះការកាត់ទោសយុវជន គង់ រ៉ៃយ៉ា ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍ពណ៌ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការកាត់ទោសបុគ្គលនានាដោយគ្រាន់តែសម្ដែងមតិ។

យុវជនរងការចោទប្រកាន់ថាញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌អំពាវនាវ​ឲ្យ​តុលាការសម្រាលទោស​

យុវជនម្នាក់ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍​ពណ៌​ប្រឆាំងរដ្ឋាភិបាល នៅថ្ងៃ​សុក្រនេះ​ បានអំពាវនាវ​ដល់តុលាការ​រាជធានីភ្នំពេញ ឲ្យ​បន្ថូរបន្ថយទោស ដោយ​អះអាង​ថា​ខ្លួន​មិន​មាន​បំណង​ធ្វើ​បដិវត្តន៍អ្វីនោះទេ។​ យុវជន គង់ រ៉ៃ​យ៉ា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី​២១ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធការចោទ​ថា​ញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

តុលាការ​បើក​សវនាការលើយុវជនពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បើក​សវនាការ​​លើយុវជនម្នាក់ ឈ្មោះ គង់ រ៉ៃ​យ៉ា ​ដែលរង​ការ​​ចោទ​ប្រកាន់ថាចង់ធ្វើ​​បដិវត្តន៍ពណ៌​​ប្រឆាំងនឹង​រដ្ឋាភិបាល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ