លោក ហ៊ុន សែន ថា​លោក​មិន​ឯកភាព​នឹង​អ្នករិះគន់​ថា​គ្រូពេទ្យ​ខ្មែរភាគច្រើន​អាក្រក់​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ​ បានថ្លែង​​ថា​លោក​មិន​យល់ស្រប​នឹង​ការ​លើក​ឡើង​ថា​គ្រូពេទ្យ​​ខ្មែរ​ភាគច្រើន​”អាក្រក់​” ដែល​លោក​ថ្លែង​បែបនេះសំដៅទៅ​រក​លោក​​ឧកញ៉ាគួច ម៉េងលី ដែលធ្លាប់​បាន​រិះគន់វិស័យសុខាភិបាលកម្ពុជា។​ ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​ទទួល​ស្គាល់​ថា​មានពេទ្យ​មួយ​ចំនួន​តូចដែល​លោក​ថា​មិន​មានក្រមសីលធម៌ សម្តីមិនល្អនិងគិត​តែ​ពី​លុយ។ ទោះ​ជា​យ៉ាងណា ​លោកថាចំនួន​គ្រូពេទ្យ​នោះ​​មិន​ច្រើន​ដល់ថ្នាក់​៩០ឬ៩៩ភាគរយនោះទេ។ លោក​ចាត់ទុក​ការថ្លែង​រិះគន់​ថាពេទ្យ​ខ្មែរ​ភាគច្រើន​អាក្រក់​​ជា”​ការមិនអាច​ទទួល​យក​បាន”​និង”​​ការប្រមាថមួយ”​។​ លោក​បញ្ជាក់​ថា៖ “១០០ខូចដល់​៩៩ហើយ វាចប់ហើយ”។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ