ការជំរិតទារប្រាក់ ការចាប់ខ្លួនតាមទំនើងចិត្ត អំឡុងពេលបង្ក្រាបគ្រឿងញៀនធ្វើឱ្យ «ពលរដ្ឋខឹងសម្បា»

លោកស្រី សូ ចន្ធូ កំពុងឈរនៅខាងក្រៅផ្ទះ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ​ទី១១ ខែមករា ឆ្នាំ២០២៣​ នៅពេលដែលសមត្ថកិច្ចជាច្រើននាកបានឡោមព័ទ្ធរ៉ឺម៉កកង់បីមួយគ្រឿងនៅកាច់ជ្រុង ហើយវាយខ្នោះអ្នកបើកបររ៉ឺម៉កកង់បីនោះ។

ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ធ្វើតេស្តទឹក​នោមស្វែងរកសារធាតុញៀនទៅលើមន្ត្រីនគរបាល ថ្ងៃទី​២១ ខែ​សីហា​ ឆ្នាំ២០១៩។

រដ្ឋាភិបាលគ្រោងកែច្បាប់ដើម្បីតេស្តរកសារធាតុញៀនសម្រាប់មន្ត្រីរាជការ និងវិស័យឯកជន

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហើបពីបំណងកែច្បាប់ ដើម្បី​បើក​ផ្លូវ​ឱ្យមា​ន​ការ​ធ្វើតេស្តរក​សារធាតុ​ញៀន ក្នុង​វិស័យ​ឯក​ជន និង​រដ្ឋ ដើម្បីកាត់បន្ថយហានិភ័យសង្គមពីការប្រើប្រាស់គ្រឿងញៀន។

លោក ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៅវិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

លោក ស ខេង ប្រាប់​សមត្ថកិច្ច​ពី​យន្តការ​ច្បាប់​ក្នុង​ការ​តាម​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន

​​​​​​រ​​ដ្ឋម​​​ន្ត្រី​​​​ក្រ​សួង​​​​​មហាផ្ទៃ​​​ ​​​​លោក​​​ ស​ ​ខេ​​ង ប្រា​​ប់ស​​ម​ត្ថ​​​កិ​​ច្ចពីយន្តការ​ច្បាប់​ ឬរបៀប​​តា​​​​​ម​​​​​​ចាប់​​ឧក្រិដ្ឋជន​គ្រឿ​​ង​​​ញៀ​​​​ន ​​​ដោយ​​​​បា​​រ​​​​​ម្ភ​​​ពី​​​​​​​ហានិ​​ភ័​យ​សង្គ​ម​ ​​​​ខណៈ​​​មា​​ន​កា​​រប​​ង្ក្រា​បគ្រឿងញៀន​ទ្រង់​ទ្រាយ​ធំជា​ថ្មី​ទៀ​តនៅខេ​ត្ត​ព្រះសីហនុ​ តែឧ​ក្រិដ្ឋជ​ននៅ​មិ​នទា​ន់​​​ត្រូ​វបាន​​ចាប់​​ខ្លួ​ន​​យកមកផ្តន្ទា​ទោ​ស​នៅ​ឡើ​យ​។​

គ្រឿងញៀន

សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​២០០គីឡូក្រាម​ក្នុង​រថយន្ត​យោធា​មួយ​គ្រឿង​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍

តាមរយៈការចុះទៅពិនិត្យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយដែលកើតឡើងក្នុងរាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​ប្រទះ​​ឃើញ​​គ្រឿងញៀនចំនួន២០០គីឡូក្រាម​​ក្នុង​ក្នុង​រថយន្តយោធាបង្កហេតុមួយគ្រឿង។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលជួបលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ឯកអគ្គរាជទូត​អូស្ត្រាលី លើក​យក​បញ្ហា​រសើប​មួយ​ចំនួន​នៅ​កម្ពុជា​ទៅ​ជជែក​ជាមួយ​លោក ស ខេង

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អះអាងថា លោកបានលើកយកបញ្ហាមួយចំនួននៅកម្ពុជា ដូចជា បញ្ហាជួញដូរមនុស្ស គ្រឿង​ញៀន ការ​លាងលុយកខ្វក់ វិវាទការងារ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ការបោះ​ឆ្នោតឆ្នាំ២០២៣ រួមទាំងសំណុំរឿងលោក​ កឹម សុខា និងលោក សុន ឆ័យ ជាដើម ទៅ​​ជជែក​ជាមួយ​រដ្ឋមន្ត្រីក្រសួង​​មហា​ផ្ទៃ លោក ស ខេង។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ថ្លែងក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

លោក ស ខេង ថា​បទល្មើស​គ្រឿងញៀន​ក្លាយ​ជា​ប្រពៃណី និង​ស្នើ​ទៅ​គ្រប់​ភាគី​ទប់ស្កាត់​ឱ្យ​បាន​ជោគជ័យ

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លើក​​ឡើងថា កម្ពុជា​ជា​កន្លែងដែល​​ជន​ខិលខូចលួចប្រព្រឹត្ត​អំពើ​ល្មើសគ្រឿង​ញៀន ហើយ​ក្លាយ​ជា​ជំងឺ​ក្នុង​សង្គម និង​​ទៅ​ជា​ប្រពៃណី ដែល​​ការណ៍​នេះ លោក​អំពា​វ​នាវ​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ និងពលរដ្ឋទាំង​អស់​ ត្រូវរួម​គ្នាបង្ការនិងទប់ស្កាត់បទល្មើសនេះឱ្យ​បានជោគជ័យ។

ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរត្រលប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក,ការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ហ៊ុន សែន អំពាវនាវ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​លាងលុយកខ្វក់​និង​ការជួញដូរមនុស្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ និងអ្នកកាន់សាសនាផ្សេងៗ រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជា​ក្លាយជាឋានសួគ៌នៃ​ឧក្រិដ្ឋ​កម្ម កន្លែងលាងលុយ ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗ។

អាជ្ញធររាជធានីភ្នំពេញអំពាវនាវដល់ពលរដ្ឋចូលរួមយុទ្ធនាការលុបបំបាត់កុងស៊ីបញ្ចាំខុសច្បាប់និងអំពើល្មើសផ្សេងៗ

អាជ្ញាធរ​​អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមយុទ្ធនាការ​​បោស​សម្អាត​កុង​ស៊ីបញ្ចាំ​ខុស​ច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្ម ល្បែង​ស៊ីសង និង​ការ​ចែក​ចាយ-ការ​ប្រើប្រាស់គ្រឿងញៀន នៅទូទាំងរាជធានីភ្នំពេញ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុង ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

លោក ស ខេង បង្កើន​វិធាន​តាមដាន​មន្ត្រី​អនុវត្តច្បាប់​ជួញដូរ​មនុស្ស​ក្រោយ​កម្ពុជា​ធ្លាក់​ក្នុង​បញ្ជីខ្មៅ

​​​រ​ដ្ឋមន្ត្រី​ក្រ​​សួ​ង​ម​ហា​ផ្ទៃ ​​លោក​ ស ​​ខេង ​ប​​ង្កើន​​វិ​​ធានកា​​រតា​មដានម​ន្ត្រីអនុវត្តច្បាប់ ដើម្បី​ទប់​ស្កាត់​កុំឱ្យឧក្រិដ្ឋជន​យក​​កម្ពុជាធ្វើ​ជា​ដែន​​​ដីលាងលុយកខ្វក់ បង្កជាហានិភ័យសង្គម ក្រោយពីកម្ពុជាធ្លាក់ទៅក្នុងបញ្ជីខ្មៅជួ​​​ញ​​ដូរ​មនុស្ស​របស់សហរដ្ឋអាមេរិក។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

លោក ស ខេង រំឭក​មន្ត្រី​ថា​ការ​អភិវឌ្ឍ​ខេត្តព្រះសីហនុ​មិនមែន​សម្រាប់​ធ្វើជា​ឋានសួគ៌​ល្បែង​ខុសច្បាប់​ទេ

​​រ​ដ្ឋមន្ត្រី​​ក្រសួ​ង​មហាផ្ទៃ​​ ​លោក ​ស ​​​ខេង ហា​ក់​​​​បាន​ស្ដីប​​ន្ទោសម​​ន្ត្រីទៅលើភាពយឺត​យ៉ាវទ​ប់ស្កា​ត់បទ​ល្មើ​ស​​​នា​​នា ​រួមទាំងការ​បើក​ល្បែង​ខុស​ច្បាប់​នៅ​ក្នុងខេ​​ត្តព្រះសីហនុ ​ដោយលើកឡើង​ថា កា​រដែ​លរ​ដ្ឋាភិបា​​​ល​ចំណាយលុយរាប់លានដុល្លារ​ដើម្បីអ​ភិវឌ្ឍ ​​មិន​មែន​ចង់​ឱ្យ​ខេត្ត​នេះ​ក្លាយ​ជា​ឋាន​​សួ​​គ៌​ល្បែង​​ខុ​សច្បា​​​ប់នោះ​​​ទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ