លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

មន្ត្រីរដ្ឋាភិបាលថាការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង

មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គងទេ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ រីឯអ្នកឃ្លាំមើលយល់ថា បើអនុលោមតាមច្បាប់ គឺនាយករដ្ឋមន្ត្រីស្តីទី ឬឧបនាយករដ្ឋមន្ត្រី គួរជាអ្នកបំពេញភារកិច្ចនេះនៅពេលនាយករដ្ឋមន្ត្រីខកខាន។

ពលរដ្ឋរងគ្រោះ ដើរ​កាត់​អគារ​បាក់​រលំ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ Kahramanmaras ប្រទេស​តួកគី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្ពុជាផ្ដល់ជំនួយ ១០ម៉ឺនដុល្លារ ដល់តួកគីក្រោយរងគ្រោះរញ្ជួយដី

រដ្ឋាភិបាលកម្ពុជា​ ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលកំពុងទទួលរងគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សជាច្រើនពាន់នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលអះអាងថា ជំនួយមនុស្សធម៌នេះ គឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី កើនដល់ជាង៧៨០០នាក់

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់ជាង ៧ ៨០០នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមកាយគំនរអគារបាក់បែកដែលបានដួលរលំ ដើម្បីស្វែងរកជនរងគ្រោះដែលនៅមានជីវិតក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង។

អ្នករួចផុតជីវិតពីគ្រោះរញ្ជួយដី ឈរមើលទទៅ​គំនរ​បាក់បែក ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​បន្ទាប់​ពី​រញ្ជួយ​ដី​នៅ Hatay ប្រទេស​តួកគី កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

រញ្ជួយដីកម្រិតធ្ងន់នៅតួកគី និងស៊ីរី សម្លាប់មនុស្សជាង៤០០០នាក់ ខណៈជាច្រើននាក់ផ្សេងទៀតរងរបួស

គិតមកទល់ពេលនេះ រញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារ​ប្រទេស​តួកគី និ​ង​ប្រទេសស៊ីរី​ ដែលចាប់ផ្ដើមតាំងពីថ្ងៃចន្ទម្សិលមិញ​ បាន​សម្លាប់​មនុស្ស​ជាង ៤ ០០០ នាក់ និងរាប់រយនាក់ផ្សេងទៀត​រង​របួស ខណៈ​អគារជាច្រើនបានដួលរលំ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។

ក្រុមអ្នក​ជួយ​សង្គ្រោះ​ និងពលរដ្ឋមូលដ្ឋាន ជួយយក​ក្មេង​ស្រី​ម្នាក់​ចេញ​ពី​អគារ​បាក់​រលំ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ក្រុង Diyarbakir ប្រទេស​តួកគី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

រញ្ជួយដីកម្រិតធ្ងន់នៅតួកគី និងស៊ីរី សម្លាប់មនុស្សជាង៥០០នាក់ ខណៈរាប់រយនាក់ផ្សេងទៀតរងរបួស

រញ្ជួយដីកម្រិតធ្ងន់ ៧,៨រិចទ័រ បានវាយប្រហារភាគកណ្ដាល​នៃ​ប្រទេស​តួកគី និ​ង​ភាគ​ពាយព្យនៃប្រទេសស៊ីរី​ នៅថ្ងៃចន្ទនេះ ដោយ​បាន​សម្លាប់​មនុស្ស​ជាង ៥០០​នាក់ និងរាប់រយនាក់ផ្សេងទៀត​រង​របួស ខណៈ​អគារជាច្រើនបានដួលរលំ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។

អ្នក​ស្រុក​ម្នាក់ឈរ​ក្បែរ​ផ្ទះ​ដែល​រង​ការ​ខូច​ខាត​បន្ទាប់​ពីការ​រញ្ជួយ​ដី​បាន​វាយ​ប្រហារ​នៅ Cianjur ខេត្ត West Java ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

មន្ត្រីឥណ្ឌូនេស៊ី​បន្ត​ស្វែងរក​ជនរងគ្រោះ​ក្នុង​គ្រោះរញ្ជួយដី ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់​ជាង​២០០នាក់

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃអង្គារនេះ បានជំរុញឱ្យក្រុមអ្នក​ជួយសង្គ្រោះផ្ដោត​សំខាន់​លើ​ការ​ជួយ​សង្គ្រោះជ​ន​រងគ្រោះដែលជាប់នៅក្នុងគំនរបាក់បែក ក្នុងរយៈ​ពេលមួយ​ថ្ងៃ​ បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារទីក្រុងមួយក្នុងខេត្ត West Java ដែលបានសម្លាប់មនុស្សរហូតដល់ជាង២០០នាក់ ខណៈរាប់រយនាក់ផ្សេងទៀតរងរបួស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ