ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានកសិកម្ម​ លោក ងិន ឆាយ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ​ ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក​របស់​ក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី​ នាថ្ងៃទី១៩ ខែកក្ក​ដា ឆ្នាំ២០២២។

ក្រសួងកសិកម្ម​ត្រៀម​គ្រាប់ពូជស្រូវ​និង​បន្លែ​ជាង​២ពាន់តោន​ទុក​ចែក​កសិករ​ដែល​ជួប​គ្រោះធម្មជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​ឱ្យដឹងថា​ ក្រសួង​បានត្រៀមគ្រាប់​ពូជ​ស្រូវនិង​បន្លែចំនួន២ ០៥០​​តោន ទុក​សម្រាប់​ចែក​ជូន​កសិករ​ដែលរងការខូចខាតដំណាំ​ដោយសារគ្រោះធម្មជាតិ។

ស្ថានភាពផ្ទះពលរដ្ឋអំឡុងពេលទឹកជំនន់ហក់ឡើងគួរឱ្យកត់សម្គាល់នៅតំបន់ស្ទឹងសង្កែ ខេត្តបាត់ដំបង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

គ្រោះមហន្តរាយ​ធម្មជាតិ​បណ្ដាល​ឱ្យ​មនុស្សស្លាប់​និង​របួស​ជិត​១០០នាក់ ក្នុង​រយៈពេល​៦ខែ​ដើម​ឆ្នាំ២០២២

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២២នេះ គ្រោះមហន្តរាយដោយធម្មជាតិទាក់ទងនឹងអាកាសធាតុបណ្ដាលឱ្យមនុស្សចំនួន៣៤​នាក់ស្លាប់ និង​៥៤នាក់​រងរបួសនៅកម្ពុជា។

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បក់បោក នៅស្រុកមួយនៃកោះកុង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

អាជ្ញាធរ​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​នឹង​បញ្ហា​អាកាសធាតុ ដោយ​គួរ​ផ្អាក​ធ្វើដំណើរ​និង​នេសាទ​នៅ​លំហសមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តមាត់សមុទ្រចំនួន​២ អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននឹងបញ្ហាអាកាសធាតុ ជាពិសេស​ពលរដ្ឋរស់នៅ​ភូមិសាស្ត្រ​ខេត្តកោះកុង និងខេត្តព្រះសីហនុ ខណៈកម្ពុជា​នឹងរងនូវឥទ្ធិពល​ប្រព័ន្ធសម្ពាធទាប ដែលនឹងធ្វើឱ្យ​បណ្ដាខេត្តនិងរាជធានី នឹងមានភ្លៀង​ធ្លាក់ លាយឡំនឹងរន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង។

រដ្ឋាភិបាល​ស្នើ​វិស័យ​ឯកជន​និង​សង្គម​ស៊ីវិល​សហការ​ជួយ​ជន​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ

ប្រមុខរដ្ឋាភិបាល​បានអំពាវនាវដល់​វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ចូលរួមសហ​ការ​ជាមួយរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះដោយមហន្តរាយធម្មជាតិ ខណៈមន្ត្រីសង្គមស៊ីវិលបង្ហាញការ​ស្វាគមន៍។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ