ពលរដ្ឋម្នាក់ធ្វើដំណើរតាមដងផ្លូវនៅពីមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍នៅក្រុងភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ស្វាមីរបស់ម្ចាស់ហាងបញ្ចាំនៅណាហ្គាវើលដ៍ដែលត្រូវបានប្លន់សម្លាប់ ប្រកាសផ្ដល់រង្វាន់១០០០ដុល្លារចំពោះការផ្ដល់ព័ត៌មានជនសង្ស័យ

​ស្វាមីរបស់ម្ចាស់ហាងបញ្ចាំនៅកាស៊ីណូណាហ្គាវើលដ៍ដែលត្រូវបានប្លន់សម្លាប់យកទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ បានប្រកាសផ្ដល់រង្វាន់ចំនួន១ ០០០ ដុល្លារដល់អ្នកដែលដឹងកន្លែង​លាក់​ខ្លួន​របស់ជនសង្ស័យ​ ​ដែល​លោក​ជឿ​ថា​បាន​សម្លាប់​ភរិយារបស់លោក​។

ពលរដ្ឋម្នាក់ធ្វើដំណើរតាមដងផ្លូវនៅពីមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍នៅក្រុងភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតករណីស្ត្រីម្ចាស់ហាងបញ្ចាំស្លាប់នៅកាស៊ីណូណាហ្គាវើលដ៍

ករណីស្ត្រីម្ចាស់ហាងម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅកាស៊ីណូណាហ្គាវើលដ៍ និងត្រូវបានព័ត៌មានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនោះ ពេលនេះសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតនៅឡើយ។ នេះបើតាមការថ្លែងរបស់អធិការនគរបាលខណ្ឌចំការមន លោក យិន សាន ប្រាប់វីអូឌីនៅព្រឹកថ្ងៃទី២០ ខែមករា នេះ។  

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នក​ស្រី អ៊ុក ឆា​យ៉ាវី ផ្តល់សម្ភាសជាមួយ វីអូឌី ក្នុងឱកាស «ទិវាគ្រូបង្រៀនពិភពលោក» ​នៅ​ទីលានប្រជាធិបតេយ្យ​ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងហែធម្មយាត្រាដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងហែធម្មយាត្រាពីរាជធានីភ្នំពេញ ទៅកាន់ខេត្តចំនួន៤ នៅដើមខែកុម្ភៈ​ ដើម្បី «លើកកម្ពស់សីលធម៌សង្គម» ក្រោយកត់សម្គាល់ថា សីលធម៌សង្គមមានការធ្លាក់ចុះ ដោយមានការប្រើប្រាស់ពាក្យសម្ដីអសុរោះជាហូរហែ ខណៈអំពើហិង្សា ក្មេងទំនើង ការកាប់សម្លាប់ ជាដើម បានកើតឡើងច្រើនគួរឱ្យបារម្ភ។ 

សមត្ថកិច្ច​ចាប់ខ្លួន​បុរសម្នាក់​ដែលសង្ស័យ​ថាពាក់ព័ន្ធ​នឹង​ករណីសម្លាប់នារីម្នាក់ជាសង្សារដោយ​កាត់ក្បាល(រូបថតដោយ​លោក បូ សាវី​)

សមត្ថកិច្ចថាជនសង្ស័យបាន​សារភាព​​សម្លាប់នារីជាសង្សារដោយកាត់ក្បាល

សមត្ថកិច្ចខេត្ដសៀមរាបអះអាងថាជនសង្ស័យ​ដែលជាប់ពាក់ព័ន្ធនឹង​ការ​សម្លាប់​នារីម្នាក់​​ដោយកាត់ក្បាល ​បាន​សារភាព​ថា​រូបគេ​ពិតជា​បាន​សម្លាប់​នារីជាសង្សារ​នោះមែន ប៉ុន្ដែអះអាង​ថា​ការកាត់ក្បាលនេះ​ក្រោយពេល​នារី​រង​គ្រោះ​ចងកសម្លាប់​ខ្លួន​ក្នុង​បន្ទប់​​ទឹក​ផ្ទះ​​សំ​ណាក់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ