ភាគីបង្កគ្រោះថ្នាក់នេះ​ឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យពលរដ្ឋ​ចំនួន៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារិកាអាយុ២ខែម្នាក់ផងដែរ។

ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យទារក២ខែស្លាប់លើស្ពានជ្រោយចង្វារ មិនទាន់ចូលបំភ្លឺនៅមុខអយ្យការ

តុលាការបានចេញដីកាបញ្ជាឱ្យជនបង្កគ្រោះថ្នាក់ចរាចរណ៍ចូលបំភ្លឺ ពាក់ព័ន្ធនឹងរឿងបើកបរធ្វេសប្រហែសបណ្ដាលឱ្យរបួស និងមានទារកអាយុ២ខែម្នាក់ស្លាប់ លើស្ពានជ្រោយចង្វារ កាលពីខែធ្នូ ឆ្នាំមុន ប៉ុន្តែជនបង្កមិនបានចូលបំភ្លឺនៅចំពោះមុខតំណាងអយ្យការនោះទេ រហូតមកទល់ពេលនេះ។

ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ បាន​ចូលរួម​សហការ​ជាមួយ​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។

ស្នងការនគរបាលខេត្តកណ្ដាល ច្រានចោលព័ត៌មានដែលថានគរបាលចរាចរណ៍ទទួលសំណូកពីម្ចាស់រថយន្តឈ្នួល ជាថ្នូរមិនចាត់វិធានការតាមច្បាប់

ស្នងការដ្ឋាន​​នគរបាលខេត្តកណ្ដាល បានច្រានចោលចំពោះការផ្សាយ ដែលថា មន្ត្រីនគរបាល​ចរា​ចរណ៍​ខេត្ត​កណ្ដាល ទទួលសំណូកពីម្ចាស់រថយន្ត​ឈ្នួលដែលដឹកលើសចំណុះ ជាថ្នូរ​នឹង​ការ​​មិន​ចាត់​វិធាន​ការ​តាម​ច្បាប់​ចរាចរណ៍ និងថាមិនមានការគំរាមកំហែងណាមួយទៅលើអ្នកសារព័ត៌មានពលរដ្ឋ ឱ្យលុបរូបថត និងវីដេអូនោះទេ។

ភាគីបង្កគ្រោះថ្នាក់នេះ​ឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យពលរដ្ឋ​ចំនួន៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារិកាអាយុ២ខែម្នាក់ផងដែរ។

សមត្ថកិច្ច​ថា​មិនទាន់​រកឃើញ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ទារិកា​ម្នាក់​ស្លាប់ ទោះ​តុលាការ​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន

ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០២២ រហូតដល់ពេលនេះ សមត្ថកិច្ចថានៅមិនទាន់រកឃើញជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យទារិកាអាយុ២ខែម្នាក់ស្លាប់​ ទោះបីជាតុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនក្ដី។

ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១

អត្ថបទទស្សនៈ៖ ការកាត់បន្ថយចំណតរថយន្តផ្ដល់អត្ថប្រយោជន៍ដល់ទីក្រុង

នៅចុងឆ្នាំ២០២០ ទីក្រុងភ្នំពេញមានយានជំនិះចំនួន២,៥៣លានគ្រឿង (រាប់តែចំនួនរថយន្ដធនតូចនិងម៉ូតូ) ប្រៀបធៀបទៅនឹងចំនួនប្រជាជនតែ២,១៨លាននាក់ប៉ុណ្ណោះ។ ដោយជាមធ្យម តាមផ្ទះនីមួយៗមានរថយន្ត១គ្រឿង និងទោចក្រយានចំនួន៤គ្រឿង។ សមាមាត្រខាងលើបង្ហាញថា ទីក្រុងភ្នំពេញ គឺជាទីក្រុងដែលពឹងផ្អែកខ្លាំងទៅលើយានជំនិះផ្ទាល់ខ្លួន។

អ្នកសារព័ត៌មាន​ម្នាក់ទៀត​អះអាង​ថា​សមត្ថកិច្ច​ប្រើ​ហឹង្សា​វាយ​ដំពេល​ត្រួត​ពិនិត្យ​ចរាចរណ៍​

អ្នកយក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​BTV ប្រចាំ​ខេត្ដ​សៀមរាប អះអាងថា ខ្លួន​ត្រូវបាន​សមត្ថកិច្ច​វាយដំ​លើ​រាងកាយនៅ​កន្លែង​ទ្រួត​ពិនិត្យ​ចរាចរណ៍​មួយកន្លែងកាល​ពី​យប់មិញ​។​
​លោក ល័យ វាសនា អះអាងថា ជា​អ្នករាយការណ៍​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​BTV ឲ្យវីអូឌី(​VOD)​​នៅ​ថ្ងៃ​ទី​២០​នេះ​ថា កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ ទី​១៩​ ខែ​មិនា​នេះ កម្លាំង​សមត្ថកិច្ច​ទ្រួត​ពិនិត្យ​ស្លាក​លេខ និង​គ្រឿង​ស្រវឹងនៅ​ជិតព្រះអង្គ​ចេក​ព្រះអង្គ​ចម ឃាត់​ខ្លួន​លោក​ដើម្បី​ទ្រួត​ពីនិត្យ​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ