លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

ទូតកម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង ថា​អំពើ​ហិង្សា​ក្នុង​នាម​ខ្មែរ​ដូចគ្នា​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ជាតិ

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ​បានចេញសេចក្ដីប្រកាសមួយដោយប្រតិកម្មមិនគាំទ្រចំពោះទង្វើនិងសកម្មភាពរបស់បុគ្គលមួយក្រុមតូចដែលបានបង្ករបួសស្នាម និងភាពចលាចល ក្នុងទឹកដីកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ​។

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ពន្ធនាគារ​មួយចំនួន​មិនទាន់​ទទួល​បាន​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ទណ្ឌិត​នា​ឱកាស​បុណ្យចូលឆ្នាំ​នៅឡើយ

ប្រធានពន្ធនាគារនៅបណ្ដាខេត្តមួយចំនួនអះអាងថា ពួកគេមិនទាន់ទទួលបានព្រះរាជក្រឹត្យលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ​​នៅឡើយទេ ​ខណៈសង្គមស៊ីវិលថាភាពយឺតយ៉ាវនេះនឹង​ប៉ះពាល់ដល់ដល់ទណ្ឌិត​ ព្រមទាំងបង្កឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ​។

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

សហគមន៍ថាជនល្មើសយកឱកាសបុណ្យចូលឆ្នាំកាប់និងដឹកឈើចេញពីតំបន់ព្រៃការពារកាន់តែច្រើន

ប្រជាសហគមន៍​មួយចំនួនអះអាងថា អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានបទល្មើសព្រៃឈើធំៗបានកើត​ឡើងច្រើននៅតំបន់ជម្រកសត្វព្រៃព្រៃឡង់ និងព្រៃព្រះរការ ដោយពួកគេសង្កេតឃើញមានសកម្មភាព​ដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ទាំងនេះទាំងថ្ងៃទាំងយប់។ ​

ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ក្រុមពន្លត់អគ្គិភ័យកំពុងធ្វើការពន្លត់អគ្គិភ័យឆាបឆេះដុំរុំខ្សែភ្លើងនៅក្នុងបរិវេណរោងម៉ាស៊ីនភ្លើងជប៉ុន (ជ្រុងខាងត្បូង) ដែលស្ថិតក្នុងភូមិសាស្រ្ត ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ផ្ទះ៥ខ្នង​រង​ការ​ខូចខាត និង​មនុស្សម្នាក់​រង​របួស​ក្នុង​គ្រោះអគ្គិភ័យ​នា​អំឡុង​បុណ្យចូលឆ្នាំ

អគ្គស្នងការ​ដ្ឋាននគរបាលជាតិ ឱ្យដឹងថា ផ្ទះចំនួន​៥ខ្នង តូប​១ និង​​មនុស្ស​ម្នាក់បានរងរបួស ក្នុង​ហេតុការណ៍គ្រោះអគ្គិភ័យដែលបានកើតឡើង​ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ។

ពលរដ្ឋខ្មែរ រួមនឹងទេសចរបរទេស មកចូលរួមកម្សាន្តនៅតំបន់ត្រជាក់ចិត្ត នៃសង្ក្រាន្តបាត់ដំបង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

ក្រសួង​ថា​ភ្ញៀវ​ដើរលេង​កម្សាន្ត​នៅ​ថ្ងៃចូលឆ្នាំ​មាន​ជាង​៥លាននាក់ ក្នុងនោះ​ខេត្តបាត់ដំបង​ច្រើនជាងគេ

ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល៤ថ្ងៃនៃអំឡុង​បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ មានភ្ញៀវ​​ទេសចរ​ជាង ៥​លាន១៧​ម៉ឺន​នាក់ ចេញ​ដើរលេងកម្សាន្ត​នៅទូទាំងប្រទេស ក្នុងនោះ ខេត្ត​គោល​ដៅដែ​ល​មានភ្ញៀវទៅលេងកម្សាន្តច្រើនជាងគេ គឺខេត្តបាត់ដំបង កំពង់ចាម បន្ទាយ​​មាន​ជ័យ និងសៀមរាប។

មនុស្ស​ជាង​១០០​នាក់​ស្លាប់​និង​របួស​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​៣​ថ្ងៃ

មនុស្សយ៉ាងហោចណាស់ចំនួន ២៧នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណ៨០នាក់ទៀតរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២ ២។(ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី)

លោក ​ហ៊ុន សែន​៖​ ​បុណ្យ​ចូល​ឆ្នាំថ្ងៃទី​២​​មាន​ពលរដ្ឋ​ជាង​១​លាន​៥​សែន​នាក់​ដើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ថ្លែងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ២ ថ្ងៃ មានពលរដ្ឋជាង១លាន៥សែននាក់ បានដើរកម្សាន្តនៅតាមបណ្ដាខេត្តនានានៅទូទាំងប្រទេស បន្ទាប់ពីខកខានអស់​រយៈពេល​ពីរ​ឆ្នាំ ​ដោយសារការឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​។

នាយករដ្ឋមន្ត្រី រំលឹក​ដល់​ក​​ង​កម្លាំង​​សមត្ថ​កិច្ច​ការ​ពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ថ្ងៃ​ចូល​ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើន​រំលឹក​ដល់​អាជ្ញាធរ និង​កម្លាំង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​អស់ ឱ្យថែរក្សាការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់ ជូនពលរដ្ឋ​​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ឆ្នាំ២០២២។

ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១

កម្មករ​ស្នើ​រដ្ឋាភិបាល​ជួយ​កុំ​ឱ្យ​មាន​ការដំឡើង​ថ្លៃ​រថយន្តឈ្នួល ដើម្បី​ឱ្យ​ពួកគេ​មាន​លទ្ធភាព​ធ្វើដំណើរ​ទៅ​ស្រុកកំណើត

កម្មករមួយចំនួន​ស្នើរដ្ឋាភិបាលចាត់វិធានការ​យ៉ាងណាកុំឱ្យមានការដំឡើងថ្លៃរថយន្តឈ្នួលតាមចិត្តនាអំឡុងពេល​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ​នេះ ដើម្បីជួយ​សម្រួល​ដល់​ពួកគេ​​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្រួសារ។

មន្ត្រី​ក្រសួង​សុខាភិបាល​ អំពាវនាវ​ពលរដ្ឋ​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង​ក្នុង​ពេល​សម្រាក​បុណ្យ​​ចូល​​ឆ្នាំ​

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩​ដូស​មូលដ្ឋាន ទៅចាក់​នៅក្នុង​អំឡុង​ពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំថ្មី ចាប់ពី​ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ខាង​មុខ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ