ប្រធានាធិបតី​អាមេរិក លោក Joe Biden ធ្វើ​កាយវិការ​ក្បែរ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-yeol បន្ទាប់​ពី​បាន​ថ្លែង​សុន្ទរកថា​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​នៅ Samsung Electronics Pyeongtaek Campus ក្នុង​ទីក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ ២០២២។

លោក ចូ បៃដិន ថាអាមេរិកមិនបានពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែរជាមួយកូរ៉េខាងត្បូងឡើយ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា អាមេរិក​មិនបានពិភាក្សាអំពីសមយុទ្ធនុយក្លេអ៊ែររួមគ្នា​ជាមួយកូរ៉េខាងត្បូងនោះទេ ខណៈករណីនេះហាក់ផ្ទុយ​ពីការលើកឡើងដោយសមភាគីកូរ៉េខាងត្បូង។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបពិភាក្សាកំពូលទ្វេភាគីជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ជាថ្ងៃទី៣នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អ្នកជំនាញបារម្ភពីហានិភ័យជាតិ បើទំនាក់ទំនងកម្ពុជា-អាមេរិកនៅបន្តធ្លាក់ចុះ

អ្នកជំនាញនយោបាយ និងសិទ្ធិ​មនុស្ស បារម្ភ​ពី​ហានិភ័យ​របស់​កម្ពុជា បើទំ​នាក់ទំនងការទូត​រវាង​​កម្ពុជា-អាមេរិកបន្ត​ធ្លាក់​ចុះ ​ជុំវិញ​ការមិនជឿទុកចិត្តគ្នាអំពី​វត្ត​មាន​កង​ទ័ព​ចិន​លើទឹកដីកម្ពុជា ខណៈកម្ពុជាកំពុងជាប់ក្នុងបញ្ជីប្រផេះនៃប្រទេសលាងលុយ​កខ្វក់ និងធ្លាក់ក្នុងបញ្ជីខ្មៅរបស់អាមេរិកជុំវិញការជួញដូរមនុស្ស។

លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) ធ្វើទស្សនកិច្ចនៅ Houston Food Bank ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Joe Biden ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីថ្ងៃពុធ និងបានអំពាវនាវឱ្យពលរដ្ឋអាមេរិកទៅចាក់វ៉ាក់សាំង​។ លោកបាននិយាយថា ជំងឺរបស់លោកគឺស្រាលជាងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩ដែរ ។

លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) ធ្វើទស្សនកិច្ចនៅ Houston Food Bank ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃឌិន ឆ្លង​វីរុស​កូវីដ-១៩

សេតវិមានបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃឌិន បាន​ធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ តែស្ថិតក្នុងកម្រិតស្រាល និងអាចបន្តធ្វើការងារបានជាធម្មតាក្រោមការដាក់ឱ្យនៅដាច់ដោយឡែក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសម្ដែងការស្វាគមន៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក)។

លោក ហ៊ុន សែន ថា​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​អាស៊ាន​ផ្អែក​លើ​ស្មារតី​រួម ខណៈ​អាមេរិក​ឆ្លៀត​លើក​ឡើង​ពី​សិទ្ធិមនុស្ស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាចិត្តនឹងធ្វើការដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន ដោយផ្អែកលើស្មារតីដែលអាស៊ានកំពុងខិតខំរួមគ្នា ដើម្បីរក្សាសន្តិភាពនិងស្ថិរភាព។

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក។

លោក ចូ បៃឌិន គ្រោង​នឹង​ប្រកាស​ផ្ដល់​កញ្ចប់​ជំនួយ​យោធា​ដ៏ធំមួយទៀត​ដល់​អ៊ុយក្រែន

ប្រភពមួយចំនួនបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃខាងមុខនេះ​ ត្រូវបានរំពឹងថានឹងប្រកាសផ្ដល់កញ្ចប់ជំនួយ​យោធា​មួយ​ផ្សេង​ទៀត​សម្រាប់​អ៊ុយក្រែន ​ក្នុង​ទំហំ​ដូច​គ្នា​ទៅ​នឹង​ជំនួយ [៨០០លានដុល្លារ] ដែលត្រូវបានប្រកាសកាលពីសប្ដាហ៍មុន។

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក។

លោក ចូ បៃឌិន នឹង​ជួប​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​នៅថ្ងៃនេះ​ជុំវិញ​វិបត្តិ​នៅ​អ៊ុយក្រែន

សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃអង្គារនេះ នឹងរៀបចំជំនួបមួយតាម​រយៈ​ប្រព័ន្ធអនឡាញជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននានា ដើម្បីពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន រួម​ទាំងសកម្ម​ភាព​ដែល​ត្រូវ​អនុវត្ត​ ដើម្បី​ឱ្យ​រុស្ស៊ី​ទទួល​ខុសត្រូវលើករណីនេះផងដែរ។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

លោក ចូ បៃឌិន ថា​អាមេរិក​នឹង​ចាត់​វិធានការ​ឆ្លើយតប​បើ​រុស្ស៊ី​ប្រើប្រាស់​អាវុធគីមី

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ក្នុងករណីដែលប្រទេស​រុស្ស៊ី​ប្រើប្រាស់អាវុធគីមីក្នុងការឈ្លានពានអ៊ុយក្រែ​ន​នោះ សហរដ្ឋអាមេរិក​នឹង​ចាត់​វិធាន​ការដើម្បីឆ្លើយ​តប។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ប្រជុំជាមួយបណ្ដាប្រទេស G7 ពាក់ព័ន្ធនឹងករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ចូ បៃឌិន គិតថា​រុស្ស៊ី​គួរតែ​ត្រូវ​ដក​ចេញ​ពី​ក្រុម​ប្រទេស G20

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន លើកឡើងថា ​​​រុស្ស៊ីគួរតែត្រូវដកចេញពីក្រុមប្រទេស​មានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ខណៈដែលប្រធានបទនេះ​ត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំរបស់​លោក​ជាមួយ​មេដឹកនាំពិភព​លោក​នានា ដែលធ្វើឡើងក្នុងទីក្រុង ព្រុចសែល (Brussels) កាល​ពីថ្ងៃ​ព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

លោក ចូ បៃឌិន នឹង​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​រុស្ស៊ី

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងសមភាគីអឺរ៉ុប នឹងប្រកាសពីការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើប្រទេសរុស្ស៊ី និងវិធានការថ្មីទាំងឡាយក្នុងការរឹតបន្តឹងទណ្ឌកម្មដែល​មាន​ស្រាប់ ក្នុងអំឡុង​ដំណើរ​របស់លោកទៅកាន់ទីក្រុង ព្រុចសែល (Brussels) ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ