អង្គការសង្គមស៊ីវិលយល់ឃើញថាដីរដ្ឋគួរដកហូតមកវិញក្រោយកម្ទេចរបងនៅឆ្នេរអូរឈើទាល

ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលត្រូវនិរាករចោលនូវប្លង់កម្មសិទ្ធិដែលទ​​ទួ​​​​​ល​​បានភាពស្របច្បាប់ ក្នុងនាមជានីតិបុគ្គល ទៅលើផ្ទៃដីមួយប្លង់ដែលមានទំហំជាង ៨ពាន់​​ម៉ែ​​ត្រ​​​​កា​​រ៉េ ដែលគេចាត់ទុកថា ការអនុវត្តបែបនេះ ​វាជាការ​បំពានទៅនឹងគោលការណ៍ច្បាប់ ហើ​​យធ្វើ​​ឱ្យ​​ប៉ះ​​ពាល់ដល់សោភ័ណភាពតំបន់ឆ្នេរសមុទ្រថែមទៀតផង។

របងសង់លើឆ្នេរអូរឈើទាលត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចក្រោយសារព័ត៌មានផ្សព្វផ្សាយ

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ទីតាំងរបងដែលសង់លើ​​ឆ្នេ​​រអូរឈើទាល ត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចចោលជាស្ថាពរហើយ ក្រោយរងការរិះគន់ និងមានការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មាន។

របងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ដោយមិនទាន់ដឹងថានរណាជាម្ចាស់កម្មសិទ្ធិនៅឡើយ ស្ថិតក្នុងខេត្តព្រះសីហនុ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

មូលហេតុនៅពីក្រោយនៃការធ្វើរបងលើដីឆ្នេរអូរឈើទាលនៅតែស្ថិតក្នុងអាថ៌កំបាំង

មកដល់ពេលនេះ រឿងដែលថាតើរបងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ ជាកម្មសិទ្ធិរ​​បស់អ្នក​​ណា​​​​​នោះ ហាក់លែងជាប្រធានបទដែលគេចង់ដឹងចង់​ឮទៀតទៅហើយ ដោយជំនួសមក​​វិញ​​ ថាតើ​​មា​ន​​​​មូល​​ហេតុអ្វីដែលនៅពីក្រោយនៃការបិទបាំងព័ត៌មានអំពីម្ចាស់កម្មសិទ្ធិ ដែលទទួលបានវាស​​នា​​​​ល្អជាង​​គេ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៦លាននាក់ ដែលអាចសាងសង់របងដ៏ស្កឹមស្កៃស្ទើរ​​ចូល​​ទៅ​​​​ក្នុង​​​​សមុទ្រដោយគ្មានឧបសគ្គបែបនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ