លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងពិធីអបអរទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

លោក ស ខេង ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​ព្រំដែន​ឱ្យបាន​គត់មត់ ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរមនុស្ស​និង​បទល្មើសផ្សេងៗ

នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ណែនាំ​ដល់​មន្ត្រី និង​សមត្ថកិ​ច្ច​ពាក់​ព័ន្ធ គ្រប់​គ្រង​ព្រំដែន​ឱ្យ​​បាន​​គត់​មត់ ដើម្បី​ទប់​ស្កាត់មូល​​ហេតុ​រួម​ផ្សំ ដែលនាំឱ្យ​មានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ ព្រមទាំងរួមគ្នាលុបបំបាត់ការធ្វើ​ទេសន្តរ​ប្រវេសន៍​ដែលគ្មានសុវត្ថិភាព និងការងារខុសច្បាប់។

នៅថ្ងៃទី០៤ ដល់០៦ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន០២នាក់ និងជនជាតិអេស្ដូនីចំនួន០១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

កម្ពុជា​បណ្ដេញ​ជនអន្តោប្រវេសន៍​ជិត​១៥០នាក់ ដោយសារ​លួច​ឆ្លងដែន​ខុសច្បាប់

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសជិត១៥០នាក់ ក្នុងនោះមាន៣សញ្ជាតិ ចេញពីប្រទេសកម្ពុជា និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ ដោយសារពួកគេលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ក្នុងទឹកដីកម្ពុជា។

សមត្ថ​កិច្ចខេត្ត​បាត់ដំបង ចាប់​ខ្លួន​​មេខ្យល់​ម្នាក់​​ដែល​​នាំ​​ពលករ​ឆ្លង​​ដែន​ខុស​ច្បាប់​ទៅ​​ថៃ

នគរបាលស្រុកសំពៅ​លូន បាន​​ឃាត់​ខ្លួន និង​បញ្ជូន​សំណុំរឿ​ង​មេខ្យល់​ម្នាក់ ទៅកាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង ករណី​នាំពលករ​លួច​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេសថៃ​ដោយខុស​ច្បាប់។

ពលរដ្ឋខេត្តបាត់ដំបងឆ្លងដែនខុសច្បាប់

៩ខែឆ្នាំនេះ ពលករខ្មែរ​ជាង​៣៥០០​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ បន្ទាប់​ពី​ពួកគេ​លួច​ឆ្លងដែន​ខុសច្បាប់​ទៅថៃ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២១នេះ​ អាជ្ញាធរកម្ពុជាបាន​ជួយសង្គ្រោះពលករខ្មែរបាន​ជាង​៣ ៥០០នាក់ បន្ទាប់​ពី​ពួក​គេ​បាន​លួចឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ទៅរកការងារធ្វើនៅប្រទេសថៃ។

គ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកពលករខ្មែរឆ្លងដែនខុសច្បាប់ ស្ថិតនៅភូមិខ្លងយាយឥន្ទ ឃុំវ៉ាំងថង ស្រុកវ៉ាំងស៊ុមប៊ូន ខេត្តស្រះកែវ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ពលករ​ខ្មែរ​ជាង​១០​នាក់​ស្លាប់​និង​របួស​ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅថៃ

ពលករខ្មែរជាច្រើននាក់ត្រូវបានរាយការណ៍​ថា បានស្លាប់និងរងរបួស​ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តមួយ ពេលពួកគេ​លួចធ្វើដំណើរឆ្លងដែន​ដោយខុសច្បាប់ទៅធ្វើការក្នុងប្រទេសថៃ ត្រង់​ចំណុចទីប្រជុំជនមួយក្នុងខេត្តស្រះកែវ។

សង្គម​ស៊ីវិល​ថា កង្វះ​កម្លាំង​ពលករ​នៅ​ថៃ​កំពុង​ជំរុញ​ពលករ​ខ្មែរ​ឆ្លងដែន​ដោយ​ខុស​ច្បាប់

សង្គមស៊ីវិលដែលធ្វើការផ្ដោតលើសិទ្ធិពលករចំណាកស្រុក បានលើកឡើង​​ថា កង្វះ​ខាតការ​ងារ​ក្នុង​ស្រុក និងតម្រូវការកម្លាំងពលករនៅក្នុងប្រទេសថៃ​ ស្រ​បពេលរដ្ឋាភិបាលប្រទេសនេះផ្ដល់​​​ភាពស្របច្បាប់ដល់ពលករអន្តោប្រវេសន៍ជាថ្មីផង​នោះ កំពុង​ជំ​រុញកំណើនពលករខ្មែរឱ្យប្រថុយប្រថានឆ្ល​ងដែនទៅធ្វើការនៅក្នុង​ប្រទេសក្បែរខាងកម្ពុជាមួយនេះ។

បន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ចំនួន១១នាក់ ក្នុងនោះស្រី២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៣ ឈានចូល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ថា​ការ​ជួញដូរ​មនុស្ស​នៅ​តែ​មិន​ទាន់​អាច​បញ្ឈប់ ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ-១៩

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បញ្ជាក់ថា អំពើ​​ជួញ​ដូរ​មនុស្ស​នៅមិនទាន់ស្ងប់ស្ងាត់ឡើយ និងជាឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់​​ដែលពិបាកបង្ក្រាប ទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ។

ពលរដ្ឋខេត្តបាត់ដំបងឆ្លងដែនខុសច្បាប់

រយៈពេល២សប្ដាហ៍ដើមខែនេះ ពលរដ្ឋខ្មែរជិត៤០០នាក់ដែលប្រថុយឆ្លងដែនទៅថៃត្រូវបានចាប់ខ្លួន

មន្រ្តីសង្គមស៊ីវិល លើកឡើងថា ពលរដ្ឋខ្មែរជាង​៣៧០នាក់ រួម​ទាំងកុមារតូចៗផង​នោះ​ ត្រូវ​បានអាជ្ញាធរ​ព្រំដែន​កម្ពុជានិ​ង​ថៃ ចាប់ឃាត់ខ្លួនបាន អំឡុងពួកគេលួចឆ្លងដែនទាំងប្រថុយទៅរកការងារធ្វើនៅប្រទេសថៃ គិតចាប់ពីថ្ងៃទី១ ដល់​ថ្ងៃទី១៣ ខែតុ​លា ឆ្នាំ២០២១។ 

ពលរដ្ឋខេត្តបាត់ដំបងឆ្លងដែនខុសច្បាប់

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ឃាត់​ខ្លួន​មនុស្ស​ជាង​១០០​នាក់​ដែល​ត្រៀម​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ថៃ

សមត្ថកិច្ចខេត្តបាត់ដំបង នៅថ្ងៃអង្គារនេះ​​ បាន​ឃាត់ខ្លួនមនុស្សជាង១០០នាក់ នៅទីតាំងចំនួន​៤កន្លែង ​ដែលត្រៀម​លួច​ឆ្លងដែនដោយ​​ខុសច្បាប់​ចូលប្រទេសថៃ​។

ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវ រកឃើញជនជាតិថៃចំនួន៣៦នាក់ ស្រី១០នាក់ ដែលមេខ្យល់នាំឆ្លងដែនខុសច្បាប់ ហើយស្នាក់នៅកាស៊ីណូហ្គោលដិនវើល៣ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។ (អគ្គស្នងការនគរបាលជាតិ)

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ថាជន​ជាតិ​ថៃ​ដែល​បង្ហោះ​វីដេអូ​សុំ​អន្តរា​គមន៍​ មិនមែន​ជា​ករណី​បង្ខាំង​មនុស្ស

ស្នងការនគរបាលខេត្តព្រះសីហនុ អះអាង​ថា ករណីជ​នជាតិថៃមួយក្រុម​ដែលត្រូវ​មេ​ខ្យល់នាំឆ្លងដែនដោយខុសច្បាប់​មកធ្វើការនៅក្នុងខេត្តនេះ​ ហើយត្រូវបាន​​សារព័ត៌​មា​ន​​​ក្នុង​ស្រុក​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ មិន​មែន​ជា​ករណី​បង្ខាំងមនុស្សទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ