ក្រុមយុវជននៅខេត្តកំពង់ចាម ប្រមូលផ្ដុំធ្វើយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់​​សុខ​​ភាព និងសង្គមដោយការជក់បារី ហើយយុទ្ធនាការនេះធ្វើឡើងនៅតាមតូបលក់អីវ៉ាន់ អាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងបិទអក្សរហាមជក់បារីនៅទីសាធារណៈ ជាដើម ក្រោមមូល​​បទ​ «ទីក្រុងគ្មានផ្សែងបារី»។

ក្រុមយុវជនខេត្តកំពង់ចាម ៣០នាក់ ធ្វើយុទ្ធនាការផ្សព្វផ្សាយទីក្រុងគ្មានផ្សែងបារី

ក្រុមយុវជននៅខេត្តកំពង់ចាមជាង៣០នាក់ប្រមូលផ្ដុំធ្វើយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់​​សុខ​​ភាព និងសង្គមដោយការជក់បារី ហើយយុទ្ធនាការនេះធ្វើឡើងនៅតាមតូបលក់អីវ៉ាន់ អាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងបិទអក្សរហាមជក់បារីនៅទីសាធារណៈ ជាដើម ក្រោមមូល​​បទ​ «ទីក្រុងគ្មានផ្សែងបារី»។

ផលិតផលខូចគុណភាពនិងក្លែងក្លាយ ក្នុងនោះក៏មានផលិតផលស៊ីហ្សា( SISSHA) និងបារី អេទ្បិចត្រូនិច (E-Cigarette) ដែលត្រូវបានរឹបអូសយកមកកម្ទេចចោល តាំងបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយទូទៅ និងឱសថខុសច្បាប់ រៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

អង្គការ​មួយ​រក​ឃើញថា បារី​អេឡិចត្រូនិច​នៅ​បន្ត​ចរាចរ​លក់​លើ​បណ្ដាញសង្គម

អង្គការធ្វើការផ្នែកសុខភាព លើកឡើងថា បារីអេឡិចត្រូនិច និងផលិតផល «អេចឈ៍ ធី ភី» នៅតែមានអ្នកផ្សព្វផ្សាយលក់ ប្រើប្រាស់ នាំចូល និងលក់ចែកចាយនៅលើបណ្ដាញសង្គម ដែលផ្ទុយពីការហាមឃាត់របស់រាជរដ្ឋាភិបាល។

ផលិតផលខូចគុណភាពនិងក្លែងក្លាយ ក្នុងនោះក៏មានផលិតផលស៊ីហ្សា( SISSHA) និងបារី អេទ្បិចត្រូនិច (E-Cigarette) ដែលត្រូវបានរឹបអូសយកមកកម្ទេចចោល តាំងបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយទូទៅ និងឱសថខុសច្បាប់ រៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួង​២​ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​ប្រើប្រាស់​បារី​អេឡិចត្រូនិច​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព

ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់យុវជន​និងពលរដ្ឋចៀសវាងប្រើប្រាស់បារីអេឡិចត្រូនិច ដែលបង្កផលប៉ះពាល់​ធ្ងន់ធ្ងរដល់សុខភាព និង​អាចឈានដល់ការបាត់បង់ជីវិតផងដែរ។

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

សមត្ថកិច្ច​ខេត្តព្រះសីហនុ កំពុង​ពិនិត្យ​ពី​វិធានការ​ទៅ​លើ​អ្នក​ជក់​បារី​អេឡិចត្រូនិច

សមត្ថកិច្ចជំនាញ​នៅ​ខេត្តព្រះសីហនុ កំពុងសិក្សាស្រាវជ្រាវមើលពីផលប៉ះពាល់នៃការជក់បារីអេឡិច​ត្រូនិច​ (Vape) ទៅលើ​សុខភាព និងការចាត់​វិធានការទៅលើអ្នកប្រើប្រាស់​បារីប្រភេទ​នេះ ដើម្បីទប់ស្កាត់កុំឱ្យមានការ​ប្រើប្រាស់កាន់តែច្រើនក្នុងស្រទាប់យុវវ័យនៅក្នុងខេត្តមាត់សមុទ្រ​មួយនេះ។

បុរសម្នាក់កំពុងជក់បារី។ (ហ៊ុយ ឧស្សាហ៍)

កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ពន្ធ​បន្ថែម​ជាង​២០០​លាន​ដុល្លារ​ក្នុង​ពេល​៥ឆ្នាំ បើ​ដំឡើង​ពន្ធ​ថ្នាំជក់​៧៥%

កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម២៣៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំ និងជិត១០០០លានដុល្លារសហរដ្ឋអាមេរិក (៩៣៣) ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកម្ពុជាដំឡើងពន្ធបារីលក់រាយដល់ទៅ៧៥%។

បុរសម្នាក់បម្រើការងារជាសន្តិសុខ ជក់បារី​នៅកន្លែងផ្ញើកង់ម៉ូតូ(រូបថតដោយអុិត សូធឿត)

រដ្ឋាភិបាល​​អនុម័ត​អនុក្រឹត្យ​ជក់​បារី​នៅ​ទីសាធារណៈ​ ដោយ​​ផាក​ពិន័យ​​២​ម៉ឺន​រៀល​សម្រាប់​អ្នក​បំពាន

គណៈ​រដ្ឋមន្រ្តី​បាន​អនុម័ត​លើ​សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការហាមការជក់ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់​នៅកន្លែងធ្វើការឬកន្លែងសាធារណៈ ដែល​អនុក្រឹត្យនេះ​នឹង​អនុញ្ញាតឲ្យ​​ផាកពិន័យ​អ្នក​ជក់បារីនៅកន្លែង​ហាមឃាត់​ចំនួន២​ម៉ឺន​រៀល​។នៅព្រឹកថ្ងៃ​សុក្រនេះ គណៈរដ្ឋមន្រ្តីបាន​បើក​កិច្ច​ប្រជុំ​ពិនិត្យ​មើល​សេចក្តីព្រាង​អនុក្រឹត្យនេះ ក្រោម​អធិបតីភាព​​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី​ លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​លើហ្វេសប៊ុក​របស់​លោក​ថា​គណៈ​រដ្ឋមន្រ្តី​បានសម្រេច​អនុម័ត​លើ​សេចក្តី​ព្រាងអនុក្រឹត្យនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ