ទង់ជាតិ​ចិន និង​ជប៉ុន​ ​នៅ​ពី​មុខ​រូប​អតីត​ប្រធាន​រដ្ឋចិន លោក ម៉ៅ សេទុង នៅ​ច្រក​ទ្វារធានអានមេន ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

ចិន និងជប៉ុន ពិភាក្សាពីក្ដីបារម្ភចំពោះប្រជុំកោះសមុទ្រចិនខាងកើតដែលមានជម្លោះ

រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូហ្ស៊ីម៉ាសា ហាយ៉ាហ្ស៊ី (Yoshimasa Hayashi) បានពិភាក្សាគ្នាអំពីប្រជុំកោះដែលមានជម្លោះនៅសមុទ្រចិនខាងកើត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

រថយន្តសមត្ថកិច្ចតម្រៀបគ្នានៅក្បែរអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ខែកញ្ញា ឆ្នាំ២០២២។

សមត្ថកិច្ចកម្ពុជាថាមិនឃើញមានការចាប់បង្ខាំងពលរដ្ឋជប៉ុនដូចការអះអាងឡើយ

ក្រសួង​មហាផ្ទៃ​កម្ពុជា ​បាន​​ឱ្យ​ដឹ​ង​​ថា ក្រោយស៊ើបអង្កេត នគរបាល​​អន្តោប្រវេសន៍រក​មិនឃើញមាន​ករណីបង្ខាំងមនុស្សទុកដូចការអះអាង​ដែល​ថាមាន​ការ​បង្ខាំង​ជនជាតិជប៉ុនចំនួន​១៩​នាក់នៅ​​សណ្ឋាគារ​​មួយ​​ក្នុង​​ខេត្ត​ព្រះសីហនុ។

ប្រជាជន​ទុក​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ខាង​ក្រៅសាល Nippon Budokan ក្នុង​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០២២ មុន​ពិធី​បុណ្យ​សព​រដ្ឋ​របស់​លោក​នៅ​ថ្ងៃ​បន្ទាប់។

ព្រះរាជអាជ្ញាជប៉ុន បានចោទប្រកាន់ជនសង្ស័យដែលបានបាញ់សម្លាប់លោក Shinzo Abe

ព្រះរាជអាជ្ញាជប៉ុន នៅថ្ងៃសុក្រនេះ បានចោទប្រកាន់បុរសដែលសង្ស័យថាបានបាញ់សម្លាប់អតីត​នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe)។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​មួយនៅ​ឆ្នាំ​២០២២ នៅ​ផ្សារហ៊ុន​តូក្យូ (Tokyo Stock Exchange - TSE) ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីជប៉ុនត្រូវបានអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

អ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាន​ទទួល​ការ​អញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯកន្លែងស្នាក់នៅផ្លូវការសម្រាប់នាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងជួបលោក ចូ បៃដិន នៅឯសេតវិមាននៅសប្ដាហ៍ក្រោយ

សេតវិមាន បាន​ឱ្យដឹង​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នឹង​ជួប​ជាមួយនាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅ​ឯសេតវិមាន​ នៅថ្ងៃទី​១៣ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ពិភាក្សា​លើប្រធាន​បទមួយ​ចំនួនដែលទាក់ទង​នឹងប្រទេស​កូរ៉េខាង​ជើង អ៊ុយក្រែន ភាព​តាន​តឹង​រវាង​ចិនជាមួយតៃវ៉ាន់ និងឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកប​ដោយ​សេរី​និង​បើក​ចំហ។

បុរស​ម្នាក់​កាយព្រិល​នៅ​ចំណត​រថយន្ត​ ក្នុង​ក្រុង Kitami ខេត្ត Hokkaido ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ២០២២។

ព្រិលធ្លាក់ខ្លាំង​នៅ​ប្រទេស​ជប៉ុន សម្លាប់​មនុស្ស​១៧នាក់ និង​របួស​រាប់សិបនាក់

មន្ត្រី​គ្រប់គ្រងគ្រោះមហន្តរាយជប៉ុន បាននិយាយកាលពីថ្ងៃចន្ទថា ព្រិល​ធ្លាក់​ខ្លាំង​នៅតំបន់ភាគ​ច្រើន​នៃ​ប្រទេស​ជប៉ុន​បាន​សម្លាប់​មនុស្ស​ចំនួន១៧​នាក់ និង​របួស​ជាង៩០​នាក់ និង​ធ្វើ​ឱ្យ​ផ្ទះ​​រា​ប់​រយខ្ន​ង​គ្មាន​អគ្គិសនី​ប្រើប្រាស់។

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកកាសែត​ជនជាតិជប៉ុន​ដែល​ទើប​ត្រូវ​របប​យោធា​មីយ៉ាន់ម៉ា​ដោះលែង​ជំរុញ​ឱ្យ​ជប៉ុន​ដាក់​សម្ពាធ​លើ​របប​នេះ

អ្នកកាសែតជនជាតិជប៉ុនម្នាក់ដែលទើបត្រូវបានដោះលែងដោយរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ បានអំពាវឱ្យទីក្រុងតូក្យូដាក់សម្ពាធបន្ថែមទៀតលើរបបសឹកមួយនេះ និងអំពាវនាវឱ្យជប៉ុនទទួលយកជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

កូរ៉េខាងជើង​ថា​នឹង​ឆ្លើយតប​ដោយ​កម្លាំង​យោធា​ចំពោះ​អាមេរិក និង​សម្ពន្ធមិត្ត

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​​ព្រមាន«ឆ្លើយ​តប​ដោយ​កម្លាំង​យោធា» ចំពោះ​កិ​ច្ច​ខិត​ខំ​ប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខនៅក្នុងតំបន់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹង​ទទួលលទ្ធផលអាក្រក់។

រថយន្ត​ត្រូវ​ភ្លើង​ឆេះ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​យោធា​របស់​រុស្ស៊ី ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បន្ត​នៅ​កណ្តាល​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

ជប៉ុន​ត្រៀម​ខ្លួន​ជួយ​អ៊ុយក្រែន​ក្នុង​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ពន្ធ​ថាមពល​ឡើង​វិញ

ក្រសួងថាមពលរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេច​ក្នុង​ការ​ជួយ​ដល់​កិច្ច​ខិត​ខំប្រឹងប្រែងក្នុងស្ដារឡើងវិញនូវរោងចក្រថាមពលដែល​រង​ការខូច​ខាត​ក្នុង​អំឡុងពេលឈ្លានពានរបស់យោធារុស្ស៊ី។

គណៈ​រដ្ឋមន្ត្រី​ជប៉ុន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី

គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានសម្រេចដាក់ទណ្ឌកម្មថ្មីលើ​ប្រទេស​រុស្ស៊ី បន្ទាប់​ពីទីក្រុងមូស្គូ​ភ្ជាប់តំបន់ចំនួន៤​របស់អ៊ុយ​ក្រែនទៅ​ជាទឹកដីរបស់ខ្លួនដោយឯកតោភាគី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ