រូបថតឯកសារ៖ បំពង់ពិសោធន៍សំណាក ដែលមានស្លាក "មេរោគ Monkeypox វិជ្ជមាន" ត្រូវបានថតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

រុស្សី​ផ្ដល់​កញ្ចប់​តេស្ត​រក​វីរុស​អុតស្វា​ចំនួន​៥០០​ឯកតា​ដល់​កម្ពុជា

រដ្ឋាភិបាលរុស្ស៊ីបាន​ផ្ដល់​​កញ្ចប់​តេស្ត​រក​វីរុស​អុត​ស្វា (Monkeypox Test Kits) ចំនួន៥០០​ឯកតាដល់​កម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអុតស្វា។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រសួង​ថា អ្នកប៉ះពាល់​ជាមួយ​អ្នក​ជំងឺអុតស្វា​ជនជាតិ​នីហ្សេរីយ៉ា​នៅ​មិន​ទាន់​ចេញ​រោគសញ្ញា​ឡើយ

អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា មកទល់ពេលនេះ កម្ពុជាបានរកឃើញមនុស្សចំនួន៥នាក់ដែលបានប៉ះពាល់ជាមួយ​អ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា ប៉ុន្តែរហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ ពួកគេនៅមិនទាន់លេចឡើងនូវរោគសញ្ញា​អ្វីនោះឡើយ។

ក្រសួង​អំពាវនាវ​ឱ្យ​បង្កើន​កិច្ចការពារ​ជំងឺ​កូវីដ-១៩ ក្រោយ​រកឃើញ​អូមីក្រុង​បំប្លែងថ្មី​នៅ​កម្ពុជា

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បាន​អំពាវនាវឱ្យចូលរួមការពារការចម្លងវីរុសកូវីដ-១៩ ​ក្រោយពីរកឃើញជំងឺកូវីដ-១៩ ​អូមីក្រុងបំប្លែងថ្មីប្រភេទ BA.4 និង BA.5​ នៅកម្ពុជា ព្រមទាំងក្រើនរម្លឹកពីការបង្ការ«ជំងឺអុតស្វា»ផងដែរ។

រូបថតឯកសារ៖ ស្ត្រី​ម្នាក់​កាន់​ដប​ដែល​មាន​ស្លាក "វ៉ាក់សាំង​អុតស្វា (Monkeypox)" និង​សឺរ៉ាំង​វេជ្ជសាស្ត្រ​។ ក្នុង​រូបភាព​តំណាងនេះ​ថត​ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២២។

សិង្ហបុរី​រកឃើញ​ករណី​ជំងឺអុតស្វា​ដំបូង​លើ​អ្នក​បម្រើការ​លើ​យន្តហោះ​ជនជាតិ​អង់គ្លេស

ប្រទេសសិង្ហបុរី បានរាយការណ៍ពីការរកឃើញករណីដំបូងនៃជំងឺអុតស្វា លើអ្នកបម្រើការលើយន្តហោះជនជាតិអង់គ្លេសវ័យ៤២ឆ្នាំម្នាក់ ដោយបុរសរូបនេះបានស្ថិតនៅក្នុងប្រទេស អំឡុងថ្ងៃទី១៥ ទី១៧ និងទី១៩ ខែមិថុនា។

ក្រសួងសុខាភិបាលកម្ពុជា

កម្ពុជា​រកឃើញ​ករណី​សង្ស័យ​ជំងឺ​អុតស្វា​ចំនួន​៦ករណី ប៉ុន្តែ​តេស្ត​ឃើញ​អវិជ្ជមាន

ស្ថាប័​ន​​ជំនាញលើក​​ឡើងថា​ កម្ពុជា​មាន​ករណី​សង្ស័យ​អុត​ស្វាចំ​នួន​៦ករណី​ ប៉ុន្តែ​ក្រោយការ​ធ្វើ​តេស្តនៅ​​​មន្ទីរ​ពិសោធន៍​នៅវិទ្យាស្ថានប៉ាស្ទ័របាន​បញ្ជាក់ថា​អវិជ្ជមានជំងឺនេះ ដែលករណីនេះ​ ​រហូត​មកដល់ពេលនេះ កម្ពុជា​គ្មានវត្តមានជំងឺអុតស្វាយនៅក្នុងប្រទេស​​ឡើយ។

រូបថតឯកសារ៖ ស្ត្រី​ម្នាក់​កាន់​ដប​ដែល​មាន​ស្លាក "វ៉ាក់សាំង​អុតស្វា (Monkeypox)" និង​សឺរ៉ាំង​វេជ្ជសាស្ត្រ​។ ក្នុង​រូបភាព​តំណាងនេះ​ថត​ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២២។

ថៃ​រកឃើញ​ករណី​ជំងឺអុតស្វា​ដំបូង​លើ​អ្នក​ដំណើរ​ម្នាក់​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​នេះ

ប្រទេសថៃ បាន​រាយការណ៍ពីករណីរកឃើញដំបូងនៃ «ជំងឺ​អុតស្វា (Monkeypox)» លើបុរស​ម្នាក់​ដែលជាអ្នក​ដំណើរ​ឆ្លងកាត់ (transit) តាមផ្លូវអាកាស​​ ដែលធ្វើដំណើរមកពីទ្វីបអឺរ៉ុប ហើយឈប់នៅអាកាសយាន​​ដ្ឋាន​អន្តរ​ជាតិ​ក្នុង​ទី​ក្រុង​បាងកក ដើម្បីរង់ចាំជើងហោះហើរបន្តទៅកាន់ប្រទេសអូស្ត្រាលី។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន ថ្លែង​ពណ៌នា​អំពី​ស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​កូ​វីដ១៩ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​នឹង​រក​ប្រភព​ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​អុតស្វា ទោះ​កម្ពុជា​នៅ​មិនទាន់​មាន​ជំងឺ​នេះ

ក្រសួងសុខាភិបាលនឹងរិះរកប្រភពដើម្បីផ្គត់ផ្គង់​វ៉ាក់សាំងបង្ការ «ជំងឺ​​​អុតស្វា»​ ទុកជាមុន ក្រៅពីការ​ដាក់​ចេញ​នូវ​វិធានការការ​ពារជាមុន​សម្រាប់ប្រជាពលរដ្ឋ​អនុវត្ត​ បើទោះជាគិតមកដល់ថ្ងៃម្សិលមិញ កម្ពុជានៅមិនទាន់មានករណីឆ្លងជំងឺនេះនៅឡើយ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រសួង​សុខាភិបាល​ជំរុញ​អាជ្ញាធរ​ពិនិត្យ​ឱ្យ​ហ្មត់ចត់​លើ​អ្នកដំណើរ​ចូល​កម្ពុជា ក្រោយ​ផ្ទុះ​ជំងឺអុតស្វា​នៅ​អាហ្វ្រិក

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ជំរុញទៅស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឱ្យហ្មត់ចត់លើអ្នកដំណើរចូលកម្ពុជាដែលមានកន្ទួលរមាស់នៅលើខ្លួន មានគ្រុនក្ដៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែក​អាហ្វ្រិកប្រមាណ១០ ក្រោយតំបន់ទាំងនោះផ្ទុះជំងឺអុតស្វា​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ