អ្នកភូមិប្រហែល១០០នាក់ តំណាងឱ្យពលរដ្ឋ៤៧៣គ្រួសារ មកពីឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានជួបជុំគ្នានៅក្នុងសហគមន៍ ធ្វើសន្និសីទកាសែតមួយ ដើម្បីអំពាវនាវដល់ប្រមុខរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ អនុញ្ញាតឱ្យពួកគេបានអភិវឌ្ឍន៍នៅនឹងកន្លែង និងចេញបណ្ណកម្មសិទ្ធិ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងមហាផ្ទៃបញ្ជាទៅអភិបាលខេត្តកណ្ដាលដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋដែលប៉ះពាល់ដោយព្រលានយន្តហោះថ្មី

ក្រសួងមហាផ្ទៃ បានបញ្ជាទៅអភិបាលខេត្តកណ្ដាល ឱ្យដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្ដាល។

ក្រសួងមហាផ្ទៃបញ្ជាទៅអភិបាលខេត្តត្បូងឃ្មុំ ឱ្យដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋជាង២០០គ្រួសារ

ក្រសួងមហាផ្ទៃ បានបញ្ជាទៅអភិបាលខេត្តត្បូងឃ្មុំ ឱ្យដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោយពីពលរដ្ឋទាំងនោះមានជម្លោះជាមួយក្រុមហ៊ុនឯកជន និងអាជ្ញាធរ ជាង១០ឆ្នាំ ហើយបានរកកិច្ចអន្តរាគមន៍ពីក្រសួងមួយនេះ។

អ្នកភូមិបានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុងបានគំរាមចាប់ខ្លួនពលរដ្ឋ និងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចចោលខ្ទមចម្ការជាង១០០ខ្នងរបស់ពួកគេផងដែរ ក្រោយរដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យប្រជាពលរដ្ឋនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងពលរដ្ឋនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង រុះរើខ្ទម និងចាកចេញពីទីតាំងដីខ្លួនរស់នៅ ដោយចោទពលរដ្ឋថា រស់នៅលើដីរដ្ឋ និងដីក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ដោយខុសច្បាប់។

អ្នកភូមិថាអាជ្ញាធរខេត្តកោះកុងគំរាមចាប់ខ្លួនពលរដ្ឋ និងចុះឈូសឆាយខ្ទមចម្ការជាង១០០ខ្នង

អ្នកភូមិបានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុងបានគំរាមចាប់ខ្លួនពលរដ្ឋ និងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចចោលខ្ទមចម្ការជាង១០០ខ្នងរបស់ពួកគេផងដែរ។

ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលត្រូវបានបាញ់ថ្នាំសម្គាល់នូវទីតាំងកំណត់ថាជាដីរបស់ក្រុមហ៊ុនព្រលានយន្តហោះថ្មី ស្ថិតនៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ពលរដ្ឋជិត៥០០គ្រួសារនៅខេត្តកណ្ដាល បារម្ភពីការបណ្ដេញចេញទាំងបង្ខំក្រោមហេតុផលអភិវឌ្ឍន៍

ពលរដ្ឋជិត៥០០គ្រួសារ រស់នៅតំបន់ទំនប់៩៤ ក្នុងខេត្តកណ្ដាល បារម្ភពីការបណ្ដេញចេញទាំងបង្ខំ ក្រោយអាជ្ញាធរថាពួកគេកំពុងរស់នៅក្នុងសំណង់អនាធិបតេយ្យ និងខុសច្បាប់ ខណៈអះអាងថា ពួកគេរស់នៅតំបន់នោះជាង៣០ឆ្នាំ និងមានឯកសារស្នាក់នៅត្រឹមត្រូវ។

(ពាក់ម៉ាសពណ៌ទឹកសមុទ្រ) លោក ម៉ៅ ជឿន ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយអតីតក្រុមហ៊ុនស្ករអំពៅ អង្គរស៊ូហ្គឺ (Angkor Sugar) នៅ​ខេត្ត​ឧត្ដរមាន​ជ័យ មកស្នើសុំក្រសួងជួយដោះស្រាយប្រគល់ដីមកពួកគេវិញ ក្រោយ​ក្រុមហ៊ុន​នេះក្ស័យធន និងដកខ្លួន​ចេញពីដីសម្បទានសេដ្ឋកិច្ច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ពលរដ្ឋជាង៧០០គ្រួសារនៅខេត្តឧត្ដរមានជ័យ ស្នើក្រសួងផ្ដល់ដីឱ្យពួកគាត់វិញ ក្រោយក្រុមហ៊ុនក្ស័យធននិងចេញពីដីជម្លោះ

ពលរដ្ឋមានជម្លោះដីធ្លីជាមួយអតីតក្រុមហ៊ុនស្ករអំពៅ ​នៅ​ខេត្ត​ឧត្ដរមាន​ជ័យ បាន​ជំរុញ​ទៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូប​នីយ​កម្ម និង​សំណង់ ​​ដោះស្រាយ​វិវាទ​ដីធ្លី ដោយ​ប្រគល់ដី​ជូន​ពួកគាត់វិញ និងផ្តល់បណ្ណកម្មសិទ្ធិ​​ ក្រោយ​ក្រុមហ៊ុន​នេះក្ស័យធន និងដកខ្លួន​ចេញពីដីសម្បទានសេដ្ឋកិច្ចដែលមានជម្លោះ​​ជិត​១០ឆ្នាំ។

ពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ស្នើជាថ្មីដល់ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី

ប្រជា​សហគមន៍ប្រមាណ ១០០នាក់ ​​ដែលមាន​បញ្ហា​ដី​ធ្លី មកពី​ឃុំចំនួន​​៣ នៅខេត្តកំពង់ស្ពឺ បាន​នាំគ្នាទៅប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញ​ដល់​ក្រសួងពន្លឿនការ​ដោះស្រាយបញ្ចប់​វិវាទដីធ្លីរបស់ពួកគាត់​ជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់។

វាគ្មិនមកស្ថាប័នពាក់ព័ន្ធ និងតំណាងសហគមន៍ជនជាតិដើមភាគតិច ចូលរួមក្នុងវេទិកាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពី «បញ្ហា និងការប្រឈមរបស់ស្ត្រីជនជាតិដើមភាគតិចលើការអនុវត្តច្បាប់ និង សេចក្ដីព្រាងច្បាប់ថ្មីរពីរ ច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ» នៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ជនជាតិដើមភាគតិច ស្នើតំណាងរាស្ត្រនិងក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ទៅតុលាការទម្លាក់ចោលបទចោទ និងដោះស្រាយវិវាទដីធ្លី

ជនជាតិដើមភាគតិច មកពីបណ្តា​ខេត្ត​មួយ​ចំនួន ស្នើ​តំណាង​រាស្ត្រ និង​ក្រសួង​ពាក់​ព័ន្ធ ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ឱ្យទម្លាក់ចោលបទចោទប្រកាន់ទៅលើពួកគេ​ និង​ចុះ​បញ្ជី​ដីធ្លី​ឱ្យ​ពួកគាត់ឱ្យ​បាន​ឆាប់ បើ​មិន​ដូច្នេះ​ទេ កូនចៅ​ជំនាន់​ក្រោយ​ពួក​គេ​នឹង​គ្មាន​ដីសម្រាប់​រស់នៅ។

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកស្រី ហ៊ុន​ ប៊ុនធឿន (ពាក់វ៉ែនតា)​ និងលោកស្រី ហៀវ​ លន់​ ជាមួយលោកស្រី សៀង​ ចាន់ហេង​ ចូលរួមនៅទីស្ដីការក្រសួង ឯកឧត្ដម​ ជា​ សុផារ៉ា​ ​ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ចូលរួម​កិច្ចប្រជុំ​ស្តីពីការពិនិត្យករណីដីវិវាទ ក្រោមការសម្របសម្រួល និងដោះស្រាយដោយផ្ទាល់ពីលោក ជា សុផារ៉ា។

ឧកញ៉ា សៀង ចាន់ហេង ព្រមប្រគល់ដីជាង៥០ហិកតាឱ្យប្អូនស្រីនាយករដ្ឋមន្ត្រី

អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ គឺលោកស្រី សៀង ចាន់ហេង បានប្រគល់ដីឱ្យឈ្មោះ ហ៊ុន ប៊ុនធឿន ដែលជាប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក្រោយពីមានការសម្របសម្រួល និងដោះស្រាយដោយផ្ទាល់ពីលោក ជា សុផារ៉ា។

ពលរដ្ឋរស់នៅភូមិ១៦ ភូមិ​១៧ ភូមិ២ និងភូមិ​២៣​ ស្ថិត​ក្នុង​សង្កាត់​​បឹង​​កក់២ សង្កាត់ស្រះចក និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងខណ្ឌដូនពេញ ​ប្រមូល​ផ្ដុំតវ៉ា​​នៅ​មុខរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បី​ទាមទារឱ្យមានដំណោះ​ស្រាយក្រោយរង​ផល​ប៉ះពាល់​ពី​គម្រោងអភិវឌ្ឍន៍ផ្លូវដែក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ស្នើអាជ្ញាធរពន្លឿនការដោះស្រាយ ខណៈពួកគេបារម្ភពីការបណ្ដេញចេញដោយបង្ខំ

ពលរដ្ឋមួយក្រុម​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោងអភិវឌ្ឍន៍ផ្លូវដែក នៅរាជធានីភ្នំពេញ ស្នើជាថ្មីទៀតទៅរដ្ឋបាល​​​រាជធានីភ្នំពេញ ពន្លឿនការ​ដោះស្រាយបញ្ហាដីធ្លីជូនពួកគេឱ្យបានឆាប់ ខណៈពួកគាត់​បារម្ភពីការបណ្តេញចេញដោយ​បង្ខំ និង​មិន​ទទួល​បានសំណង​​សមរម្យ ដោយ​សារ​អាជ្ញាធរនៅ​តែចង្អុល​បង្ហាញ​ឱ្យ​ពួកគេ​ទទួល​យក​ដី​នៅ​ក្រុម​ហ៊ុន​7NG ស្ថិត​នៅ​ខេត្ត​កណ្ដាល។

ពលរដ្ឋជាង១០០នាក់បាន​ចូល​រួម​គាំទ្រនៅមុខ​សាលាដំបូងខេត្តកោះកុង អំឡុងពេលតំណាងរបស់ពួកគេត្រូវ​​បា​ន​តុលាការកោះហៅឱ្យចូលសវនាការ ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

តំណាងពលរដ្ឋ៧នាក់ត្រូវបានតុលាការខេត្តកោះកុងកោះហៅឱ្យចូលសវនាការ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយឧកញ៉ា

តំណាងពលរដ្ឋចំនួន៧នាក់ ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុក​បូទុម​​សាគរ ខេត្ត​កោះ​កុង ត្រូវ​​បា​ន​តុលាការកោះហៅឱ្យចូលសវនាការនៅថ្ងៃនេះ ខណៈពលរដ្ឋជាង១០០នាក់បាន​ចូល​រួម​គាំទ្រនៅមុខ​សាលាដំបូងខេត្តនេះផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ