រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីកសិកម្មថា តម្រូវការក្នុងស្រុកខ្ពស់ធ្វើឱ្យការនាំឈើពីក្រៅប្រទេសកើនឡើង

រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ក្រសួងនឹងអនុញ្ញាតឱ្យមានការនាំចូលឈើពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈកំណើននៃការប្រើប្រាស់ឈើរបស់ប្រជាពលរដ្ឋមានការកើនឡើង។

វិស័យ​បរិស្ថាន​ក្នុង​ឆ្នាំ២០២២៖ មហិច្ឆតា​ចង់​បាន​ដីធ្លី​ឈាន​ដល់​ការ​រំលោភ​ដីបឹង និងព្រៃធម្មជាតិ

តំបន់ការពារធម្មជាតិ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលរួមមានព្រៃឈើ សត្វស្វា កេសរកូល (ផ្កាអ័រគីដេ) រួមនឹងខ្សាច់ នៅតែជាប្រភពចំណូលដ៏ពេញនិយមមួយ បើទោះបីជាមានការប្ដេជ្ញាទាំងឡាយ (និងការផ្ដល់មូលនិធិអន្តរជាតិ) ដើម្បីការពាររបស់អស់ទាំងនេះក៏ដោយ។

កាល​ពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាង​កម្លាំងសន្តិ​សុខ និង​កម្លាំង​សមត្ថ​កិច្ចប្រដាប់ដោយកាំភ្លើងដែលការ​ពារ​ដីក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ជាមួយ​ប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់និងអាស្រ័យផលនៅលើដីមានជម្លោះ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខណៈអាជ្ញាធរចុះឈូសឆាយផ្ទះ និងផលដំណាំរបស់ពលរដ្ឋ។

អ្នកភូមិ​ជិត២០នាក់​ត្រូវបាន​ចាប់ដាក់​ពន្ធនាគារ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​នៅ​ខេត្តឧត្ដរមានជ័យ

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានរកឃើញថា យ៉ាងហោចណាស់ អ្នកភូមិជិត២០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ហើយផ្ទះសម្បែងរបស់ពួកគេត្រូវបានដុតកម្ទេចចោលជាបន្តបន្ទាប់ ក្រោយមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរ​មាន​ជ័យ។

ព្រៃឥតសូរសព្ទ៖ ក្រុមអ្នកអភិរក្សខ្នះខ្នែងសង់ «ខ្សែបន្ទាត់ការពារចុងក្រោយ» សង្គ្រោះសត្វព្រៃនៅកម្ពុជា

ជីកព័ទ្ធជុំវិញចំណុចស្នូលនៃតំបន់ការពារ លេណដ្ឋានការពារសត្វព្រៃពីអ្នកប្រមាញ់ មានជម្រៅ ២​ម៉ែត្រ​កន្លះ និង​មាន​ប្រវែង ១៧​គី​ឡូ​ម៉ែត្រ មិនទាន់សាងសង់​រួចរាល់ទាំងស្រុងនោះទេ។ គម្រោង​ជីក​លេណដ្ឋានដែលជាខែលការ​ពារ​សត្វព្រៃនេះ នៅ​សេសសល់​ប្រមាណ ១៥គីឡូម៉ែត្រ​ទៀត ហើយ​វា​មានភាពប្រកៀកប្រកិតគ្នារវាង «ផលប៉ះពាល់​បរិស្ថាន និង​គុណសម្បត្តិ» ផងដែរ។ 

ព្រៃឥតសូរសព្ទ៖ អាជីវកម្ម​សត្វព្រៃ ក្រោយ​ជំងឺ​រាតត្បាត​គំរាមកំហែង​ដល់​សុខភាព​មនុស្ស និងព្រៃឈើ

ខណៈដែលការបរបាញ់សត្វត្រូវបានគេអនុវត្តជាយូរមកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការកើនឡើងនៃសម្ពាធពាណិជ្ជកម្ម និងវិធីសាស្រ្តនៃការបរបាញ់ដែលចំណាយតិច កំពុងធ្វើឱ្យសត្វព្រៃបាត់បង់លឿនជាងការកកើត ដែលប៉ះពាល់ដល់សុខភាពមនុស្ស និងព្រៃឈើ។

រថយន្តនិងអាវុធដែលជនសង្ស័យប្រើប្រាស់ក្នុងការបាញ់សត្វព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

តុលាការ​ខេត្តកោះកុង​ឃុំ​ខ្លួន​បុរស​២នាក់​ក្រោយ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​សត្វព្រៃ​ក្នុង​តំបន់ការពារ

តុលាការ​ខេត្ត​កោះកុង បាន​ចោទ​ប្រកាន់និងឃុំខ្លួនបុរស​២នាក់​ជា​បណ្ដោះអាសន្នក្នុងពន្ធនាគារ ក្រោយពួកគេ​​ប្រើកាំភ្លើ​ង​បាញ់​​សម្លាប់​​សត្វព្រៃ​ដោយ​ខុស​ច្បាប់ ​ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង។

រថយន្តនិងអាវុធដែលជនសង្ស័យប្រើប្រាស់ក្នុងការបាញ់សត្វព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

មន្ត្រី​បរិស្ថាន​ខេត្តកោះកុង​សាកសួរ​បុរស​២នាក់ ក្រោយ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​សត្វព្រៃ

មន្ត្រីមន្ទីរបរិស្ថានកំពុងសាកសួរបុរស២នាក់ ក្រោយប្រើកាំភ្លើងបាញ់សម្លាប់សត្វព្រៃ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

រូបភាពបង្ហាញពីការ​ចាក់​បំពេញដីផ្នែកខ្លះនៅ​បឹង​តាមោក រាជធានី​ភ្នំពេញ ក្នុង​ខែ​មីនា ឆ្នាំ​២០២២។

រដ្ឋាភិបាល​កាត់ដី​រដ្ឋ​មួយ​ចំនួន​ទៀត​ឱ្យ​ទៅ​អ្នកជំនួញ​ធំៗ​និង​សែស្រឡាយ​មន្រ្តី​ជាន់​ខ្ពស់

រាជរដ្ឋាភិបា​លបាន​កាត់ដីរបស់រដ្ឋមួយចំនួនទៀតឱ្យទៅមន្ត្រី តំណាងរាស្រ្ត សែស្រឡាយនៃសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច និងអ្នកជំនួញដែលមានទំនាក់ទំនងជាមួយ​កូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយក្នុងនោះមានទាំង​ដី​សម្បទាន​សង្គមកិច្ច​រាប់​ពាន់​ហិកតា ដែលរួមមាន ដីបឹង ដីគម្របព្រៃឈើ និងដែនជម្រកសត្វព្រៃ ស្ថិតក្នុង​ភូមិសាស្រ្តខេត្ត​កោះកុង មណ្ឌលគិរី និង​កំពង់ធំ ផងដែរ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ផ្ដល់បទសម្ភាសន៍ក្នុងពិធីប្រកាសជាផ្លូវការ​ពី​យុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ស្តីពី «ការពារសត្វព្រៃ៖ កាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ» នៅថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ប្ដេជ្ញា​ទប់ស្កាត់​បទល្មើសសត្វព្រៃ តាម​រយៈ​ការ​បង្កើត​មុខរបរ​ឱ្យ​សហគមន៍

មន្រ្តី​រដ្ឋាភិបាលបានគូសបញ្ជាក់ជាថ្មីពីការប្ដេជ្ញា​ទប់ស្កាត់បទល្មើសសត្វព្រៃ តាមរយៈការពង្រឹង​ការអនុវត្តច្បាប់ និង​ការបង្កើតមុខរបរឱ្យសហគមន៍ ដូចជាការចិញ្ចឹមសត្វ និងការជំរុញសេវាទេសចរណ៍ ជាដើម។

ទិដ្ឋភាពប្រជាពលរដ្ឋប្រមូលផ្តុំនៅចំណុចស្ទឹងខៀវ ជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក មន្ទីរបរិស្ថានខេត្តពោធិ៍សាត់)

មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​បញ្ជា​ឱ្យ​ពលរដ្ឋ​​ប្រមាណ​៥០០​នាក់​ចាក​ចេញ​ពី​តំបន់​ព្រៃ​ការ​ពារ​ភ្នំ​សំកុស​

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ​ បានបញ្ជាឱ្យប្រជាពលរដ្ឋប្រមាណ ៥០០នាក់ចាកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីជំនាញរកឃើញថា ពួកគាត់ទាំងនោះ​បានចូលមកកាប់​ទន្រ្ទានយកដីតំបន់ការពារធម្មជាតិដោយខុសច្បាប់ ខណៈមានមេខ្លោងបានបំផុសបំផុលមិនឱ្យពលរដ្ឋចាកចេញពីតំបន់ការពារនោះថែមទៀតផង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ