តុលាការ​យោ​ធា​មី​យ៉ាន់ម៉ា​ ផ្តន្ទាទោស​​អតីត​​សមាជិក​​សភា​​មក​​ពី​​គណបក្ស NLD​ ឱ្យ​ជាប់ពន្ធនាគារ​១៧៣ឆ្នាំ​

តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានផ្តន្ទាទោសអតីតសមា​ជិក​សភាម​កពី​គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដាក់ពន្ធនាគាររយៈពេល ១៧៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

លោក រ៉ុង ឈុន ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

លោក រ៉ុង ឈុន​​ សោកស្តាយ​ដែល​​​តុលាការ​​​​​មិន​អនុញ្ញាត​​ឱ្យ​​​លោក ​​​ទៅ​​ចូល​រួម​​​សមាជ​​​ ITUC​ ​​​នៅ​​បរទេស​

ប្រធាន​សហភាព​សហជីព​​កម្ពុជា​ (CCU) លោក រ៉ុង ឈុន បង្ហាញ​ការសោកស្ដាយ​ដែល​​សាលា​​​ដំបូង​​រាជធានីភ្នំពេញ ​​មិនអនុញ្ញាតឱ្យលោក​ទៅ​ចួល​រួម​​​​​សមាជ​​សហភាព​សហជីពអន្តរជាតិ​​(ITUC) ​នៅ​ប្រទេស​អូស្រ្ដាលី​​។

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទៀតមកតាមដានញត្តិនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីស្វែងរកអន្តរាគមន៍ពីប្រទេសមួយនេះ ជួយដោះស្រាយករណីស្វាមីនិងសាច់ញាតិរបស់ពួកគេ (សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

ស្ត្រីថ្ងៃសុក្រ​​ ស្នើ​ស្ថាន​ទូត​២​ជំរុញ​​រដ្ឋាភិបាល​​កម្ពុជា ​​ដោះ​លែង​​គ្រួសារ​របស់​ពួក​គេ ខណៈការប្រជុំអាស៊ាន​នៅ​សប្តាហ៍​ក្រោយ

ក្រុមស្ត្រីថ្ងៃសុក្រ បាននាំគ្នាយកញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូតម៉ាឡេស៊ី និងស្ថានទូត​​ឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ស្នើ​សុំ​ស្ថាន​ទូត​ទាំង២​នោះ​ ជួយ​​ជំរុញ​​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ដោះលែ​ង​ស្វាមី និង​សាច់ញាតិ​របស់​​ពួ​ក​គេ ​ដែល​​កំពុង​ជាប់​ពន្ធនាគារឱ្យមានសេរីភាពវិញ ស្រប​ពេល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំកំពូល​​អាស៊ាន នៅសប្តាហ៍ក្រោយ។

ក្រុមយុវជន​​ស្រលាញ់​​បរិស្ថាន​​បន្ត​​ប្ដេជ្ញា​​ តស៊ូ​មតិ​​ដោយ​​សន្តិវិធី​ បើ​ទោះ​ប្រឈម​នឹង​តុលាការ​

ក្រុមយុវជនស្រលាញ់បរិស្ថានវ័យក្មេងប្ដេជ្ញាការពារបរិស្ថានតាមរយៈការរៀបចំជាយុទ្ធនាការតស៊ូមតិ​​របស់​​​ខ្លួន ទោះកន្លងមកធ្លាប់មានសកម្មជនបរិស្ថានមួយចំនួន ត្រូវប្រឈមមុខតាមផ្លូវតុលាការ រហូតមានការចាប់​​ខ្លួនក៏ដោយ ខណៈដែលពួកគេមើលឃើញថា​​ ការអភិវឌ្ឍន៍ក្នុងពេលកន្លងទៅ តែងបង្កើតការឈឺចាប់ និង​មិនបាន​​ចូល​​រួម​​ការពារបរិស្ថាន និងធនធានធម្មជាតិទេ។

តុលាការ​សម្រេច​ឱ្យ​ លោក សុន ឆ័យ​ ​ផ្តល់​សំណង​ជំងឺ​ចិត្ត ​ដល់​បក្សប្រជាជន​ ៧៥ម៉ឺនដុល្លារ​ ក្នុង​សំណុំរឿង​បរិហារកេរិ៍្ត​

សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រនេះ បានសម្រេចឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន ៣ពាន់លានរៀល ឬស្មើប្រមាណ ៧៥ ម៉ឺនដុល្លារ។

តុលា​ការ​​​បន្ត​​​បើក​​​សវនាការ​​​សំណុំ​រឿង​ ​​​​«រួមគំនិតក្បត់​»​​​​ ​​ជុំវិញ​​​ការ​វិលត្រឡប់​​​លោកស្រី មូរ សុខហួរ​​​

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បន្តបើកសវនាការលើសំណុំរឿង «រួមគំនិតក្បត់» ដែលមានជនជាប់ចោទជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលតុលាការបានរំលាយ ជុំវិញគម្រោង​ការវិលត្រឡប់លោកស្រី មូរ សុខហួរ កាលពីដើមឆ្នាំ​២០២១។

លោក សុន ឆ័យ

តុលាការចោទប្រកាន់លោក សុន ឆ័យ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»តាមបណ្ដឹងបក្សកាន់អំណាចនិងគ.ជ.ប

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»តាមបណ្ដឹងគណបក្សប្រជាជនកម្ពុជា និងតាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ