តំណាងរាស្រ្តគណបក្ស​ប្រជាជន​កម្ពុជានៅ​ខេត្តរតនគិរី លោក ប៊ូ ឡាំ ទទួលមរណភាព​ក្នុង​វ័យ​៦៧​ឆ្នាំ

តំណាង​រាស្ត្រ​ខេត្ត​រតនគិរីមកពីគណបក្សប្រជាជនកម្ពុជា​ លោក ប៊ូ ឡាំ បាន​ទទួល​​មរណភាពកាលពីថ្ងៃ​ចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ​នេះ ដោយរោគាពាធ​។

សមត្ថកិច្ចឈរយាមអំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ាទាមទារដំណោះស្រាយការងារ ក្រោយពេលក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីពជាច្រើននាក់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

វិភាគ៖ ហេតុអ្វី​សភា​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍?

វិវាទការងារ​នៅក្រុមហ៊ុនណាហ្គាវើលដ៍ជិត២ខែមកនេះ ហា​ក់បានក្លាយជាប្រធានបទមួយឆ្លុះបញ្ចាំង​ពី​បញ្ហា​សង្គម​ច្រើន​ទៀត ក្នុង​រយៈពេលជាង៤ឆ្នាំនៃអាណត្តិទី៦នេះ ដែលសមាជិកសភាបន្តរក្សាភាពស្ងៀមស្ងាត់ មិន​កោះ​អញ្ជើញ​មន្ត្រី​ពាក់​ព័ន្ធមកសួរដេញដោល ដើម្បីប​ង្ហាញ​ពីទំនួលខុសត្រូវ​ចំពោះ​មុខ​ម្ចាស់ឆ្នោត ដូច​មាន​ចែងក្នុង​រដ្ឋ​ធម្ម​នុញ្ញ។

ប្រធានរដ្ឋសភា និងសមាជិកសភា ចូលរួមក្នុងកិច្ចប្រជុំសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សង្គម​ស៊ីវិល​រិះគន់​ការ​ប្រើប្រាស់​តួនាទី​របស់​តំណាង​រាស្ត្រ​មិន​ឆ្លើយតប​ទៅ​នឹង​ម្ចាស់ឆ្នោត

អង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលពីដំណើរ​ការ​បោះ​ឆ្នោត បាន​រិះគន់​ទៅលើ​ការ​អនុវត្ត​តួនាទីនិង​​ភារ​​កិច្ច​​​របស់តំណាងរាស្រ្ត ថាហាក់មិនសូវបានឆ្លើយតបចំពោះមុខអង្គបោះឆ្នោត ជាពិសេស​​​នៅ​​ពេលដែល​​​​ពលរដ្ឋ​​ជួបទុក្ខលំបាក ដូចជា រឿង​ជម្លោះដីធ្លី និងការរំលោភសិទ្ធិមនុស្ស ឬមានអំពើអយុត្តិ​​ធ​​ម៌​​​​​​សង្គម​​កើតឡើង​ ជា​​ដើម។

អ្នកឃ្លាំមើលថាក្រមសីលធម៌អ្នកតំណាងរាស្ដ្រ ជាការរឹតត្បិតតំណាងរាស្រ្តមិនឲ្យរិះគន់រដ្ឋាភិបាល

អ្នកវិភាគ និងគណបក្សនយោបាយរិះគន់ថា ការអនុម័តក្រមសីលធម៌ គឺអាចជាឧបសគ្គរារាំងអ្នកតំណាងរាស្ដ្រជាប់ឆ្នោត មិនឲ្យរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។

បក្សប្រឆាំងប្រជុំរៀបចំនិងអនុម័តវិធានផ្ទៃក្នុងសម្រាប់តំណាងរាស្រ្ត​ខ្លួន​នៅ​សប្ដាហ៍ក្រោយ

ប្រធានស្ដីទីគណបក្សសង្គោះជាតិលោក កឹម សុខា ឲ្យដឹងថា តំណាងរាស្រ្តទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិនឹងប្រជុំគ្នានៅថ្ងៃទី២២ ខែមីនា ដើម្បីរៀបចំ និងអនុម័តវិធានផ្ទៃក្នុងសម្រាប់តំណាងរាស្ត្របក្សនេះ ដោយអះអាងថា ដើម្បីពង្រឹងតួនាទីភារកិច្ច និងប្រសិទ្ធិភាពរបស់អ្នកតំណាងរាស្ត្រ។

វិភាគ៖ តើតំណាងរាស្ត្រប្រឈមបញ្ហាអ្វីខ្លះក្នុងការបំពេញតួនាទីរបស់ខ្លួន?

សមាជិករដ្ឋសភា ឬតំណាងរាស្ត្រគឺជាអ្នកតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសមួយ ដោយពួកគេត្រូវបានបោះឆ្នោតតាមរយៈការបោះឆ្នោតជាសកល។ យោងតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា “តំណាងរាស្ត្រ មានន័យថា “អ្នកធ្វើអ្វីៗ ដើម្បីរាស្ត្រ ជំនួសរាស្ត្រ បម្រើរាស្ត្រ”។ ឯច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា តំណាងរាស្ត្រគឺជាតំណាងប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។ ក្រៅពីការតាក់តែងច្បាប់ តំណាងរាស្ត្រមានតួនាទីស្វែងយល់ពីតម្រូវការ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ