លោក ឈាង វុន

តំណាងរាស្ត្របក្សប្រឆាំងដែលរងរបួសថាលោក ឈាង វុន អាចជាអ្នករៀបចំឲ្យមានហិង្សា

តំណាងរាស្ត្រគណបក្សប្រឆាំងដែលរងរបួសមួយរូបអំពាវនាវឲ្យរដ្ឋសភានិងស្ថាប័នពាក់ព័ន្ធបើកកា​ស៊ើបអ​ង្កេតលើការអត្ថាធិប្បាយរបស់តំណាងរាស្ត្របក្សកាន់អំណាចមួយរូប ដោយសង្ស័យថាមន្ត្រីនោះអាចជា​អ្ន​ក​​​រៀ​​បចំផែនការឲ្យគេប្រើហិង្សាលើតំណាងរាស្ត្រនៅជាប់របងរដ្ឋសភា កាល​ពីចុងឆ្នាំ២០១៥។ កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេ​លពួក​គេជិះរថយន្តចេញពីប្រជុំសភា។ ប៉ុន្តែក្រោ​​យមកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានអត្ថា​​ធិប្បាយក្នុ​ងកិច្ចពិ​ភាក្សា​តុមូល នៅវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថាតំណាងរាស្ត្រទាំងនោះ មានចេតនាចង់ឲ្យគេវ៉ៃក្នុងហេ​តុផ​ល​​កេ​ងចំ​ណេញនយោបាយ។

លោក ឈាង វុន ថា​លោក កឹម សុខា​ ត្រូវ​លាលែង​ពីតំណាងរាស្រ្ត​ ប្រសិន​​អាស្រូវស្នេហាជារឿងពិត

អ្នកនាំពាក្យឲ្យ​​តំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជានៅ​រដ្ឋសភា​​បាន​ថ្លែង​កាលពីថ្ងៃ​អង្គារ​ថា​លោក កឹម សុខា តំណាងរាស្រ្ត​មក​ពីមណ្ឌល​ខេត្ត​កំពង់ចាម​និង​ជា​អនុប្រធា​ន​គណបក្ស​សង្គ្រោះជាតិ ត្រូវតែ​លាលែង​ពី​តំណែង​ ប្រសិន​បើករណី​អាស្រូវ​ស្នេហា​ជា​រឿងពិត ដោយ​គំរាម​ថា​នឹង​បង្កើត​គណៈ​កម្មការ​ស៊ើ​បអង្កេតមួយ​លើ​ករណីនេះ។​​ លោក ឈាង វុន តំណាងរាស្រ្ត​របស់​គណបក្ស​ប្រជាជនកម្ពុជា​និង​ជា​អ្នកនាំពាក្យ​ឲ្យ​តំណាងរាស្រ្ត​របស់គណប​ក្ស​កាន់អំណាចទាំង​៦៨រូប​ បានថ្លែង​ប្រាប់អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ទទួល​ញត្តិ​របស់​ក្រុមយុវជន​​ប្រឆាំង​នឹង​លោក កឹម សុខា ថា​ប្រសិន​បើអាស្រូវស្នេហា​ជា​រឿងពិត ​លោក​ កឹម សុខា រំលោភ”តម្លៃស្រ្តីខ្មែរ​និង​សិទ្ធិ​នារី” ដោយ​​លោក​ចាត់ទុក​ថា​ជា”គ្រោះ​ថ្នាក់មែនទែន”។ លោក​បន្ថែម​ថា​​ករណីនេះជា​ការរំលោភ​ច្បាប់ឯក​ពន្ធភាព(ប្តីមួយ​ប្រពន្ធ​មួយ)ទៀត​ផង​។​

វិភាគ៖ តើច្បាប់អនុញ្ញាតឲ្យមានបាតុកម្មពីរក្រុមធ្វើឡើងក្នុងពេលតែមួយឬទេ?

នៅដើមខែកុម្ភៈកន្លងទៅនេះមានបាតុកម្មពីរក្រុមដែលមានគោលបំណងផ្ទុយគ្នារវាងក្រុមអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុន​កាពីតូលនិងសមាគមអ្នករត់ម៉ូតូនិងរ៉ឺម៉កង់បីបានប៉ះទង្គិចគ្នានៅមុខក្រុមហ៊ុន​កាពីតូលដឹកអ្នកដំណើរ ហើយបានបណ្តាលឲ្យភាគីទាំងសងខាងមានរបួស។​

សហភាពអន្ដរសភា(IPU)ជួបរដ្ឋមន្រ្តីក្រសួងយុត្តិធម៌​និយាយរឿង​សិទ្ធិតំណាងរាស្រ្ត​

ស​ហភាពអន្ដរសភា (IPU) ជួបរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និយាយរឿងសិទ្ធិតំណាងរាស្រ្ត

[:en]អ្នកនាំពាក្យ​ឲ្យ​ដឹង​ថា​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិធម៌ នៅ​ថ្ងៃអង្គារ​នេះបាន​ជួប​ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សនៃសហភាពអន្ដរសភា(IPU)ដើម្បី​ពិភាក្សា​ពី​បញ្ហា​សិទ្ធិមនុស្សនិង​សិទ្ធិសេរី​ភាព​របស់​អ្នក​តំណាង​រាស្រ្ត​នៅ​កម្ពុជា ជាពិសេស​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​​មន្ត្រី​បក្ស​ប្រ​ឆាំងនិង​បណ្តឹង​លើ​តំណាងរាស្ត្រ​បក្សប្រ​ឆាំង។[:kh]អ្នកនាំពាក្យ​ឲ្យ​​​​ដឹង​ថា​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិធម៌នៅ​ថ្ងៃអង្គារ​ នេះបាន​ជួប​ជាមួយគណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្ដរសភា (IPU) ដើម្បី​ពិភាក្សា​ពី​បញ្ហា​សិទ្ធិមនុស្សនិង​សិទ្ធិសេរី​ភាព​របស់​អ្នក​តំណាង​រាស្រ្ត​នៅ​កម្ពុជា ជាពិសេស​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​​មន្ត្រី​បក្ស​ប្រ​ឆាំងនិង​បណ្តឹង​លើ​តំណាងរាស្ត្រ​បក្សប្រ​ឆាំង។[:]

ជំនួបរវាងគណបក្ស​សង្រ្គោះជាតិ​និង​គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU (រូបថតពីហ្វេសប៊ុក​លោក កឹម សុខា​)

បក្ស​ជំទាស់​ថាសហភាពអន្តរសភាIPUមក​កម្ពុជា​ស៊ើបអង្កេតករណីប្រើហិង្សាលើតំណាងរាស្ត្រ

គណបក្ស​ជំទាស់​អះអាងថាគណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU បានមកប្រទេស​កម្ពុជាដើម្បីស៊ើបអង្កេត​ពីស្ថានការនយោបាយនៅកម្ពុជា ខណៈសមាជិកព្រឹទ្ធសភានិង​តំណាងរាស្ត្រគណបក្ស​ប្រឆំាងនៅរដ្ឋសភា​មួយចំនួនត្រូវ​បាន​ចាប់ដាក់ពន្ធនាគារនិងមួយចំនួន​ទៀតរងការ​ប្រើហិង្សា​ឲ្យ​រងរបួស​ធ្ងន់ កាលពីចុង​ឆ្នាំ២០១៥។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ