គ.ស.ម.ក ថា​ការ​អំពាវនាវ​របស់​ NGO​ ឱ្យ​ដោះលែង​អ្នកទោស​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ចាត់ទុកការអំពាវនាវរបស់អង្គការសង្គមស៊ីវិលមួយចំនួនឱ្យដោះលែងអ្នកជាប់ឃុំ​ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ នឹង​ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម។

លោក តូច វណ្ណារ៉េត ដែលត្រូវបានផ្ទះចងកស្លាប់កាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៦។ សមត្ថកិច្ច​អះអាង​ថា​ទណ្ឌិតនោះធ្វើអត្តឃាតតែ​ក្រុមគ្រួសារ​ថាជាឃាតកម្ម​(រូបថតពីសមាគមអាដហុក)

ម្តាយទណ្ឌិត​ស្លាប់ក្នុងពន្ធនាគាររៀបចំ​ពាក្យ​បណ្តឹង​ដាក់ទៅតុលាការ

ម្តាយ​របស់​ទណ្ឌិតម្នាក់ដែល​ត្រូវ​បាន​ប្រទះឃើញស្លាប់ដោយ​ចងកនៅក្នុងពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ បាន​រៀប​ចំពាក្យ​បណ្តឹង​​មួយ​ដាក់​ទៅ​តុលាការ​ខេត្ត​ពោធិ៍សាត់ ​ស្នើ​ឲ្យ​ស៊ើបអង្កេត​ករណី​កូន​ស្លាប់​ ដោយ​ថា​នេះ​ជា​ករណីឃាតកម្ម មិន​មែន​ចង​ក​សម្លាប់​ខ្លួននោះ​ទេ។ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ​២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់​) ត្រូវបាន​ប្រទះឃើញស្លាប់​ដោយចងកក្នុងបន្ទប់ទឹក​ នៅម៉ោង​៥ទៀបភ្លឺ ដោយ​សមត្ថកិច្ច​អះអាង​ថា​ជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព​។

លោក តូច វណ្ណារ៉េត(រូបថតពីសមាគមអាដហុក)

គ្រួសារទណ្ឌិតស្លាប់ក្នុងពន្ធនាគាររកអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្ស

ក្រុមគ្រួសារ​ទណ្ឌិតម្នាក់ដែល​ត្រូវ​បាន​ប្រទះឃើញស្លាប់ដោយ​ចងកនៅក្នុងពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ បានដាក់លិខិតសុំអន្តរាគមន៍ពីអង្គការលីកាដូ ដោយអះអាងថាមានការវាយដំ​លើ​ជនរងគ្រោះមុន​ពេល​ស្លាប់​។​ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ​២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់​) ត្រូវបាន​ប្រទះឃើញស្លាប់​ដោយចងកក្នុងបន្ទប់ទឹក​ នៅម៉ោង​៥ទៀបភ្លឺ ដោយ​សមត្ថកិច្ច​អះអាង​ថា​ជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ