សាកលវិទ្យាល័យអាយអាយស៊ី​បំពាក់អាវ​សញ្ញាបត្រ​បណ្ឌិតកិត្តិយសដល់​ឧកញ៉ា ទ្រី ភាព

សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា(IIC)បានបំពាក់អាវ​សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ដោយសាកលវិទ្យាល័យ​នេះអះអាងថាឧកញ៉ារូបនេះមាន”ស្នាដៃច្រើន”ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា លោក ឈួន ចាន់ថន ​ប្រាប់វីអូឌី(VO​D)នៅថ្ងៃ​អង្គារនេះ​ថា​ពិធី​បំពាក់​អាវ​ជា​សញ្ញាបត្រ​កិត្តិយសនេះ​ត្រូវបាន​ធ្វើឡើង​កាលពីថ្ងៃ​ចន្ទ នៅ​ក្រុមហ៊ុន​ទ្រី ភាព ក្បែ​រ​មន្ទីរពេទ្យ​អង្គឌួង។ លោក​បន្ត​ថា​មុន​នឹងរៀបចំ​ពិធី​​បំពាក់​អាវ​កិត្តិយស​នេះ ​សាកលវិទ្យាល័យបានប្រជុំគណៈកម្មាធិការវាយតម្លៃនិងសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតជាច្រើនរូប រួមទាំងតំណាងក្រសួងអប់រំយុវជន និងកីឡាផងដែរ ។

លោក ទ្រី ភាព ដែលល្បីឈ្មោះរឿងរកស៊ីឈើ​(រូបថតពីបណ្តាញសង្គម​)

សាកលវិទ្យាធិការIICថាលោក ទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសដោយសារគុណសម្បត្តិជួយជាតិ

[:kh]វិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ដោយសាកលវិទ្យាល័យនេះអះអាងថា ឧកញ៉ារូបនេះមានគុណសម្បត្តិច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។[:en]វិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យាបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ដោយសាកលវិទ្យាល័យនេះអះអាងថា ឧកញ៉ារូបនេះមានគុណសម្បត្តិច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា លោក ឈួន ចាន់ថន មានប្រសាសន៍ថា [:]

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ