ធនាគារ​ពិភពលោក​ផ្ដល់​ហិរញ្ញប្បទាន​ជាង​២៧០លាន​ដុល្លារ ជួយ​កម្ពុជា​ស្ដារ​សេដ្ឋកិច្ច​និង​ពង្រឹង​ភាពធន់

ធនាគារពិភពលោក ផ្ដល់ហិរញ្ញប្បទាននូវទឹកប្រាក់ចំនួន២៧៤លានដុល្លារអាមេរិក សម្រាប់ជួយ​ដល់​កម្ពុជា​ក្នុងការ​​ស្ដារសេដ្ឋកិច្ចឱ្យ​ងើបឡើងវិញ និងពង្រឹងភាពធន់យូរអង្វែង ក្រោយ​កម្ពុជា​រង​ការប៉ះទង្គិចពីវិបត្តិកូវីដ-១៩។

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​អស្ថិរភាព​សកល និង​បំណុល​អចលនទ្រព្យ

របាយការណ៍របស់ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងវិស័យមួយចំនួន ក៏ប៉ុន្តែអស្ថិរភាពជុំវិញពិភពលោកបានគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

បុរសម្នាក់បណ្ដើរម៉ូតូនៅក្បែរស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

World Bank ថា​វិបត្តិ​តម្លៃប្រេង​ឡើងខ្ពស់​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ជួប​បញ្ហា​ជីវភាព​គ្រួសារ

​ធនាគារពិភពលោក ​(World Bank) ប្រចាំនៅកម្ពុជា ​បានឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក ធ្វើឱ្យប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅកម្ពុជា នឹងជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ បើទោះបីជាសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ក្រោយពីជួបវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក្ដី។

WB ផ្ដល់​ប្រាក់​២០លាន​ដុល្លារ​ដល់​សមាគម​អាស៊ាន​លើ​គម្រោង​លុប​បំបាត់​ការ​បំពុល​ប្លាស្ទិក​ក្នុង​សមុទ្រ

ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក (World Bank Group ឬWB) បានអនុម័ត​កញ្ចប់​ថវិកា​ចំនួន២០លានដុល្លារអាមេរិក សម្រាប់ជួយដល់​រដ្ឋសមាជិក​នៃសមាគម​ប្រជាជាតិអាស៊ាន​ លើគម្រោង SEA-MaP ក្នុងការ​លុប​បំបាត់​ការ​បំពុល​ដោយ​កាក​សំណល់​ប្លាស្ទិកទៅក្នុង​សមុទ្រ​នៃ​តំបន់​របស់​ខ្លួន។

ពលរដ្ឋមួយចំនួនអូសរទេះដើរ​កាត់​តាម​ខ្សែ​រថយន្ត​ដែលធ្វើដំណើរ​ចេញ​ពី​ទីក្រុង​កំពង់ផែ Mariupol​ ​ប្រទេស​អ៊ុយក្រែន ក្រោយមានការវាយប្រហារពីរុស្សី ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ២០២២។

ធនាគារពិភពលោក​អនុម័ត​ផ្ដល់​កញ្ចប់​ថវិកា​ថ្មី​ចំនួន​១,៤៩ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន

ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក (World Bank) នៅថ្ងៃអង្គារម្សិលមិញ បានអនុម័តផ្ដល់ហិរញ្ញប្បទានចំនួន ១,៤៩ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីជួយឱ្យរដ្ឋាភិបាលរបស់ប្រទេសមួយនេះមានលទ្ធភាពក្នុងការបើកប្រាក់ឈ្នួលដល់មន្រ្តីរាជការ និងបុគ្គលិកកម្មករក្នុងវិស័យ​សាធារណៈនានា។

រថយន្តដឹកដីកំពុងធ្វើចរាចរណ៍លើដងផ្លូវដែលកំពុងខូចខាត សង្កាច់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

WB ផ្ដល់​ជំនួយ​១៦៩លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​បង្កើន​ភាព​ធន់​នៃ​បណ្ដាញ​ផ្លូវ​ជនបទ​ទៅ​នឹង​គ្រោះធម្មជាតិ

ធនាគារពិភពលោក (The World Bank-WB) ផ្ដល់ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន១៦៩​លានដុល្លារអាមេរិក ដល់​​​​គម្រោង​​​គ្រប់គ្រ​ង​ហានិភ័យ​គ្រោះធម្មជាតិ​​អាស៊ីអាគ្នេយ៍​នៅ​​​កម្ពុជា ដើម្បី​បង្កើន​​ភាព​ធន់​​នៃ​​បណ្ដាញផ្លូវ​ជនបទ​​​ទៅនឹង​គ្រោះធម្មជាតិ​​និង​កត្តា​​​អាកាសធាតុ។

រាជធានីភ្នំពេញ៖ សកម្មភាពនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះស៊ីសវត្ថិ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ធនាគារ​ពិភពលោក​ផ្ដល់​ជំនួយ​ជិត​៧០លាន​ដុល្លារ​ដើម្បី​ការ​អប់រំ​នៅ​កម្ពុជា

ធនាគារពិភពលោក (World Bank) បានអនុម័តជំនួយហិរញ្ញប្បទានសរុបចំនួនជិត៧០លានដុល្លារសហរដ្ឋអាមេរិក (៦៩,២៥) ​ដើម្បីជួយកម្ពុជាក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវលទ្ធភាពប្រកបដោយសមធម៌ ក្នុងការទទួលបានការអប់រំជាមូលដ្ឋាន និងក្នុងការឆ្លើយតបឱ្យបានរហ័សទៅនឹងវិបត្តិនានាដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំនៅកម្ពុជា។

លោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela V. Ferro) ដែលជា​សេដ្ឋ​វិទូ និង​ជាអ្នក​ដឹកនាំជាន់ខ្ពស់មួយរូបនៃធនាគារពិភពលោក។ (worldbank.org)

ធនាគារ​ពិភព​លោក​​ តែងតាំង​អនុ​ប្រធាន​ថ្មី​ជា​ស្ត្រី​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក

ធនាគារពិភពលោក (World Bank) បានប្រកាសតែងតាំងអនុប្រធានថ្មីប្រចាំតំបន់អាស៊ីបូពា៌និងប៉ាស៊ីហ្វិក គឺជាស្ត្រីដែលមានបទពិសោធន៍ការងារជាង៣ទសវត្សរ៍នៅតំបន់អឺរ៉ុប អាមេរិកឡាទីន និងតំបន់ជាច្រើនផ្សេងទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ