ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រាក់កម្ចី និង​ជំនួយឥតសំណង​សម្រាប់​គម្រោង​ចំនួន​៦ ដែលមាន​តម្លៃ​សរុប៣៦១,៤​លាន​ដុល្លារ​ នៅ​រាជធានី​ភ្នំពេញ​​ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា និង​នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា គឺ លោកស្រី Jyotsana Varma។

ADB ផ្ដល់​ប្រាក់កម្ចី​និង​ជំនួយ​ឥតសំណង​ជាង ៣៦០លានដុល្លារ ដល់​កម្ពុជា​សម្រាប់​វិស័យ​ចំនួន៦

ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) ផ្ដល់​ប្រាក់កម្ចី និង​ជំនួយឥតសំណង ​មាន​តម្លៃ​សរុប ៣៦១,៤លាន​ដុល្លារ​ ​ដល់កម្ពុជា ដើម្បីជំរុញទៅលើការអប់រំផ្នែកវិទ្យាសាស្ត្រ ពង្រីកសេវាថែទាំ​សុខភាព​នៅតាម​តំបន់ព្រំដែន គាំទ្រដល់​ការ​ចិញ្ចឹម​សត្វ​ដោយ​ឆ្លាត​វៃ និង​វិស័យ​មួយចំនួន​​​ទៀត។

ADB អនុម័ត​កញ្ចប់​ថវិកា​ជាង​៦២លានដុល្លារ ជួយ​ពង្រឹង​សុវត្ថិភាព​អាហារ​និង​ផ្នែកបសុសត្វ​នៅ​កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកញ្ចប់ថវិកាចំនួន ៦២,៩លានដុល្លារ ដើម្បីជួយកម្ពុជា​​លើក​កម្ពស់​សន្តិសុខ​ស្បៀង និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​បរិយាបន្ន ដោយការកែលម្អសុខភាព និងខ្សែចង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផលបសុសត្វ។

ទូកនេសាទតម្រៀបគ្នានៅទីសំចតមួយកន្លែង នៅខេត្តកំពត ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។

ADB ផ្ដល់​ហិរញ្ញប្បទាន ៧៣លានដុល្លារ ដល់​វិស័យ​ជលផល​សមុទ្រ​នៅ​កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដល់កម្ពុជា ដើម្បី​បង្កើន​ភាព​ធន់​នឹង​អាកាស​​ធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រ។

ADB ផ្ដល់​ប្រាក់កម្ចី​៥០លានដុល្លារ​ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិ​កូវីដ-១៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​បាន​ផ្ដល់​កម្ចីជាទឹកប្រាក់ចំនួន៥០លានដុល្លារ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចសម្រាប់ជំរុញសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត និងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩។

បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់

ADB ផ្ដល់​ប្រាក់កម្ចី​១៥លានដុល្លារ​សម្រាប់​ជំរុញ​វិស័យ​ចំណីសត្វ​នៅ​កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បាន​ចុះហត្ថលេខា​លើប្រាក់កម្ចីចំនួន១៥លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វនៅកម្ពុជា តាម​រយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុនឯកជននេះ​នៅខេត្ត​កំពង់ស្ពឺ។

សំណង់អគារខ្ពស់ៗនៅ​ក្បែរ​ទីតាំងចាក់បំពេញដីនៃគម្រោងអភិវឌ្ឍន៍កោះនរា ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

ADB៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង ៥,៣% នៅឆ្នាំនេះ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ច​កម្ពុជានឹងកើនឡើង ៥,៣% នៅឆ្នាំ២០២២ និង​ ៦,៥% នៅឆ្នាំ២០២៣ ដោយសារ​កំណើននៃការ​នាំចេញទំនិញ និងលំហូរវិនិយោគ​ផ្ទាល់ពីបរទេស។

គ្រូពេទ្យជំនាញចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ADB ផ្ដល់​កម្ចី​ជិត​១០០​លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​ប្រាក់កម្ចីចំនួន៩៥លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការ​ចាក់វ៉ាក់សាំង​ប្រឆាំងជំងឺកូវីដ-១៩ ជូន​ប្រជា​ពលរដ្ឋ​ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។

ADB ផ្តល់ជំនួយប្រមាណ៧លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍និងផលិតកម្មស្រូវ

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយ​ជិត ៧លានដុល្លារ ជួយស្តារវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជាក្រោយ​ពី​រង​ផល​ប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងហិរញ្ញប្បទានឥតសំណង ធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងនាយកស្ដីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Anthony Gill នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

កម្ពុជា​ទទួល​បាន​កម្ចី​និង​ហិរញ្ញប្បទាន​ឥតសំណង​ជាង​៣០០លានដុល្លារ​ពី​ADB ដើម្បី​ស្ដារ​សេដ្ឋកិច្ច​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ

កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានជាង៣៣២លានដុល្លារ (៣៣២,០៥)​ ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ-១៩ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងជួយកែលម្អបណ្ដាញផ្លូវ ជាដើម។

ពលរដ្ឋធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅខាងផ្លូវមានហាងខារ៉ាអូខេមួយចំនួនផង ថ្ងៃ១៩ ខែមីនា ឆ្នាំ២០២០។

អ្នកជំនាញថា កម្ចីអនឡាញ​បង្កើត​ជា​អន្ទាក់​បំណុល​និង​ពុំ​មាន​យន្តការ​ការពារ​អតិថិជនទេ

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លើកឡើង​ថា កម្ចី​តាម​ប្រព័ន្ធ​អន​ឡាញ​ភាគច្រើនជាអាជីវកម្មខុសច្បាប់ដែលធ្វើឱ្យ​អ្នក​ខ្ចីងាយ​នឹងធ្លាក់ក្នុងអន្ទាក់បំណុល ខណៈការប្រាក់ខ្ពស់ ហើយកម្ចីប្រភេទនេះពុំមានយន្តការដើម្បីការពារ​អតិថិជននោះឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ