ក្រុមយុវជនមួយក្រុមយកញត្តិមកដាក់នៅសាលារាជធានីភ្នំពេញ សុំធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ក្នុងបំណងទាមទារ​​​​​​បញ្ឈប់ការ​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​មិនទាន់​អនុញ្ញាត​ឱ្យ​យុវជន​ជាង​២០០នាក់​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ

ក្រុមយុវជនបានលើកឡើងថា រដ្ឋបាល​រាជធានីភ្នំពេញនៅ​មិនទាន់អនុញ្ញាត​ឱ្យពួក​គេ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​​ប្រជា​ធិប​​តេយ្យ​ប្រឆាំង​​​​​​​ការ​​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញនៅឡើយ​ទេ ដោយអាជ្ញាធរ​​តម្រូវឱ្យពួកគេកែលិខិតជាថ្មីស្របតាមនីតិវិធីរដ្ឋបាលជាមុនសិន។​

ក្រុមយុវជនមួយក្រុមយកញត្តិមកដាក់នៅសាលារាជធានីភ្នំពេញ សុំធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ក្នុងបំណងទាមទារ​​​​​​បញ្ឈប់ការ​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

យុវជន​ដាក់​ស្នាមមេដៃ​ជាង​២០០​ទៅ​រដ្ឋបាល​រាជធានីភ្នំពេញ ស្នើ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ

ក្រុមយុវជនជិត១០នាក់ នៅថ្ងៃសុក្រនេះ បានយកស្នាមមេដៃជាថ្មីជាង២០០ ទៅដាក់នៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្នើ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិប​តេយ្យ ប្រឆាំង​​​​​​ការ​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។

យុវជន​ថា​ពួកគេ​ពិបាក​ប្រមូល​ស្នាមមេដៃ​អ្នកគាំទ្រ​ឱ្យ​ធ្វើ​បាតុកម្ម ក្រោយ​មាន​ការ​ចាប់ខ្លួន​លោក ធែល ធីលែន

ក្រុមយុវជនបានលើកឡើងពី​​ការលំបាកក្នុងការប្រមូលស្នាមដៃប្រជាពលរដ្ឋ​គាំទ្រ​ការធ្វើបាតុកម្ម​ ដើម្បី​ទាម​ទារ​​​ឱ្យ​​រដ្ឋាភិបាល​បញ្ឈប់​​​​ការ​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅក្នុង​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ដោយសារ​ពលរដ្ឋបារម្ភខ្លាចមានការ​ចាប់ខ្លួនដូចករណី​យុវជន ធែល ធីលែន។

វិភាគ៖ តើមានថ្នាំព្យាបាលរបួសផ្លូវចិត្តពលរដ្ឋពីការបាត់បង់ទឹកដីក្រៅពីការចាប់ឃុំខ្លួនទេ?

ការសុខចិត្តរណបប្រទេសជិតខាង ដើម្បីក្រាញអំណាចនៅក្នុងប្រវត្តិសាស្រ្តនៃមេដឹកនាំខ្មែរដោយមិនយកពហុគំនិតធ្វើជាមូលដ្ឋានសម្រាប់ដឹក​នាំប្រទេស ជាដើមចមធ្វើឱ្យបាត់បង់ទឹកដីទៅប្រ​ទេ​ស​ជិតខាងតជំនាន់ និងបង្កឱ្យមានជម្លោះផ្ទៃក្នុងគ្មាន​ទីបញ្ចប់ បើអ្នកនយោបាយសម័យទំនើបនេះ មិ​​នពិចារណាកែលម្អ។

តុលាការសម្រេចឃុំខ្លួនយុវជនតវ៉ាបញ្ហាវៀតណាមនៅកម្ពុជា តែថាពាក់ព័ន្ធបទចោទលួចលក់អចលនវត្ថុរបស់អ្នកដទៃ

សាលាដំបូងខេត្តកណ្តាល សម្រេច​ឃុំខ្លួនយុវជន​​ ធែល ធីលែន ពាក់​ព័ន្ធ​នឹង​បទ​ចោទ លួច​លក់​អចលន​វត្ថុរបស់​​អ្នក​ដទៃដែល​មិន​មែន​ជា​របស់​ខ្លួន។

យុវជនម្នាក់ក្នុងចំណោមក្រុមយុវជនជាង១០នាក់ ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលប្រមូលផ្ដុំគ្នាដាក់ញត្តិ​​​នៅ​​ក្រសួង​អប់រំ យុវជន និងកីឡា ដោយ​ស្នើ​​លុបចោល​​​ការ​​បង្កើត​អាគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ដោយលើក​ហេតុផលថា កុំ​ឱ្យប៉ះពាល់​ដល់​ឧត្ដម​ប្រយោជន៍ក​ម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

សមត្ថកិច្ច​វាយ​ខ្នោះ​យុវជន​ស្នើ​សុំ​ធ្វើ​បាតុកម្ម​២​នាក់ភ្លាមៗ ​ក្រោយចេញ​ពី​ជួប​មន្ត្រី​សាលា​ក្រុង

យ៉ាងហោចណាស់យុវជនចំនួនពីរនាក់ ត្រូវបានស​មត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួនវាយខ្នោះនៅមុខសាលរាជធានីភ្នំពេញ ភ្លាមៗក្រោយពួកគេចាកចេញពីជួបមន្ត្រីសាលារាជធានី ដើម្បីស្នើសុំ​ធ្វើបាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អាគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ