រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោក អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) ជួបពិភាក្សាទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

បង់ក្លាដែស​ស្នើ​កម្ពុជា​ជួយ​ដោះស្រាយ​បញ្ហា​មាតុភូមិ​និវត្តន៍​ជនភៀសខ្លួន​មីយ៉ាន់ម៉ា​ដែល​ជ្រកកោន​ក្នុង​ប្រទេស​ខ្លួន

ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ថ្លែងថា រដ្ឋាភិបាលបង់ក្លាដែសបានស្នើកម្ពុជាដែលជាប្រធានអាស៊ានបច្ចុប្បន្ន ឱ្យជួយរកដំណោះស្រាយបញ្ហាមាតុភូមិនិវត្តន៍ជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេសរបស់ខ្លួន។

មន្ត្រីមូលដ្ឋានជិះទូកចុះពិនិត្យនៅតំបន់រងការជន់លិច អំឡុងពេលមានភ្លៀងមូសុងធ្លាក់នៅទីក្រុង Sylhet ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។

ភ្លៀងមូសុង​ឆក់​យក​ជីវិត​មនុស្ស​រាប់សិប​នាក់​នៅ​បង់ក្លាដែស

ក្រុមមន្ត្រីឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៥​នាក់​បាន​ស្លាប់ដោយ​សារ​ករណី​រន្ទះ​បាញ់ និងការរអិលបាក់ដី​ កាលពីចុងសប្តាហ៍កន្លងទៅ នៅក្នុងប្រទេសបង់ក្លាដែស ខណៈមនុស្សរាប់លាននាក់ផ្សេងទៀតត្រូវបានជាប់គាំងនៅមួយកន្លែង និងបាត់បង់ផ្ទះសម្បែង នៅតំបន់ភាគឦសានដែលរងគ្រោះដោយ​ទឹកជំនន់​បង្កឡើយដោយខ្យល់មូសុង។

ជនជាតិរ៉ូហ៊ីយ៉ាស្នាក់នៅបណ្ដោះអាសន្ននៅជុំរុំមួយក្នុងប្រទេសបង់ក្លាដែស។

បង់ក្លាដែស ទាមទារ​ឱ្យ​មាន​ការ​លើក​ពី​បញ្ហា​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​សហគមន៍​អន្តរជាតិ

អតីតអ្នកការទូត និងឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំសហរដ្ឋអាមេរិក លោក Humayun Kabir បានលើកឡើងថា ប្រទេសរបស់លោកកំពុងតែស្វែងរកការបញ្ចប់បញ្ហារបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងធ្វើកិច្ចការងារមួយចំនួនសម្រាប់ការត្រលប់របស់ពួកគេទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ដើម្បីផ្ដល់​ឱ្យពួកគេនូវ​ការ​រស់នៅក្នុងសង្គមដោយថ្លៃថ្នូរ បង្កើតសិទ្ធិនយោបាយ និងសង្គមសម្រាប់ពួកគេ ខណៈដែល​បញ្ហានេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគី ដើម្បីឈានទៅរកដំណោះស្រាយរយៈពេលវែងមួយ។

សកម្មភាពសម្ដែងសិល្បៈនៅមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ជាតិ (National Academy of Fine and Dramatic Arts) នៅក្នុងរដ្ឋធានីដាកា (Dhaka) ប្រទេសបង់ក្លាដែស។

អ្នកជំនាញសិល្បៈក្នុងប្រទេសបង់ក្លាដែស សាទរការបើកមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌ជាតិឡើងវិញ

មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ជាតិ (National Academy of Fine and Dramatic Arts) នៅក្នុងរដ្ឋធានីដាកា (Dhaka) ប្រទេសបង់ក្លាដែស បានបើកដំណើរការឡើងវិញ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេលជាង១៨ខែ ដោយសារតែករណីជំងឺរាតត្បាតកូវីដ-១៩។

បង់ក្លាដែស​សម្លាប់​សមាជិក​បះបោរ​១១​នាក់​ពាក់​ព័ន្ធ​នឹង​ការវាយ​ប្រហារ​លើ​ហាង​កាហ្វេ

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​បាន​ផ្សាយ​ថា កម្លាំង​សន្តិសុខ​ប្រទេស​នេះ បាន​សម្លាប់​សមាជិក ១១​នាក់​របស់​ក្រុម​បះបោរ​មួយ កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​ភាគ​ច្រើន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល ៣​ម៉ោង នៅ​ជាយ​ទីក្រុង​ដាកា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ