បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ក្រសួងមហាផ្ទៃ​គ្រោង​ជួប​សង្គមស៊ីវិល​ពិភាក្សា​លើ​សេចក្ដី​ព្រាងច្បាប់​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន

​​​​មន្ត្រីជំនាញក្រសួងមហាផ្ទៃ គ្រោងជួបជាមួយមន្ត្រីអង្គការ​​សង្គមស៊ីវិលនៅក្នុងពេលឆាប់ៗនេះ ដើម្បី​ពិភាក្សានិង​ប្រមូល​យកធាតុ​​​​ចូល​​បំពេញ​​បន្ថែម​ លើខ្លឹ​ម​សារ​​​នៃ​​​សេចក្ដីព្រាងច្បាប់​ ស្តីពី «បទល្មើសបច្ចេកវិទ្យា» ដើម្បីឱ្យ​សេចក្ដីព្រាងច្បាប់នេះកាន់តែមានសុក្រឹតភាព​នៅពេ​ល​អនុម័ត។ 

«ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​» ទាមទារ​ឱ្យ​មនុស្ស​គ្រប់គ្នា​មាន​លទ្ធភាព​ប្រើ​ប្រាស់

នាពេលបច្ចុប្បន្ន គេអាចសង្កេតឃើញថាហាងកាហ្វេ ហាងលក់ទំនិញ និង​ភោជនីយដ្ឋានជាច្រើននៅទូទាំងប្រទេសកម្ពុជាបានដាក់តាំងនូវកូដ QR សម្រាប់ឱ្យ​អតិថិជន​​​​របស់ខ្លួនស្កេនដើម្បីទូទាត់ប្រាក់។ ប៉ុន្តែ បច្ចេកវិទ្យានេះមិនត្រូវ​បាន​ប្រើប្រាស់​​ទូលំ​ទូលាយនោះទេកាលពី៣ឆ្នាំមុន។ វាក៏មិនមានមនុស្ស​ច្រើនទេ​ដែល​ស្គាល់​ថា​អ្វី​ជាកូដ QR នោះ ទោះបីជានៅក្នុងចំណោមប្រជាជននៅទីប្រជុំជនក៏ដោយ។ ជាការពិតណាស់ ប្រទេសកម្ពុជាកំពុងដំណើរការធ្វើបរិវត្តកម្ម (Transformation) ​ឌីជីថល​ដ៏លឿនក្នុងវិស័យជាច្រើន ហើយរាជរដ្ឋាភិបាលមានផែនការជំរុញ​បរិវត្តកម្ម​នេះ​បន្ថែម​ទៀត តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន រួមមាន សេវាប្រកាស​ពន្ធ​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ សេវាចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ និង​សេវាកម្ម​​សាធារណៈដទៃជាដើម។

ក្រុមហ៊ុន​អាកាសចរណ៍​កាន់​តែ​ច្រើន​ហាម​អ្នក​ដំណើរ​យក​ទូរស័ព្ទ Galaxy Note 7 តាម​ខ្លួន

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី បាន​ចេញ​បម្រាម​ដល់​អ្នក​ដំណើរ​ទាំង​អស់​ជិះ​នៅ​លើ​យន្តហោះ​របស់​ពួកគេ មិន​ឲ្យ​យក​តាម​ខ្លួន​នូវ​ទូរស័ព្ទ Samsung Galaxy Note 7 ចាប់​ពី​ម៉ោង​១២​យប់​​នេះ​ត​ទៅ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

អាមេរិក​ចោទ​រុស្ស៊ី​ថា​បានហ៊ែក​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​រំខាន​ការ​បោះ​ឆ្នោត

ក្រុម​មន្ត្រី​អាមេរិក នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​រុស្ស៊ី​ជា​ផ្លូវការ​ថា បាន​បញ្ជា​ឲ្យ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​បំណង​លូក​លាន់​ក្នុង​ដំណើរការ​បោះ​ឆ្នោត​អាមេរិក​នា​ពេល​ខាង​មុខ ចំពេល​ដែល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ