យុវជន គង់ រ៉ៃយ៉ា ដែលត្រូវតុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ ពីបទញុះញង់​ឲ្យមានបដិវត្តន៍​ពណ៌

លិខិតមិត្តអ្នកអាន៖និស្សិតសរសេរសារពីបដិវត្តន៍ពណ៌ជាគ្រាប់បែកកំណត់ម៉ោង?

យុវជនខ្មែរជាទូទៅមិនដែលចាប់អារម្មណ៍សោះឡើយពីបដិវត្តន៍ពណ៌ឬថាមិនទាំងដឹងថាបដិវត្តន៍ពណ៌នោះជាអ្វីផង។ សូម្បីក្រោយពីរដ្ឋាភិបាលបាននាំយកបញ្ញត្តិបដិវត្តន៍ពណ៌នេះមកនិយាយក្នុងអង្គប្រជុំរបស់ខ្លួន បញ្ជាឲ្យត្រៀមទប់ស្កាត់បង្ក្រាបបដិវត្តន៍ពណ៌ ក៏ប្រហែលអ្នកក្រោមបង្គាប់ទាំងអស់នោះមិនច្បាស់ថាបដិវត្តន៍ពណ៌នោះជាអ្វីដូចគ្នា។

ក្រុមនិស្សិតស្នើ​នាយករដ្ឋមន្រ្តី​​ជួយ​យុវជន​ដែលរងការចោទប្រកាន់​ឲ្យ​មាន​បដិវត្តន៍ពណ៌

និស្សិត​មួយ​ក្រុម​នៅ​សាកលវិទ្យាល័យ​មេខ​រៈ​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ស្ថាប័ន​យុត្តិធម៌​ អន្តរាគមន៍​ដោះលែង​យុវជន​ម្នាក់​ឈ្មោះ គង់ រ៉ៃយ៉ា ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍​ពណ៌​ប្រឆាំងរដ្ឋាភិបាល។នៅក្នុង​លិខិត​មួយ​ដែល​គោរពជូន​លោក ហ៊ុន សែននិង​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីយុត្តធម៌ និស្សិត​៦នាក់​ដែល​បានផ្តិត​ស្នាមមេដៃ​ បាន​លើក​ឡើង​ថា​ពួកគេ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ខេមរៈហើយ​បានស្គាល់​និង​សិក្សា​​ជាមួយយុវជន​ គង់ វ៉ៃយ៉ា។

យុវជនរងការចោទប្រកាន់ថាញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌អំពាវនាវ​ឲ្យ​តុលាការសម្រាលទោស​

យុវជនម្នាក់ដែលរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបដិវត្តន៍​ពណ៌​ប្រឆាំងរដ្ឋាភិបាល នៅថ្ងៃ​សុក្រនេះ​ បានអំពាវនាវ​ដល់តុលាការ​រាជធានីភ្នំពេញ ឲ្យ​បន្ថូរបន្ថយទោស ដោយ​អះអាង​ថា​ខ្លួន​មិន​មាន​បំណង​ធ្វើ​បដិវត្តន៍អ្វីនោះទេ។​ យុវជន គង់ រ៉ៃ​យ៉ា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី​២១ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធការចោទ​ថា​ញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

តុលាការ​បើក​សវនាការលើយុវជនពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឲ្យ​មាន​បដិវត្តន៍ពណ៌

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ បើក​សវនាការ​​លើយុវជនម្នាក់ ឈ្មោះ គង់ រ៉ៃ​យ៉ា ​ដែលរង​ការ​​ចោទ​ប្រកាន់ថាចង់ធ្វើ​​បដិវត្តន៍ពណ៌​​ប្រឆាំងនឹង​រដ្ឋាភិបាល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ