ដីព្រៃនៅផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី រងការកាប់បំផ្លាញ កាលពីឆ្នាំ២០២២។

ពលរដ្ឋស្នើអាជ្ញាធរចាត់វិធានការលើបុគ្គលដែលទន្ទ្រានដីនៅដែនជម្រកសត្វព្រៃភ្នំណាមលៀរ

ប្រជា​សហគមន៍ការពារព្រៃឈើ​ ស្នើស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរខេត្តមណ្ឌលគិរី ចាត់វិធានការ​ច្បាប់​ទៅ​លើបុគ្គលដែល​ទៅទន្ទ្រានយកដីនៅ​​​​​​​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​​ណាម​លៀរ ធ្វើជាកម្មសិទ្ធិ ខណៈ​ពួកគេ​​​​អះ​អាង​​ថា ​បទល្មើស​ព្រៃឈើ​ និងការទន្ទ្រានយក​​ដី​ដើម្បីធ្វើ​ចម្ការនៅតំបន់ការពារមួយនេះ ​នៅតែបន្តកើត​មាន​។

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

ចាប់ខ្លួនមនុស្ស៤នាក់ក្នុងជម្លោះដីធ្លីនៅខេត្តមណ្ឌលគិរី

ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី កំពុងសាកសួរមនុស្ស៤នាក់ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ជុំវិញការរំលោភដីធ្លីនៅស្រុកកែវសីមា។

គម្រោង​សាងសង់​កំពង់ផែ​ខេត្តកំពត​ទទួល​បាន​ដី​បន្ថែម ខណៈ​ដី​បឹងទន្លេសាប​ស្ថិត​ក្នុង​ដំណើរការ​ផ្ទេរកម្មសិទ្ធិ

ផ្ទៃដីប្រមាណ១ម៉ឺនហិកតា​ជុំវិញបឹងទន្លេសាបមានការបន្ធូរបន្ថយ​ការ​ការ​ពារ ដោយ​រំពឹង​ថានឹង​ផ្ទេរ​ទៅ​ឱ្យប្រជាពលរ​ដ្ឋ​ដែលបានអាស្រ័យផលលើដីនេះ ខណៈ​គម្រោងកំពង់​ផែដែ​ល​មានទំនាក់​ទំនង​ជាមួយ​ឧកញ៉ា ទ្រី ភាព ទទួលបានដីឆ្នេរសមុទ្រនៅខេត្តកំពត​ចំនួន១៥០ហិកតា។

ឈើអារដែលមន្រ្តីរដ្ឋបាលព្រៃឈើភូមិដូង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលដកហូតបានពីជនល្មើស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

បទយកការណ៍៖ គម្រប​ព្រៃឈើ​ជិត​៦០០ហិកតា​ក្នុង​តំបន់ព្រៃឡង់​ខេត្តស្ទឹងត្រែង​បាន​បាត់បង់​រយៈពេល​១០ខែ​ឆ្នាំ២០២២

ស្នូរកាំភ្លើង​ផ្ទុះចេញពី​កាំភ្លើង​វែងមួយដើមរបស់មន្រ្តី​ឧទ្យានុរក្ស​​​ ដែលបាន​ទាញចំណាប់អារម្មណ៍បណ្ដាញសហគមន៍ព្រៃឡង់ដែលកំពុងឮសំឡេង​​អារឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃមួយនេះ​។

ទីស្នាក់ការសហគមន៍ភ្នំទទឹង ស្ថិតនៅក្នុងភូមិកំពង់ចិន ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

បទយកការណ៍៖ ពលរដ្ឋ​នៅ​ស្រុកទឹកឈូ ខេត្តកំពត ប្ដេជ្ញា​ការពារ​ព្រៃសហគមន៍​ភ្នំទទឹង ដោយសារ​ខ្លាច​ព្រៃឈើ​បាត់បង

សហគមន៍ព្រៃឈើភ្នំទទឹង មានទីតាំងស្ថិតក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពត។ នៅក្នុងព្រៃសហគមន៍មួយនេះមានកូនឈើប្រណិតៗរាប់រយដើមដុះពាសពេញព្រៃ រួមមាន ក្រញូង ធ្នង់ សុក្រំ  និងបេង ជាដើម ខណៈដើមឈើប្រណិតធំៗត្រូវរងការកាប់បំផ្លាញពីជនខិលខូចជាបន្តបន្ទាប់តាំងពីអំឡុងឆ្នាំ២០០៩។

ភរិយាសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា ស្នើតុលាការដោះលែងស្វាមីខ្លួនដែលកំពុងមានជំងឺ

​ភរិយា​​របស់​សកម្មជនការពារព្រៃឈើ​​ លោក ឆន ផល្លា ស្នើទៅតុលាការ​​ទម្លាក់​​​ចោល​រា​ល់​ការ​ចោទប្រកាន់​ និង​ដោះលែង​​ស្វាមី​របស់ខ្លួន​​​ឱ្យ​មានសេរីភាព​ឡើងវិញ ក្រោមហេតុផល​ថា ស្វាមីរបស់គាត់បាន​​ធ្លាក់ខ្លួន​ឈឺនៅក្នុងពន្ធនាគារ​​​ ប៉ុន្តែ​​ប្រធាន​ពន្ធនាគារ​អះអាងថា អ្នកជាប់ឃុំរូបនោះ​​មិន​មាន​​ជំងឺ​​នោះ​ទេ​។​  ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីផ្តល់ស្រូវពូជជូនដល់ប្រជាកសិករចំនួន៣ ៤៦០គ្រួសារដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​រៀបចំ​ដែនដី​កាត់​ឆ្វៀលដី​តំបន់៣​នៅ​បឹងទន្លេសាប ជូន​ពលរដ្ឋ​ឱ្យ​បាន​មុន​ចូលឆ្នាំខ្មែរ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និង​សំណង់ កាត់​ឆ្វៀល​ដី​តំបន់​៣ នៅ​បឹងទន្លេ​សាប ជូនប្រជាពលរដ្ឋឱ្យបានមុនពិធីបុណ្យ​​ចូលឆ្នាំខ្មែរខាងមុខនេះ។

ប្រជាសហគមន៍ព្រៃឡង់ ចុះល្បាតរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ នៅចំណុចក្បាលដំបង និងក្បាលអូរតាពៅ ស្ថិតនៅភូមិដូង ភូមិកេះ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំឡុងថ្ងៃ៧ ទៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

បទយកការណ៍៖ សហគមន៍​ព្រៃឡង់​ខេត្តស្ទឹងត្រែង​បារម្ភ​បាត់បង់​មុខរបរ​ប្រពៃណី ខណៈ​ព្រៃឈើ​បន្ត​រង​ការ​បំផ្លិចបំផ្លាញ

ប្រជាសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង សម្ដែងការព្រួយបារម្ភពីការបាត់បង់មុខរបរប្រពៃណី​តាមរយៈការទាញយកផលអនុផលព្រៃឈើ ខណៈពួកគាត់​នៅតែរកឃើញថា បទល្មើសកាប់បំផ្លាញព្រៃឈើ​បន្តកើតមានឡើងឥតឈប់ឈរ។

ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី ស្នើ​អាជ្ញាធរ​ទប់ស្កាត់​ការ​រុករាន​ដីព្រៃ​នៅ​ដែនជម្រក​សត្វព្រៃភ្នំព្រេច

តំណាង​ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅមណ្ឌលគិរី ស្នើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ចុះស្រាវ​ជ្រាវ និង​ទប់​ស្កាត់ការ​កាប់​រុក​រាន​ដី​ព្រៃយ៉ាងអនាធិបតេយ្យ​​នៅ​ «ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច» ពី​ក្រុម​​មិន​ស្គាល់​អត្ត​សញ្ញាណ ដើម្បី​យក​មក​ផ្តន្ទា​ទោសតាមច្បាប់។

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែន និងមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីព្រៃលិចទឹក ស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

តុលាការ​កាត់ទោស​មន្ត្រី​នគរបាល​ម្នាក់​ដាក់​ពន្ធនាគារ​៣ឆ្នាំកន្លះ ករណី​កាន់កាប់​ព្រៃលិចទឹក​នៅ​ខេត្តកំពង់ឆ្នាំង

សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទា​ទោសមន្ត្រីនគរបាល​នៃ​ស្ន​ង​ការ​ដ្ឋាននគរបាល​​ខេត្ត​កំពង់ឆ្នាំងមួយរូប​ ដាក់ពន្ធនាគារចំនួន៣​ឆ្នាំ៦ខែ និងពិន័យ​ជា​ប្រាក់៥លាន​រៀល ពាក់​ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក និងមិនប្រកាសទ្រព្យសម្បត្តិ​ជាដើម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ