ផ្ទះរបស់ពលរដ្ឋដែលរស់នៅជាប់ព្រែកហូរ​ ក្នុងស្ថានភាពដែលរងការប៉ះពាល់ពីការបាក់ដី ស្ថិតនៅក្នុង​ភូមិអាចម៍កុក​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ​ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ពលរដ្ឋដែលផ្ទះប្រេះស្រុតក្នុងក្រុងតាខ្មៅ ស្នើអាជ្ញាធរផ្ដល់ទីលំនៅថ្មី

ពលរដ្ឋ​រងគ្រោះ​ពីការបាក់ច្រាំង​ព្រែកហូរ​ ចំនួន​៣១​គ្រួសារ​​ នៅសង្កាត់​កំពង់​សំណាញ់ ស្នើ​​ដល់អាជ្ញាធរ​​​ផ្ដល់​ទីលំនៅជាបន្ទាន់ ​ក្រោយពីមានការបាក់ដី​​​​​អស់រយៈពេល​៤ថ្ងៃមក​​ ខណៈ​អាជ្ញាធរ​ថា​មិនទាន់​អាច​ស្វែងរក​ទីជម្រកបានទេ​។​​​​​​

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ​ដឹក​នាំ​​ក្រុម​ការងារ​ ចុះត្រួតពិនិត្យ​ទីតាំងការដ្ឋានសាងសង់​កន្លែង​ស្នាក់នៅបណ្តោះអាសន្នជូន​ប្រជាពលរដ្ឋ​ដែល​បានរងផលប៉ះពាល់​ដោយសារជំនន់​ទឹក​ភ្លៀង​ តាមបណ្តោយព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។

អភិបាលខេត្តកណ្ដាលថានឹងស្វែងរកទីជម្រកសម្រាប់គ្រួសាររងផលប៉ះពាល់ដោយការបាក់ច្រាំងព្រែកថី

អភិបាលខេត្តកណ្ដាល ថា​នឹងស្វែងរក​ទីជម្រកសមរម្យសម្រាប់​​គ្រួសារ​ដែលរងផលប៉ះពាល់ដោយសារការបាក់ច្រាំងព្រែកថី ក្នុងក្រុងតាខ្មៅ ខណៈដែល​​បច្ចុប្បន្ន​ពលរដ្ឋ​រងផលប៉ះពាល់ចំនួន​ ៦៥គ្រួសារ ​កំពុងតែរស់នៅទីតាំងបណ្ដោះអាសន្ន​។​​

គេហដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្ដោយច្រាំងមាត់ទន្លេ ស្ថិតក្នុងស្ថានភាពរងការបាក់ស្រុតចូលទៅក្នុងព្រែក ចំណែកផ្ទះមួយចំនួនក៏កំពុងតែរុះរើយ៉ាងប្រញាប់ប្រញាល់ទៅរកទីសុវត្ថិភាពបណ្ដោះអាសន្ន ដោយហេតុការណ៍នេះកើតឡើងនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ពលរដ្ឋរស់នៅជាប់ព្រែកថី ក្នុងខេត្តកណ្ដាល ជិត១០០គ្រួសារបង្ខំរើផ្ទះក្រោយផ្ទះ៦ខ្នងបាក់ចូលព្រែក

ពលរដ្ឋដែលរស់នៅ​ជាប់ព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួនជិត១០០​​គ្រួសារ បង្ខំចិត្ត​រើផ្ទះសម្បែងចេញពីកន្លែងធ្លាប់រស់នៅ ក្រោយ​ពីមាន​ផ្ទះចំនួន​៦ខ្នងបានបាក់ស្រុតចូលក្នុងព្រែក​ ខណៈ​ពលរដ្ឋទាំងនោះ​ស្នើឱ្យរដ្ឋាភិបាលផ្ដល់សំណងដីនិងផ្ទះដល់ពួកគេ។​ ​

ផ្ទះប្រជាពលរដ្ឋភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបានបាក់ស្រុតចូលព្រែកថី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ (ប៉ា តុងចិន)

បទ​យកការណ៍​៖​ ​ពលរដ្ឋ​ខេត្ត​កណ្តាល​មួយ​ចំនួន​កាន់​តែ​ប្រឈម​​បញ្ហា​ជីវភាព​​បន្ទាប់​ពី​ដី​ផ្ទះ​បាក់​ស្រុត​ចូល​ក្នុង​ព្រែក​​

​«សូមឱ្យគាត់ជួយកូនចៅផង ជួយមើលកូនចៅដែលផ្ទះបាក់បែកហ្នឹងផង។ សុំតែដីដោតជើងសសរនៅបានមួយរស់នៅទៅអត់មានថារកដំណោះស្រាយអីទៀតទេ»។​

​នេះជាសំដីស្រ្តីម្នាក់ដែលរស់នៅក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបាន​លើកដៃទទូចស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយសម្រួលដល់បញ្ហាជីវភាព និងកន្លែងស្នាក់នៅសម្រាប់គ្រួសារគាត់ និងអ្នកជិតខាងផ្សេងទៀត ខណៈដីផ្ទះសម្បែងរបស់ពួកគាត់ជិត១០គ្រួសារ​ ​ត្រូវបានបាក់ស្រុតចូលព្រែក​ជាបន្តបន្ទាប់ចាប់តាំងពីចុងខែកក្កដាមក។ ​

​​អ្នកស្រី រស់ បូរ៉ានី អាយុ៣៤ឆ្នាំ បច្ចុប្បន្នមានផ្ទះ​ចម្ងាយ​មិនដល់​១ម៉ែត្រ​ពី​មាត់​ទន្លេ ឈរមើលនៅផ្នែកខាងក្រោយផ្ទះជាប់នឹងច្រាំងដែលបានបាក់មួយផ្នែក នៅតាមបណ្ដោយទន្លេសាប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

សាលាក្រុង​ចាប់ផ្ដើម​ស្ថាបនា​ផ្លូវ​ដែល​ខូចខាត​ដោយសារ​តែ​ករណី​បាក់ច្រាំង​ទន្លេ​ក្នុង​ខណ្ឌជ្រោយចង្វារ​ឡើងវិញ

មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ពួកគេនឹងចាប់ផ្ដើមសាងសង់ឡើងវិញនូវកំណាត់ផ្លូវមួយខ្សែតាមដងទន្លេសាប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលរងនូវការខូចខាតដោយសារតែករណីបាក់ច្រាំងចូលទន្លេ ក្នុងខណ្ឌជ្រោយចង្វារ កាលពីដើមឆ្នាំនេះ។

ស្ថានភាពផ្ទះពលរដ្ឋមួយកន្លែងបាក់ចូលទន្លេនៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកភូមិ​ដែល​ផ្ទះ​បាក់​ចូល​ទន្លេ​នៅ​ស្រុកស្អាង​អះអាង​ថា ជិត២ខែហើយ​អាជ្ញាធរ​មិនទាន់ជួយ

ប្រជាពលរដ្ឋ​ដែលរងគ្រោះដោយបាក់ផ្ទះស្រុត​ចូលទន្លេបាសាក់ ត្រង់ចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល អះ​អាង​ថា មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​​អន្តរាគមន៍​ណា​មួយ​​​ពីអាជ្ញាធរនៅឡើយទេ​ ក្នុងរយៈពេលជិត២ខែមកនេះ។​​

លោក ប្រាំង សារុំ កំពុងអង្គុយក្នុងផ្ទះបាក់ចូលទន្លេ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ អ្នកភូមិ​កោះខែល​ដែល​ផ្ទះ​បាក់​ចូល​ទន្លេ រង់ចាំ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទុក្ខលំបាក

ផ្ទះពលរដ្ឋចំនួន១៥ខ្នង​ នៅតាមបណ្ដោយទន្លេបាសាក់ ស្ថិត​នៅ​ចំណុច​ភូមិ​កោះខែល ឃុំ​កោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានបាក់ចូលដល់​ពាក់កណ្ដាលសសរផ្ទះ។ អ្នកភូមិ​​និយាយ​​​ថា ហេតុការណ៍នេះមាន​ស្ថានភាពអាក្រក់ខ្លាំងជាង​ហេតុការណ៍មុនៗដែល​ធ្លាប់កើតឡើងប្រមាណ៣ដងហើយ​នៅតំបន់នោះ។  

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ