នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង០០នាទី កម្លាំងសមត្ថកិច្ចបានបង្កើតជាគណៈកម្មការឆែកឆេរ (ពាក់ព័ន្ធករណីចាប់ជំរិត) ជាលទ្ធផលក្នុងការឆែកឆេរ រកឃើញមានអាវុធខ្លី០១ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់០១ គ្រាប់ចំនួន ០៨គ្រាប់។

សង្គមស៊ីវិលជំរុញអាជ្ញាធរចាប់ជនល្មើសបាញ់បោះខុសច្បាប់ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋ

មន្រ្តីសង្គមស៊ីវិលអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ និងចាប់ជនល្មើសបាញ់បោះដោយសេរីនៅក្នុងរាជធានីភ្នំពេញ មកផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ ។

ចំណុចកើតហេតុករណីអ្នកគាំទ្រគណបក្សភ្លើងទៀនម្នាក់ លោក ប៉ូ ហ៊ីនលាន រស់នៅភូមិព្រីង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ ក្នុងពេលកំពុងរកត្រី កាលពីទាបភ្លឺថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។

អ្នកគាំទ្រ​បក្សភ្លើងទៀន​ខេត្តត្បូងឃ្មុំ​មួយរូប​ត្រូវ​បាន​ជន​មិនស្គាល់​មុខ​បាញ់​សម្លាប់

អ្នកគាំទ្រគណបក្សភ្លើងទៀនមួយរូបនៅខេត្តត្បូងឃ្មុំ ត្រូវបានគេបាញ់ជាច្រើនគ្រាប់បណ្ដាលឱ្យស្លាប់ភ្លាមៗ ខណៈសមត្ថកិច្ចនៅមិនទាន់អាចឆ្លើយបាន ថាតើអំពើឃាតកម្មនេះបណ្ដាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដនៅឡើយ។

នគរបាល​ថៃ​ថា​ឃាតក​ដែល​បាញ់​ប្រហារ​នៅ​មណ្ឌល​ថែទាំ​កុមារ មាន​វិបត្តិ​ផ្លូវ​អារម្មណ៍​ធ្ងន់ធ្ងរ

ការស៊ើបអង្កេតបឋមរបស់នគរបាលថៃ បានបង្ហាញថា ឃាតកដែល​បាញ់​សម្លាប់​រង្គាល​នៅមណ្ឌល​ថែទាំកុ​មារ ឈ្មោះ ផាន់យ៉ា កាំរ៉ាប់ (Panya Kamrab) មាន​វិបត្តិផ្លូវអារម្មណ៍ធ្ងន់ធ្ងរ ដោយសារ​តែបុរសរូបនោះមានជម្លោះខ្លាំងជាមួយប្រពន្ធ និង​មាន​បញ្ហា​ហិរញ្ញ​វត្ថុបន្ទាប់ពីត្រូវបាន​ព្យួរការងារ​ជានគរបាល កាលពីខែមករា ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

មនុស្ស​ជាង ៣០​នាក់​បាន​​ស្លាប់ ក្នុង​ការ​បាញ់​ប្រហារ​ដ៏ធំ​មួយ​នៅ​ប្រទេស​ថៃ

អ្នកនាំពាក្យ​នគរបាលថៃ បា​​ន​​​​​​​​​​​និយាយ​ថា យ៉ាងហោចណាស់មាន​មនុស្ស ៣៤នាក់​​ស្លាប់ ​នៅក្នុង​​ការបាញ់សម្លាប់​រង្គាល​នៅ មណ្ឌលថែទាំកុមារ​ក្នុង​ខេត្តភាគឦសាន​នៃប្រទេសថៃ នៅ​​ថ្ងៃព្រហស្បតិ៍នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ