ការបែងចែកបឹងតាមោក នេះ​បើ​តាម​ឯកសារ​សាធារណៈ​ដែល​ចេញ​ផ្សាយ​ត្រឹម​ខែ​មករា ឆ្នាំ២០២៣

អគ្គិសនីកម្ពុជា (EDC) ទទួលបានដីជាង៧ហិកតានៅបឹងតាមោក

រដ្ឋាភិបាលបាន​បន្តផ្តល់ដីបឹងតាមោក​​ ឱ្យស្ថាប័នរដ្ឋ និង​បុគ្គល​ឯកជន ក្នុងនោះ​បាន​​​ផ្ដល់​​​ផ្ទៃដី​ជាង ៧ហិកតា​ ​ទៅ​ឱ្យ​អគ្គិសនីកម្ពុជា (EDC)។

ប្រជាពលរដ្ឋប្រមាណ៤០​នាក់ តំណាង​ឱ្យ​​​២៥០​គ្រួសារ រស់​​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បាន​​​នាំគ្នាដាក់ញត្តិនៅក្រសួងរៀបចំដែនដី ដើម្បីជំរុញឱ្យមានដំណោះស្រាយជូនពួកគេ ដោយគ្មានការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ពលរដ្ឋនៅជាប់បឹងតាមោក ស្នើស្ថាប័នរដ្ឋជាថ្មីទៀតឱ្យដោះស្រាយបញ្ហាដីធ្លីដោយគ្មានការបណ្ដេញចេញទាំងបង្ខំ

ប្រជាពលរដ្ឋប្រមាណ៤០​នាក់ តំណាង​ឱ្យ​​​២៥០​គ្រួសារ រស់​​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បាន​​​នាំគ្នាដាក់ញត្តិនៅតាមស្ថាប័នរដ្ឋចំនួន​៣ជាថ្មី​ទៀត ដើម្បីជំរុញឱ្យមានដំណោះស្រាយជូនពួកគេ ដោយគ្មានការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។

ពលរដ្ឋដែលមានវិវាទដីធ្លីបឹងតាមោក ​រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង កាន់រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម្ដុំវត្តបទុមវតី ជិតខុទ្ទកាល័យនាយករដ្ឋមន្ត្រី ទាមទារដំណោះស្រាយដីធ្លី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ក្រុមសិទ្ធិមនុស្សកត់សម្គាល់ថា ឆ្នាំ២០២២ ការរំលោភដីធ្លីកើនឡើងដោយសារខ្វះឆន្ទៈនយោបាយ

ក្រុម​អ្ន​កកា​រ​ពា​រសិ​ទ្ធិ​មនុ​ស្ស ក​ត់សម្គា​ល់ថា ក្នុង​ឆ្នាំ​២០២២នេះ​ ការ​រំលោ​ភ​បំពានដីធ្លីនៅ​តែបន្តកើន​ឡើងរា​លដាលដ​ល់តំ​បន់​​​ជនជាតិ​ដើម​ភាគ​តិ​ច​រស់នៅ ​​ជាប់ព្រំ​ដែនវៀតណា​មនិ​ង​ថៃ ​បង្ក​ផលប៉ះពា​ល់ដ​ល់​សិ​ទ្ធិ​រស់​រាន​មា​ន​ជីវិ​ត និង​សិទ្ធិ​សេ​ដ្ឋកិ​ច្ច​ ​ដែល​ការ​ពា​រដោ​យ​រដ្ឋ​ធ​​ម្ម​នុញ្ញ​។

ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីរដ្ឋសភាឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ពលរដ្ឋ​រស់​នៅ​ជាប់​បឹង​តាមោក​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​អាជ្ញាធរ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគេ​  ​

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកជាង ៧០នាក់  បានប្រមូលផ្តុំគ្នានៅ​ក្នុងសង្កាត់សំរោង  រាជ​ធានី​​ភ្នំពេញ  ដើម្បីទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង  ហើយផ្តល់ប្លង់កម្មសិទ្ធិដីធ្លី និងធ្វើលិខិតអត្រានុកូលដ្ឋានជូនពួកគេឱ្យបានស្របច្បាប់។

បុរសម្នាក់ឈរសម្លឹងមើលទៅផ្ទៃទឹកដ៏ធំល្វឹងល្វើយនៃបឹងតាមោក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋាភិបាល​កាត់ផ្ទៃដី​បឹងតាមោក​ទំហំ​៦៧ហិកតា​ឱ្យ​ទៅ​នាយក​ក្រុមហ៊ុន​អចលនវត្ថុ​មួយ

រដ្ឋាភិបាល​ តាមរយៈអនុក្រឹត្យមួយ​បានកាត់ផ្ទៃដីបឹងតាមោក ​​​ក្នុង​រាជធានី​ភ្នំពេញ ទំហំ៦៧ហិកតា ឱ្យ​ទៅ​​អ្នក​ជំនួញ​មួយ​រូប​ដែលត្រូវបានស្គាល់ថាមានទំនាក់ទំនងជាមួយនឹងកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

គ្រឿងចក្រមួយគ្រឿងជីកដីនៅជិតគម្រោងអភិវឌ្ឍន៍ Fu Hai ក្នុងឃុំបិតត្រាង ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។

ដី​បឹងតាមោក​ប្រមាណ​១៦​ហិកតា​ត្រូវ​បាន​ផ្ទេរ​ឱ្យ​បុគ្គល​២រូប ខណៈ​ដី​នៅ​ខេត្តព្រះសីហនុ​៦៩​ហិកតា​ផ្ទេរ​ឱ្យ​ក្រុមហ៊ុន​មួយ​ជា​ថ្នូរ​នឹង​ការ​សង់​អគារ​និង​ផ្លូវ

យោង​តាម​កិច្ច​ព្រម​ព្រៀងរបស់​រដ្ឋ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​ផ្លូវ​ការ​ បាន​ឱ្យដឹង​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​រាម ស្ថិតក្នុងចំណោមអ្នកទទួលផលចុងក្រោយនៃការ​ធ្វើអនុប​យោគ​ដី​ឯកជន​របស់​រដ្ឋ។

ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោក ចុះរារាំងសកម្មភាពអាជ្ញាធរដែលមករុះរើស៊ងចិញ្ចឹមត្រីរបស់ពួកគេនៅលើផ្ទៃបឹងតាមោក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​តវ៉ា​ប្រឆាំង​អាជ្ញាធរ​ចុះ​រុះរើ​កន្លែង​ចិញ្ចឹមត្រី​របស់​ពួកគេ ខណៈ​ជម្លោះ​ដីធ្លី​មិនទាន់​ដោះស្រាយ​ចប់

​ប្រជា​ពល​រដ្ឋប្រហែល​៤០​នាក់ រស់​នៅ​ជាប់​បឹង​តាមោក​ ក្នុង​សង្កាត់សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បាននាំគ្នាតវ៉ាប្រឆាំងអាជ្ញាធរខណ្ឌដែលចុះ​​រុះ​រើ​​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពួកគាត់​នៅលើផ្ទៃបឹងតាមោក ខណៈជម្លោះដីធ្លីមិនទាន់បានដោះស្រាយចប់នៅឡើយ។

ពលរដ្ឋដែលមានជម្លោះដីធ្លីករណីបឹងតាមោក អង្គុយផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងវិវាទមួយនេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​ប្រកាស​ជំហរ​មិន​យក​ការ​ដោះដូរ ខណៈ​អាជ្ញាធរ​ឱ្យ​បំបែក​ជាក្រុមតូចៗ​ដើម្បី​រក​ដំណោះស្រាយ​ដីធ្លី

​ប្រជាពលរដ្ឋ​មួយចំនួនដែល​រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ ប្រកាសជំហរមិនទទួលយកការដោះដូរដី​ទៅទីតាំង​ថ្មី ខណៈអាជ្ញាធរឱ្យពួកគេបំបែកជាក្រុមតូចៗ ដើម្បីជួបពិភាក្សាជាមួយអាជ្ញាធរ​ក្នុង​ការ​រក​ដំណោះស្រាយរឿង​ដីធ្លី។

តារា​ចម្រៀង លោក ព្រាប សុវត្ថិ ទទួល​បាន​ដី​នៅ​បឹងតាមោក​ចំនួន​៣​ហិកតា

​នៅក្នុង​អនុក្រឹត្យ​​ដែល​បង្ហាញ​ពី​ការ​ផ្ទេរ​ដី​រដ្ឋ​ បង្ហាញ​ថា​ ដី​បឹង​តាមោក​ ២កន្លែងទៀតត្រូវ​​បាន​ផ្ទេរ​ទៅ​ឱ្យ​កំពូល​តារា​ចម្រៀង​ លោក ព្រាប សុវត្ថិ និងបុគ្គលម្នាក់ទៀត។

ទិដ្ឋភាពមួយផ្នែកនៃបឹងតាមោក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

មន្ត្រី​សុរិយោដី​និយាយថា ការអភិវឌ្ឍ​បឹងតាមោក​មាន​អាទិភាព​ខ្ពស់​ជាង​ការអភិរក្ស

មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយថា ការអភិវឌ្ឍបឹងតាមោកនៅភាគខាងជើងរាជធានីភ្នំពេញ មានអាទិភាពខ្ពស់ជាងការអភិរក្ស ដោយបន្ថែមថាមានតែបឹងដូចជាបឹងទន្លេសាបទេដែលមានតម្លៃក្នុងការអភិរក្ស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ