លោកស្រី Sibille de Cartier ឯកអគ្គរាជទូតថ្មីនៃប្រទេសបែលហ្ស៊ិកប្រចាំបួនប្រទេស រួមមាន កម្ពុជា ថៃ ឡាវ និងភូមា ដែលមានស្ថានទូតនៅទីក្រុងបាងកក បានអញ្ជើញជួបសម្ដែងការគួរសម សួរសុខទុក្ខ និងពិភាក្សាការងារជាមួយលោក កឹម សុខា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

បែលហ្ស៊ិក​ចង់​ឃើញ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ​និង​ចូលរួម​ការបោះឆ្នោត​ខាងមុខ

ឯកអគ្គរាជទូតថ្មីនៃប្រទេសបែលហ្ស៊ិកប្រចាំ​៤ប្រទេស ចង់ឃើញលោក កឹម សុខា មាន​សេរីភាព​ពេញ​លេញនិងចូលរួមការបោះឆ្នោតនៅពេលខាងមុខឆាប់ៗនេះ ខណៈតុលាការ​កម្ពុជា​នឹង​បន្តបើកសវនាការលើករណីរបស់​លោកនៅក្នុងសប្ដាហ៍នេះទៀត។

កងកម្លាំង​ចម្រុះ​បែលហ្សិក និង​បារាំង​ចូល​រួម​ក្នុង​ប្រតិបត្តិការ​កាល​ពី​ម្សិលមិញ (រូបពី BBC)

បែលហ្ស៊ិកបន្តតាមប្រមាញ់អ្នកពាក់ព័ន្ធការវាយប្រហារទីក្រុងប៉ារីសក្រោយពី​ជនសង្ស័យម្នាក់ត្រូវបានសម្លាប់

នគរបាលបែលហ្ស៊ិក និងបារាំងបានបើកការតាមប្រមាញ់ធំមួយដើម្បីស្វែងរកជនសង្ស័យជាប់ពាក់ព័ន្ថនឹងការវាយប្រហារទីក្រុងប៉ារីសកាលពីឆ្នាំមុន បន្ទាប់ពីជនសង្ស័យម្នាក់ត្រូវបានសម្លាប់កាលពីម្សិលមិញ។ ភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា កាលពីម្សិលមិញ នគរបាលបែលហ្ស៊ិក និងបារាំងបានបើកប្រតិបត្តិការរួមគ្នាមួយប្រឆាំងនឹងភេរវកម្មជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅទីក្រុងកាលពីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៥។ ក្នុងប្រតិបត្តិការនោះ ជនសង្ស័យម្នាក់ត្រូវបានសម្លាប់ ហើយនគរបាល៤នាក់បានរងរបួស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ