ទិដ្ឋភាពក្បួនហែគណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណបក្សភ្លើងទៀនរក្សាជំហរចូលរួមប្រជែងការបោះឆ្នោតឆ្នាំ២០២៣

ស្របពេលមានភាពស្រពេចស្រពិលថា គណបក្សភ្លើងទៀនមិនដឹងត្រូវដើរតាមផ្លូវណា ពីពេលនេះ​​ទៅ​​មុខ​ទៀត មន្រ្តីជាន់ខ្ពស់គណបក្សនេះ បានកែប្រែគោលជំហរជាថ្មីវិញ នៅបន្ទាប់ពីសប្តាហ៍មុននេះ ហា​​ក់​​បង្ហា​​ញជំហរ ក្នុ​​ង​​កា​​​របោះបង់សិទ្ធិចូលរួមបោះឆ្នោតថ្នាក់ជាតិខាងមុខ ប៉ុន្តែលើកនេះ មន្រ្តី​​ជា​​ន់​​​​​​ខ្ពស់​​​​​របស់បក្ស​​ក្រៅ​​រ​​ដ្ឋា​​ភិ​​បាលមួយនេះ បានប្តេជ្ញាថាខ្លួន​​បានរក្សាជំហរទាំងកម្មវិធី​​ន​​យោ​​​​​​បា​​យ និងយុទ្ធសាស្រ្តឡើងវិញហើយ ក្នុងការចូលរួមកា​​រ​​បោះឆ្នោត​​ជ្រើសតាំង​​តំ​​ណា​​ង​​រា​​ស្រ្ត​​ឆ្នាំ២០​​២៣​​ ​ បើ​​ទោះ​​ជា​​កំពុងជួបព្យុះ​​ភ្លៀង​ក្តី។

លោក ហង្ស ពុទ្ធា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប ​ថា​ចំនួន​អ្ន​ក​ចុះឈ្មោះ​បោះឆ្នោត​បាន​​៥០​​ភាគ​រយ​​គិត​​ចាប់​​ពី​​ថ្ងៃ​ចាប់ផ្តើម​​ដាក់​​ឱ្យ​​ចុះ​ឈ្មោះ

​មន្រ្តីជាន់ខ្ពស់នៃស្ថាប័នជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លើកឡើងថា ដំណើរការពិនិត្យ​បញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោតឆ្នាំ២០២២​​ ដែល​ទើប​​​​ប្រើ​​​ពេ​​​លបាន​​ជាង២សប្តាហ៍មកនេះ ចំនួន​អ្នកចុះ​ឈ្មោះ​បោះ​ឆ្នោត​​បាន​​កើន​​ឡើង​​​ប្រមាណ ៥០​ភាគរយ ហើយតួលេខនេះ បើគិតក្នុងរយៈពេលដូចគ្នា កាលពី៥ឆ្នាំមុន គឺ​​​មានសន្ទុះលឿនជាង។

លោក ហ៊ុន សែន៖ រដ្ឋ​ផ្តល់​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ មិនមែន​កេង​ចំណេញ​សន្លឹក​ឆ្នោត​នៅ​ឆ្នាំ​២០២៣​ទេ​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា រដ្ឋាភិបាល​បានផ្តល់ និងត្រៀម​ផ្តល់សាច់ប្រាក់​ជូនប្រជាពលរដ្ឋមិនតិច​ជាង ២លាននាក់​បន្ថែមទៀត ដើម្បី​កាត់​បន្ថយភាពក្រីក្រ ហើយលោក​ស្នើទៅ​គណបក្សនយោបាយ និងសង្គមស៊ីវិល មានការយោគយល់​កុំចាត់ទុកថា ការធ្វើរបស់​រដ្ឋាភិបាល​ជាល្បែង​ទាញយក​សន្លឹកឆ្នោត​នៅឆ្នាំ២០២៣​ខាងមុខនេះ​។

លោក ហង្ស ពុទ្ធា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប លុប​ឈ្មោះ​អ្នក​បោះឆ្នោ​ត​ជាង​១០​ម៉ឺន​នាក់ ខណៈ​​អ្ន​កចុះ​ឈ្មោះ​ថ្មី​មាន​ជាង ៤០​ម៉ឺន​នាក់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុប​​ឈ្មោះអ្ន​ក​បោះឆ្នោត​ជាង ១០​ម៉ឺន​នាក់ (១០៤ ៩៥៦នាក់​) ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០២២ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពទៅលើបញ្ជីឈ្មោះ​បោះឆ្នោត ខណៈ​ចំនួ​ន​អ្នក​ចុះ​ឈ្មោះថ្មី ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​ប្រមាណជាង ៤០​ម៉ឺន​នាក់ (៤០៩ ០៥៦នាក់)។

ទិដ្ឋភាពក្បួនហែគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

របាយ​ការណ៍៖ ការ​ទុក​ចន្លោះ​ប្រហោង​ក្នុង​ច្បាប់ឱ្យ​មន្ត្រី​សាធារណៈ​អាច​ចូលរួម​ឃោសនា​បោះឆ្នោត​​ឱ្យ​បក្ស​នយោបាយ​ជា​ភាព​អវិជ្ជមាន​ធ្ងន់ធ្ងរ

ស្ថាប័នក្រៅ​រដ្ឋាភិបាល​ដែលធ្វើការពាក់ព័ន្ធ​ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា រកឃើញ​ថា​ ការទុកចន្លោះ​ប្រហោង​ក្នុងច្បាប់ ដែល​អាចឱ្យមន្ត្រី​សាធារណៈ​កម្លាំង​ប្រដាប់អាវុធ និងមន្ត្រី​តុលាការ ចូលរួម​សកម្ម​ការឃោសនា​បោះឆ្នោត​ជាមួយ​បក្សនយោបាយ និង​ប្រឆាំងលើបក្សដទៃ​ដោយសេរី គឺជា​រូបភាព​អវិជ្ជមា​ន​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពួកគេ​ទទួលប្រាក់ខែ​ពីរាស្ត្រ តែខកខាន​បម្រើ​សេវា​ដោយ​​អព្យាក្រឹត្យ។

ទិដ្ឋភាពនៅពីមុខរដ្ឋសភា ក្រុងភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

គណបក្សនៅក្រៅរដ្ឋាភិបាលចំនួន​៤ នឹង​ដាក់​លិខិត​ទៅរដ្ឋសភាជាថ្មីទៀត​នៅក្នុង​សប្តាហ៍​នេះ

តំណាងគណបក្សនយោបាយ​ដែលនៅក្រៅរដ្ឋាភិបាល លើកឡើងថា ការគ្រោង​ដាក់លិខិត​ស្នើ​ជួប​ជា​​​មួយ​​​ភាគី​​​រដ្ឋ​​​សភានេះ ដើម្បីពិភាក្សា​កិច្ចការមួយចំនួន​ទាក់ទង​នឹងច្បាប់​បោះឆ្នោត ស្របពេល​​​​ដែល​កម្ពុជា​នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រនៅឆ្នាំក្រោយនោះ គឺពិត​ជា​មាន​ភាព​ចាំបាច់ ព្រោះ​ការវិវត្តន៍ថ្មីៗ​​បន្ថែមទៀត ទៅលើ​​មូលដ្ឋាន​​​ច្បា​ប់ និង​​លំ​​​​ហប្រជាធិបតេយ្យ ហាក់​ជា​កា​រ​គំរាម​កំហែង​កាន់តែខ្លាំងឡើងៗ ទៅ​​លើសេរីភាព​​ន​​យោ​បាយ។

គ.ជ.ប ចាប់​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នក​សារព័ត៌មាន​សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២២​ ពីថ្ងៃទី២០ ខែកញ្ញា​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានចេញសេចក្តីជូនដំណឹងពីការដាក់និងការទទួលពាក្យចុះឈ្មោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ