តើស្មារតី ៧មករា ជួយឱ្យកម្ពុជាមានឯកភាពជាតិឬទេ?

អ្នកជំនាញផ្នែកគោលនយោបាយ យល់ឃើញថា ស្មារតីនៃថ្ងៃ៧មករានេះ វាហាក់មិនទាន់បានជួយ​​ឱ្យ​​កម្ពុជាមានការឯកភាពផ្ទៃក្នុង និងផ្សះផ្សាជាតិ ដូចដែលរដ្ឋាភិបាលធ្លាប់បញ្ជាក់​​ជំហរជាញឹក​​ញា​​ប់​​ពីគុណបំណាច់នៃជ័យជម្នះរបស់ខ្លួនលើរបបខ្មែរក្រហម ហើយនាំឱ្យមានសុខសន្តិភាព និងលទ្ធិ​​ប្រ​​ជា​​ធិប​​​​តេយ្យ​​ពិតប្រាកដនៅឡើយទេ។

លោក ណេត ថៃយើ (Nate Thayer) អតីត​អ្នក​សារព័ត៌មាន​​ឯករាជ្យសញ្ជាតិ​អាមេរិកាំង។

អតីត​អ្នកសារព័ត៌មាន​អាមេរិក​ដែល​ធ្លាប់​បាន​សម្ភាស ប៉ុល ពត បាន​ទទួល​មរណភាព​ក្នុង​អាយុ៦២ឆ្នាំ

អតីត​អ្នក​សារព័ត៌មាន​​ឯករាជ្យសញ្ជាតិ​អាមេរិកាំងមួយរូប លោក ណេត ថៃយើ (Nate Thayer) ដែលធ្លាប់បានប្រឡូកក្នុងវិស័យព័ត៌មានជាច្រើន ក្នុងនោះរួម​មាន​ទាំង​ការ​ធ្វើ​បទ​សម្ភាសក្នុងឆ្នាំ១៩៩៧ ជាមួយមេដឹកនាំ​របបប្រល័យពូជសាសន៍នៃខ្មែរក្រហម ប៉ុល ពត បានទទួលមរណភាពក្នុង​អាយុ៦២​ឆ្នាំ នៅ​សហ​​រដ្ឋ​អាមេរិក។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម ចាប់ដៃគ្នានៅថ្ងៃខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២២) ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

មេដឹកនាំ​វៀតណាម​សរសើរ​លោក ហ៊ុន សែន តែ​ចោទ ប៉ុល ពត ថា​ឈ្លានពាន​ទឹកដី​ខ្លួន

​មេដឹ​កនាំ​វៀតណា​ម​បាន​លើកឡើ​ងថា​ ទំ​នាក់​ទំន​ង​កម្ពុ​ជា-វៀតណាម ​ជាង​៤​០​ឆ្នាំ​ម​ក​នេះ ​បា​ន​រឹ​តចំណ​ងសា​មគ្គី​ភា​​ព ប្រ​​ពៃណី​ និ​ង​កិច្ចស​ហ​ប្រតិ​បត្តិ​ការល្អឡើងវិញលើ​​គ្រប់​វិស័​យ​ ​​​​ទាំង​​វិ​ស័​យការពារ​ជាតិ​និង​បញ្ហា​​​ព្រំដែន ខណៈ​ចោ​ទប្រកា​ន់មេ​ដឹក​នាំ​​​ខ្មែរក្រ​ហមថា​ខ្វះភាពស្មោះត្រ​ង់ ​លើកទ័​ពទៅ​ឈ្លាន​ពាន​ទឹក​ដី​រប​ស់ខ្លួន​។

លោក នួន ជា​ ថាប៉ុល ពត​ ចាត់ទុក​វៀតណាម​ជា”មិត្តមានទំនាស់”

ជន​ជាប់ចោទ​ លោក​ នួន ជា​ ដែល​ជា​អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្ស​កុម្មុ​យនី​ស្តកម្ពុជា បាន​លើក​ឡើង​ថាបងធំ ទី១ លោក ​ប៉ុល ពត បាន​ចាត់ទុក​វៀតណាម”​ជាមិត្ត​មានទំនាស់​​” តែ​មិន​បាន​ញុះញង់ឲ្យ​ស្អប់វៀតណាម”​ស៊ូពូជ”នោះទេ។​លោកបានលើកឡើង​បែប​នេះ​នៅ​ក្នុង​សវនាការ​ជំនុំជម្រះសំណុំរឿង០០២/២ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ​ជា​ការឆ្លើយ​តប​នឹងសក្ខី​កម្មរ​យៈ​ពេល​៣ថ្ងៃកន្លះ​របស់អ្នកជំនាញបរទេស​ដែលបកស្រាយ​លើការសម្លាប់ជនជាតិ​ចាម​និង​វៀតណា​ម​ ​។​

ចៅក្រមស៊ើបអង្កេត​បំបែកសំណុំរឿង​លើជនត្រូវចោទ អ៊ឹម​ ចែម​

សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម​បានចេញដីកាសម្រេចបំបែកសំណុំរឿងលើ​ជនត្រូវចោទ អ៊ឹម ចែម ចេញពីសំណុំរឿង០០៤គឺសំណុំរឿង ០០៤/០១ ដោយអះអាង​ថា​ដើម្បីពន្លឿនដំណើរការនីតិវិធី រកយុត្តិធម៌ ខណៈសំណុំរឿងនេះមិនទាន់បិទបញ្ចប់លើ​ការស៊ើបអង្កេត​ជនត្រូវចោទពីររូបទៀត។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ