លោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភាគណបក្ស​ប្រជាជនកម្ពុជា(រូបថតពីព្រឹទ្ធសភា)

សមាជិកព្រឹទ្ធសភា លោក ប៉េង ប៉ាត់ ទទួលមរណភាព​

សមាជិកព្រឹទ្ធ​សភាមួយរូប​​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា លោក ប៉េង ប៉ាត់ បាន​ទទួល​មរណភាព​កាលពី​​យប់​អធ្រាត្រ​ថ្ងៃ​ពុធនេះ ដោយ​រោគាពាធ។ នៅ​ក្នុង​សេចក្តីជូន​ដំណឹងមួយ​ចេញផ្សាយ​នៅថ្ងៃទី​២​ខែមីនានេះ ​ព្រឹទ្ធ​សភា​បាន​ឲ្យ​ដឹង​ថា​លោក ប៉េង ប៉ាត់​ជា​សមាជិក​គណៈ​កម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា អធិការ​កិច្ច​និង​មុខងារ​សាធារណៈ​បាន​ទទួលមរណភាព​ នៅវេលាម៉ោង​១និង​៣៥នាទី​រំលងអធ្រាត្រ​ ក្នុងជន្មាយុ​៦៦ឆ្នាំ ដោយ​រោគាពាធ​។ សេចក្តីជូនដំណឹង​បន្តថា​ពិធីដង្ហែ​សពនឹង​ប្រព្រឹត្ត​ទៅនៅព្រឹកថ្ងៃសៅរ៍​ទី​៥ខែមីនា ទៅ​វ​ត្ត​បុទុម​វត្តី។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ