លោក ហ៊ុន សែន ទម្លាយ​រឿង​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយថា ការចាប់ខ្លួនលោក ប៉ែន សុវណ្ណ កាលពីជាង៤០ឆ្នាំមុន ដោយ​សារតែ​អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជារូបនោះ មានផែនការក្បត់​បក្ស និង​បាន​សាង​កំហុសជា​ច្រើន​ទៀត រួ​មទាំង​ការច្បាមអំណាចក្នុងជួររដ្ឋាភិបាល។

សព​អតីត​នាយករដ្ឋ​មន្ត្រី ប៉ែន សុវណ្ណ ត្រូវ​បាន​បូជា​ក្រោម​ភ្លៀង​រលឹម​ស្រិចៗ

សពលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីកម្ពុជាដំបូងគេក្រោយរបបខ្មែរក្រហមនោះ ត្រូវបានបូជាហើយនៅព្រឹកថ្ងៃនេះ ខណៈមានភ្លៀងរលឹមជាប់ បន្ទាប់ពីតម្កល់ធ្វើបុណ្យអស់រយៈពេលជាង១សប្ដាហ៍ ទាំងនៅខេត្តតាកែវ និងនៅរាជធានីភ្នំពេញ។ លោក ប៉ែន សុវណ្ណ បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី២៩ ខែតុលាកន្លងមកនេះ នៅឯគេហដ្ឋានរបស់លោកនៅខេត្តតាកែវ ក្នុងជន្មាយុ៨០ឆ្នាំ បន្ទាប់ពីលោកតស៊ូនឹងជំងឺដាច់សរសៃរឈាមក្នុងខួរក្បាលចាប់តាំងពីខែមករាឆ្នាំ២០១៥។

អតីតនាយករដ្ឋមន្ត្រីឆ្នាំ១៩៧៩ លោក ប៉ែន សុវណ្ណ ទទួលមរណភាពក្នុងជន្មាយុ៨០

លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីដំបូងក្រោយរបបខ្មែរក្រហម បានទទួលមរណភាពហើយ នៅម៉ោង៧និង១៧នាទី នាថ្ងៃទី២៩ខែតុលានេះ ដោយរោគាពាធ ក្នុងខេត្តតាកែវ។ នេះបើតាម លោក យ៉ែម ប៉ុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ