អតីតកីឡាករប្រដាល់ ធី ដារ៉ាម៉ា កំពុងអង្គុយលើរទេះលក់ទឹក និងភេសជ្ជៈ នៅតាមបណ្ដិយផ្លូវមាត់ទន្លេ នាក្រុងតាខ្មៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

បទយកការណ៍៖ អតីតអ្នកប្រដាល់ម្នាក់តស៊ូលក់ភេសជ្ជៈរកចំណូលជួយគ្រួសារនិងសងថ្លៃព្យាបាល ក្រោយធ្លាក់ខ្លួនពិការ

ធ្លាប់តែជាបុគ្គលដែលមានកាយសម្បទាមាំមួន និងបង្ហាញក្បាច់គុននៅលើសង្វៀនប្រដាល់គុនខ្មែរយ៉ាងស្វាហាប់ ប៉ុន្តែជីវិតយុវជនម្នាក់បានផ្លាស់ប្តូរទាំងស្រុងពីអាជីពលើសង្វៀន មកជាអ្នកអង្គុយលើរទេះជនពិការ ក្បែរធុងក្លាសេទឹកនិងភេសជ្ជៈនៅតាមភ្លើងស្តុប និងទីប្រជុំជននានាជំនួសវិញ។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បើក​ប្រតិបត្តិការ​មួយ​នៅ​ទីតាំងអគារ «ជីងកាង» ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយអះអាងថា ពួកគេអនុវត្តវិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

អតីត​អ្នកប្រដាល់​គុនខ្មែរ​ប្រឈម​នឹង​ការ​ចោទប្រកាន់ បន្ទាប់​ពី​មាន​ការ​ឆ្មក់​ចូល​ឆែកឆេរ​កាស៊ីណូ​ក្នុង​ខេត្តព្រះសីហនុ

គ្រូបង្វឹកគុនខ្មែរម្នាក់ស្ថិតក្នុងចំណោមជនជាតិខ្មែរ និងជ​នជាតិចិនមួយក្រុម បាន​ប្រឈម​មុខនឹង​ការ​ចោទ​ប្រកាន់តាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីឃុំឃាំងនិងបង្ខាំងមនុស្សខុសច្បាប់​ បន្ទាប់​ពីមាន​ការឆ្មក់ចូលឆែកឆេរកាស៊ីណូ Jin Gang នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ខែមេសា ដែលក្នុងប្រតិបត្តិការនោះមាន​ជនជាតិវៀតណាមជាង២០០នាក់ត្រូវ​បាន​រំដោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ