អ្នកគាំទ្របក្សភ្លើងទៀនក្នុងប្រទេសថៃ ត្រូវសមត្ថកិច្ចថៃបំបែកមិនឱ្យតវ៉ា

អ្នក​គាំទ្រ​គណបក្ស​ភ្លើងទៀនមួយចំនួននៅ​ក្នុង​ប្រទេស​ថៃ ​ត្រូវបានស្នើ​ឱ្យ​បញ្ចប់​សកម្មភាព​តវ៉ា និងដាក់​ឱ្យស្ថិតនៅក្នុងការឃ្លាំមើលដោយសមត្ថកិច្ចថៃ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាក្នុងទ្រង់​ទ្រាយ​តូច​មួយ​​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួនលោក ថាច់ សេដ្ឋា។

អ្នកស្រី Paetongtarn Shinawatra អាយុ៣៦ឆ្នាំ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្លែងនៅពេលនាងចូលរួមសន្និសីទសារព័ត៌មានរបស់គណបក្សភឿថៃ នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ប្រកាសឈរឈ្មោះជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅឆ្នាំនេះ

កូនស្រីរបស់អតីត​នាយករដ្ឋមន្ត្រី​ថៃដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស លោក ​ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បី​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ខណៈ​បក្ស​ប្រឆាំងដ៏​សំខាន់​មួយ​នេះព្យាយាម​ឡើង​មក​កាន់​កាប់​អំណាចឡើង​វិញ បន្ទាប់ពីត្រូវបានទម្លាក់ដោយរដ្ឋប្រហារកាលពី៨​ឆ្នាំមុន។

លោក គន់ គីម ថ្លែងក្នុងទៅកាន់អ្នកសារព័ត៌មាន ជុំវិញអគ្គិភ័យឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond City) និង ប៉ោយប៉ែតរីសត (Poipet Resort) ដែលបានកើតឡើងនៅពាក់កណ្ដាលអធ្រាត្រឈានចូលថ្ងៃទី​២៩ ខែ​ធ្នូ នៅច្រកអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

អាជ្ញាធរថាមិនជាប់ពាក់ព័ន្ធរឿងផ្ដល់សំណង ខណៈសាច់ញាតិកំពុងស្វែងរកអ្នកបាត់ខ្លួនក្នុងហេតុការណ៍ឆេះកាស៊ីណូនៅប៉ោយប៉ែត

អាជ្ញាធរខេត្តបន្ទាយមានជ័យ បដិសេធថា មិនពាក់ព័ន្ធ​ក្នុង​ការ​ផ្តល់​សំណង​ទៅ​ដល់​​​អ្នក​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​​ឆេះ​អា​​គារ​​​កាស៊ីណូដ៏ធំមួយនៅជាប់ព្រំដែនកម្ពុជា-ថៃ ខណៈដែល​សាច់ញាតិរបស់ជន​​​រងគ្រោះ​ដែល​អះ​អាង​​​ពី​​កា​​រ​​​បា​​ត់ខ្លួនក្នុងពេលភ្លើងឆេះនោះ​ កំពុងបន្តស្វែងរកក្រុមគ្រួសាររបស់ពួកគេនៅឡើយ។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើរបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ មុនការសម្រេចរបស់តុលាការធម្មនុញ្ញ ស្តីពីពេលដែលអាណត្តិនាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោកនឹងបញ្ចប់ នៅឯវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះក្នុងការបោះឆ្នោតអាណត្តិក្រោយទៀត

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ​នៅ​ថ្ងៃ​សុក្រនេះឱ្យដឹងថា រូបលោកនឹងបន្តឈរឈ្មោះសម្រាប់​អាណត្តិក្រោយ​មួយ​ទៀត ​ក្នុង​ការ​បោះឆ្នោត​សកល​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​ឧសភា ​ឆ្នាំ​ក្រោយ។

Myanmar's Foreign Minister Wunna Maung Lwin looks on before the start of the Association of Southeast Asian Nations (ASEAN) - Russia Ministerial Meeting at the 46th ASEAN Foreign Ministers Meeting in Bandar Seri Begawan July 1, 2013.

រដ្ឋមន្ត្រីការបរទេសរបបយោធាមីយ៉ាន់ម៉ា ជួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួនក្នុងកិច្ចប្រជុំក្រៅផ្លូវការនៅប្រទេសថៃ

រដ្ឋាភិបាលថៃបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន៣រូប និងប្រេសិតប្រចាំតំបន់ [អាស៊ាន] មួយរូបដែលមានភារកិច្ចដោះស្រាយវិបត្តិមីយ៉ាន់ម៉ា បានជួបជាមួយអ្នកការទូតកំពូលរបស់របបយោធាមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយក្នុងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

សមាជិកនាវិកពីនាវាចម្បាំង HTMS Sukhothai ដែលបានលិចនៅឈូងសមុទ្រថៃ ទទួលការសង្គ្រោះនិងព្យាបាល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

សាញ់ញាតិ​ទាហាន​ជើងទឹក​ថៃ​ដែល​បាត់ខ្លួន​ក្នុង​សមុទ្រ​បង្ហាញ​ក្ដី​អស់​សង្ឃឹម ខណៈ​ការស្វែងរក​បន្តធ្វើឡើង

សាច់ញាតិ​របស់​ទាហាន​ជើង​ទឹកថៃដែលបាត់ខ្លួន​បន្ទាប់​ពី​នាវា​ចម្បាំងមួយគ្រឿង​បានលិចចូលទៅក្នុងឈូងសមុទ្រ​ថៃ ហាក់បង្ហាញជាក្ដីអស់សង្ឃឹមនៅថ្ងៃពុធនេះ បើ​ទោះបី​ជា​ក្រុម​ជួយ​សង្គ្រោះបា​ន​ពង្រីក​​ប្រតិបត្តិការ​ស្វែងរកក្នុងតំបន់ផ្សេងទៀតក៏ដោយ។

នាវា​ចម្បាំងថៃ HTMS Sukhothai លិចទៅក្នុងឈូងសមុទ្រថៃ កាលពីយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

ទាហានជើងទឹកថៃជាង ៣០នាក់ បាត់ខ្លួនបន្ទាប់ពីនាវាចម្បាំងមួយគ្រឿងលិចទៅក្នុងសមុទ្រ

យោធាថៃបានដាក់ពង្រាយនាវា​ចម្បាំង និងឧទ្ធម្ភាគចក្រ នៅថ្ងៃចន្ទនេះ ដើម្បីស្វែងរកទាហានជើងទឹក​ចំនួន ៣១នាក់ ដែល​បាត់​ខ្លួន បន្ទាប់​ពី​នាវា​ចម្បាំងមួយគ្រឿងបានលិចនៅក្នុងឈូងសមុទ្រ​ថៃ។

លោក សុខ បាន​ផល កាលពីពេលកន្លងទៅ។

មន្ត្រីយោធាកម្ពុជាដែលប្រព្រឹត្តបទល្មើសក្នុងទឹកដីថៃ ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅតុលាការ

មន្ត្រីជាន់ខ្ពស់ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​​​ឱ្យ​ដឹ​​ង​ថា អាជ្ញាធរថៃបានបញ្ជូន​មន្ត្រី​យោធា​កម្ពុជា​មួយ​រូបទៅ​តុលាការថៃ​ កាលពីថ្ងៃ​ម្សិល​មិញ បន្ទាប់​ពី​មន្ត្រី​យោធារូបនោះ​បាន​​បើក​​រថយន្ត​​ចូល​​​​ដី​​ថៃ ដោយ​​​គ្មាន​ការ​អនុញ្ញាត និង​ដកកាំភ្លើងខ្លី​ដើររេរា​នៅ​ក្នុង​ទឹកដីថៃ។

អត្ថបទស៊ើបអង្កេត៖ កម្មករក្នុងប្រតិបត្តិការឆបោកត្រូវបានបញ្ជូនចេញពីកម្ពុជាទៅឡាវ និងមីយ៉ាន់ម៉ា

ស្របពេលមានការចុះបង្រ្កាប និងការចាប់ខ្លួនកាន់តែខ្លាំងពីសំណាក់អាជ្ញាធរ ក្នុងនោះ គេសង្កេតឃើញថា ក្រុមអ្នកឆបោកដែលកំពុងតែធ្វើសកម្មភាពក្នុងប្រទេសកម្ពុជាហាក់កំពុងតែងាកទៅកាន់ប្រទេសផ្សេងៗ ខណៈរបាយការណ៍អំពីការកើនឡើងនៃករណីឆបោកក៏បានលេចឡើងនៅក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ា ផងដែរ។

ក្មេង​ស្រី​ម្នាក់​ឈរ​ក្បែរ​កង់​របស់​កុមារ​រង​គ្រោះ​ដោយការសម្លាប់រង្គាលម្នាក់ នៅបរិវេណវត្ត Rat Samakee ក្នុង​ពេលប្រារព្ធពិធី​បុណ្យ​សពនៃកុមាររងគ្រោះទាំងនោះ​ នៅ​ក្រុង Uthai Sawan ក្នុង​ខេត្ត Nong Bua Lam Phu ប្រទេស​ថៃ ​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

នាយក​រដ្ឋមន្ត្រី​ថៃ​បញ្ជា​ឱ្យ​រឹតបន្តឹង​ច្បាប់​គ្រប់គ្រង​អាវុធ និង​បង្ក្រាប​គ្រឿងញៀន បន្ទាប់​ពី​មាន​ករណី​បាញ់ប្រហារ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) នៅថ្ងៃចន្ទម្សិលមិញ បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់គ្រប់គ្រង​​អាវុធ និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀនឱ្យ​បាន​តឹងរ៉ឹង បន្ទាប់ពីមានករណីបាញ់ប្រហារ​ដោយអតីតនគរបាលនៅមណ្ឌល​ថែទាំ​កុមារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ