អ្នកស្រី រិ តេន ចង្អុលបង្ហាញពីការបូមទឹកចេញពីអណ្ដូងដែលប្រើប្រាស់ប្រចាំថ្ងៃ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

បទយកការណ៍៖ ពលរដ្ឋ​មួយចំនួន​ក្នុង​ក្រុងសៀមរាប​គ្មាន​បណ្ដាញ​ទឹកស្អាត​ប្រើប្រាស់ ខណៈ​ការប្រើ​ទឹកអណ្ដូង​​កំពុង​ជួបបញ្ហា

ភូមិនគរក្រៅ ឃុំគោកចក​ មានចម្ងាយប្រមាណ១២គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ ដែលមានផ្ទះប្រជាពលរដ្ឋរស់នៅជាប់ៗគ្នាជាច្រើន ខណៈដែលផ្ទះពលរដ្ឋខ្លះមានអណ្ដូងទឹកប្រើប្រាស់ និងពលរដ្ឋខ្លះត្រូវសុំអ្នកជិតខាងប្រើប្រាស់ជាមួយ។ 

សាលាបឋមសិក្សាថ្មតាដោក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ភូមិ​មួយ​ជាប់​ព្រំដែន​វៀតណាម​ស្នើ​រដ្ឋាភិបាល​ជួយ​ត​បណ្ដាញ​ទឹកស្អាត

ប្រជា​ពលរដ្ឋ​រស់​​​នៅភូមិ​តាដោក ​ប្រមាណ​ជិត៤០គ្រួសារ ស្នើ​ទៅរដ្ឋាភិបាលជួយ​​អភិវឌ្ឍតបណ្ដាញ​​​ទឹក​​ស្អាតសម្រាប់​ប្រើប្រាស់​ និងរៀបចំហេដ្ឋារចនាសម្ពន្ធបន្ថែម ​ខណៈ​នៅក្នុង​ភូមិនោះ​​មាន​​​តែ​​​អណ្ដូងទឹក​​ចំនួន៣​​ប៉ុណ្ណោះ​។

សកម្មភាពក្រុមការងារជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះសិក្សាពិនិត្យលទ្ធភាពដើម្បីបញ្ជូនទឹកស្អាតទៅជួយផ្គត់ផ្គង់តំបន់បុរីពិភពថ្មីឈូកវ៉ា២ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រដ្ឋាករទឹកភ្នំពេញ​កំពុង​ពន្លឿន​ការសាងសង់​រោងចក្រ​ផលិតទឹកស្អាត​ថ្មីមួយទៀត ខណៈ​ពលរដ្ឋ​កំពុង​ខ្វះទឹក​ប្រើប្រាស់

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា ខ្លួនបាននិងកំពុងពន្លឿនការងារសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែល​​គ្រោងនឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ២០២៣ ខណៈពលរដ្ឋរស់នៅក្នុងបុរី​ពិភពថ្មី ឈូកវ៉ា​២ កំពុងខ្វះទឹកស្អាតប្រើប្រាស់។

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

មន្ត្រី​ប្ដេជ្ញា​ថា​ចាប់​ពី​ឆ្នាំ២០២៤​ទៅ ពលរដ្ឋ​នៅ​រាជធានីភ្នំពេញ​នឹង​លែង​ខ្វះ​ទឹក​ប្រើ​ទៀត​ហើយ

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា នៅចុងឆ្នាំ២០២៣ ពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងមូលនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ខណៈចាប់ពីដើមឆ្នាំ២០២៤ទៅ រដ្ឋាករទឹកធានា​ថាទឹកនៅក្នុងរាជធានីភ្នំពេញនឹងលែងចោទជាបញ្ហាទៀតហើយ។

ឯកអគ្គរាជទូតអូស្ត្រាលី លោក Kang ចុះពិនិត្យរោងចក្រផលិតទឹកស្អាត ក្រោមកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) របស់ប្រទេសអូស្ត្រាលី ត្រូវបានប្រើប្រាស់ក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណជាង៥ ០០០ នាក់ ក្នុងឃុំព្រែកជីក ខេត្តបាត់ដំបង កាលពីខែកញ្ញា ឆ្នាំ២០២១។

កម្ពុជា និងអូស្ត្រាលី ដាក់​ដំណើរការ​បច្ចេកវិទ្យា​សម្អាត​ទឹក​ថ្មី​នៅ​ខេត្តបាត់ដំបង

កម្ពុជា និងអូស្ត្រាលី បាន​ដាក់ឱ្យដំណើរការ​បច្ចេកវិទ្យា​ចម្រោះទឹកស្អាត​ថ្មីមួយដែលបាន​ដំឡើង​​នៅរោង​ចក្រផលិតទឹកស្អាតនៅខេត្តបាត់​ដំបង ហើយ​បច្ចេកវិទ្យាថ្មីនេះនឹង​​ជួយ​ចែក​ចាយ​​ទឹក​ស្អាតនិង​​សុវត្ថិ​ភាពដល់​ប្រជាពលរដ្ឋប្រមាណ៥ ០០០នាក់​​ ក្នុង​ភូមិ​ចំនួន​១២​នៃ​ខេត្ត​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ