លិខិតផ្សព្វផ្សាយអំពីកូវីដ-១៩ បិទនៅមាត់ទ្វាររោងចក្រកាត់ដេរមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

កម្មករថាការបិទរោងចក្រនិងព្យួរការងារបង្កការលំបាកបន្ថែមដល់ពួកគេ

សហជីព​ និងកម្មករ​នៅតាមបណ្ដារោងចក្រកាត់ដេរសម្លៀកបំពាក់​ និងផលិតស្បែកជើង​មួយចំនួន​បានអះអាងថា​ រោង​ចក្រដែលពួកគេធ្វើការ​​ខ្លះបាន​ព្យួ​រការងារកម្មករ និងខ្លះទៀតបានបិទទ្វារតែម្តង នៅដើមឆ្នាំ២០២៣នេះ​។

កម្មការិនីម្នាក់នៃរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរទិញអាហារពីអ្នកលក់នៅផ្សារព្រែកជ្រៃ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

កម្មករមួយចំនួនស្នើរដ្ឋាភិបាលទប់ស្កាត់ការឡើងតម្លៃទំនិញទីផ្សារ ខណៈប្រាក់ឈ្នួលគោលឡើងបាន៦ដុល្លារ

កម្មករបម្រើការងារតាមបណ្ដារោងចក្រមួយចំនួនបានអំពាវនាវទៅរដ្ឋាភិបាលឱ្យជួយ​ទប់​ស្កាត់​ការ​ឡើង​តម្លៃ​​ទំនិញ​នៅ​តាម​ទីផ្សារ ខណៈ​ប្រាក់​ឈ្នួល​គោល​របស់​ពួកគេ​ឡើង​បាន​ត្រឹម​៦ដុល្លារ​សម្រាប់​ឆ្នាំ​២០២៣។

ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​ឡើង​បាន​៦ដុល្លារ​សម្រាប់​ឆ្នាំ២០២៣

ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ប្រកាស​ថា​ ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង ឡើងបាន៦ដុល្លារសម្រាប់ឆ្នាំ២០២៣ ដែលមានន័យថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ កម្មករនឹង​ទទួលបានប្រាក់ឈ្នួលគោលចំនួន២០០ដុល្លារ​​។

បក្សក្រៅរដ្ឋាភិបាល​មួយ​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់ឈ្នួល​គោល​ជូន​កម្មករ ២១៥ដុល្លារ សម្រាប់​ឆ្នាំ២០២៣

​គណបក្សភ្លើងទៀន បានទាមទារទៅភាគីពាក់ព័ន្ធឱ្យដំឡើងប្រាក់ឈ្នួល​គោល​​ចំនួន​២១៥ដុល្លារ​ ជូនកម្មករផ្នែកវាយន​ភណ្ឌ​កាត់​ដេរ ផលិតស្បែកជើង កាបូប និង​ផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់​ឆ្នាំ​២០២៣ ខណៈរដ្ឋាភិបាល​កំពុង​ពិភាក្សា​​​ជាមួយភាគីពាក់ព័ន្ធពី​​ការ​ដំឡើង​ប្រាក់ឈ្នួល​នេះ។

លោក​ ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅថា ​សង់ត្រាល់។

បទ​សម្ភាសន៍​៖ តើ​កម្មករ​វិស័យ​កាត់ដេរ​ប្រឈម​បញ្ហា​អ្វីខ្លះ​បើ​ប្រាក់ខែ​គោល​មិន​ឡើង​តាម​ការរំពឹងទុក?

អំឡុង​ក្នុងការជជែកគ្នានា​ប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ ​តួលេខប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ២០២៣ ​របស់​សហជីព​បានស្នើ ២១៥ដុល្លារ ប៉ុន្តែ​ភាគីខាង​និយោជក​​ស្នើសម្រេច​យល់ព្រម​ត្រឹមតែ ១៩៦ដុល្លារ​នោះ។

កម្មករ-កម្មការិនីនៅរោងចក្រមួយនាំគ្នាំលើកបដាទាមទារប្រាក់ឈ្នួលអប្បបរមាត្រឹម២១៥ដុល្លារ សម្រាប់ឆ្នាំ២០២៣។

កម្មករ​មួយ​ចំនួន​ទាមទារ​ប្រាក់ឈ្នួល​២១៥​ដុល្លារ​នៅ​ឆ្នាំ២០២៣ ខណៈ​រដ្ឋាភិបាល​កំពុង​ពិភាក្សា​ពី​ការ​ដំឡើង​ប្រាក់ឈ្នួល​នេះ

កម្មករ-កម្មការិនីបម្រើការងារតាមបណ្ដារោងចក្រមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការទាមទារប្រាក់​ឈ្នួលចំនួន​ «២១៥ដុល្លារ» ខណៈរដ្ឋាភិបាលកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣។

កម្មការិនីម្នាក់នៃរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរទិញអាហារពីអ្នកលក់នៅផ្សារព្រែកជ្រៃ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សហជីព​យល់ថា កម្មករ​បន្ត​ប្រឈម​បញ្ហា​ជីវភាព​បើ​ការ​ដំឡើង​ប្រាក់ឈ្នួល​មិន​ឆ្លើយតប​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ​ទីផ្សារ

សហជីពយល់ថា កម្មករនឹងបន្តប្រឈមបញ្ហាជីវភាពនិងសុខភាព ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនឆ្លើយតបទៅនឹងការឡើងថ្លៃទំនិញទីផ្សារ ខណៈផលប្រយោជន៍មួយចំនួនរបស់កម្មករត្រូវបានបាត់បង់ ក្រោយកាត់បន្ថយថ្ងៃឈប់សម្រាក។

ក្រសួងការងារ​កំណត់​កាលវិភាគ​ពី​ការ​ចរចា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឆ្នាំ២០២៣

ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវ​កាល​វិភាគ​ចរចាប្រាក់​ឈ្នួល​អប្បបរ​មាសម្រាប់​កម្មករ​-កម្មការិនី​​​ផ្នែកវាយ​នភណ្ឌ​កាត់ដេរ ផលិតស្បែកជើង ផលិត​ផលធ្វើដំណើរ​ និងកាបូប សម្រាប់​​ឆ្នាំ២០២៣​ ដោយគ្រោងប្រជុំជាដំណាក់កាលៗ​ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិត ចំនួន១៧រូប តំណាងភាគីនិយោជក ចំនួន១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាល ចំនួន១៧រូប បានបើកកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកំណត់ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

សហជីព​និង​កម្មករ​មួយ​ចំនួន​ខកចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់ខែ​គោល​ត្រឹម​តែ​២ដុល្លារ

សហជីពនិងកម្មករមួយចំនួនខកចិត្តចំពោះការសម្រេចដំឡើងប្រាក់ខែគោលកម្មករសម្រាប់ឆ្នាំ២០២២ ត្រឹមតែ២ដុល្លារ ខណៈភាគីថៅកែរោងចក្របានចាត់ទុកថា ការសម្រេចដំឡើង២ដុល្លារនេះ គឺពិសេសសម្រាប់កម្ពុជាទៅហើយ។

កម្មករ-កម្មការិនីរោងចក្រ ហ្គោលហ្វេមស្តារ លើកបដាក្នុងយុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន២១៤ដុល្លារ សម្រាប់ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

កម្មករ​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​គោល​២១៤​ដុល្លារ​ឆ្នាំ​២០២២​ ខណៈ​ការ​ចរចា​តួលេខ​ចុងក្រោយ​​ជិត​បញ្ចប់

កម្មករ-កម្មការិនីមួយចំនួនបាននាំគ្នា​ធ្វើយុទ្ធនាការទាមទារ​ប្រាក់​ឈ្នួល​គោលចំនួន​២១៤ដុល្លារនៅឆ្នាំ២០២២ ខណៈដែល​ភាគីពាក់ព័ន្ធ​នឹងជួបចរចា​គ្នាចុងក្រោយសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ​ នៅថ្ងៃ​ស្អែក​ ដើម្បីកំណត់តួលេខប្រាក់ឈ្នួល​គោលរបស់កម្មករជាក់លាក់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ