លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងពិធីបើក «កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

លោក ប្រាក់ សុខុន នឹង​ធ្វើ​សន្និសីទ​កាសែត​លទ្ធផល​កិច្ចប្រជុំ​អាស៊ាន​នៅព្រឹកស្អែក ខណៈ​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា និង​វេទិកា​តំបន់​អាស៊ាន​ប្រព្រឹត្ត​ទៅ​នៅថ្ងៃនេះ

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាន កំពុងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃកំណត់ចុងក្រោយសម្រាប់កិច្ចប្រជុំនៅលើកនេះ។

លោកស្រី Aung San Suu Kyi នៅឯវិមានសភាក្នុងទីក្រុង Canberra កាលពីថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្នើ​មីយ៉ានម៉ា​បញ្ជូន​លោកស្រី អោងសាន ស៊ូជី ត្រលប់​ទៅ​ផ្ទះ​វិញ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ស្នើយ៉ាងទទូចឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋនៃសហភាពមីយ៉ាន់ម៉ាសម្របសម្រួលក្នុងការបញ្ជូន​លោកស្រី អោង​​​សាន ស៊ូជី ត្រលប់ទៅលំនៅឋានវិញ បន្ទាប់ពីរបបយោធាបានផ្ទេរលោកស្រី​ពីលំនៅឋានទៅកាន់ពន្ធនាគារ​ក្នុងទីក្រុងណៃពិដោ។

លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ចូលជួបសវនាការចំពោះលោកនាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

ប្រេសិត​ប្រធាន​អាស៊ាន​ថា សង្គ្រាម​នៅ​មីយ៉ាន់ម៉ា​ពិបាក​ដោះស្រាយ​ដោយសារ​អ្នកនយោបាយ​ចង់ឈ្នះ​រៀងៗខ្លួន

ប្រេសិតពិសេសរបស់​ប្រធាន​អាស៊ានប្ដូរវេន ថ្លែង​ថា អាស៊ាន​ពិបាក​ធ្វើ​ការ​សម្របសម្រួលរឿងវិបត្តិ​នៅ​មីយ៉ាន់ម៉ា ដោយ​សារ​តែ​ឆន្ទៈរបស់អ្នកនយោ​បាយ​ក្នុង​ប្រទេស​នោះនៅតែមានចិត្តមានៈចង់ឈ្នះរៀងៗខ្លួន។

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ជា​លើកដំបូង​ក្នុង​គោលបំណង​ឱ្យ​មាន​កិច្ចសន្ទនា​នយោបាយ

ប្រសិតពិសេសរបស់ប្រធានអាស៊ាន និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានដឹកនាំប្រតិភូរបស់ខ្លួនចាកចេញពីកម្ពុជា ​ទៅធ្វើទស្សនកិច្ចការងារលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ​ដើម្បីលើកទឹកចិត្តឱ្យមានការពិគ្រោះយោបល់លើកិច្ចនយោបាយនិងមនុស្សធម៌ ខណៈប្រទេសនេះកំពុងមានវិបត្តិផ្ទៃក្នុងធ្ងន់ធ្ងរ។

លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ប្រាក់ សុខុន គ្រោង​ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​នៅ​ដើម​ខែក្រោយ

រដ្ឋមន្ត្រីការបរទេស​កម្ពុជា និងជាប្រេសិតពិសេស​អាស៊ាន លោក ប្រាក់ សុខុន គ្រោង​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​មីយ៉ាន់ម៉ា​នៅសប្ដាហ៍​ទី២​​​នៃ​​ខែ​​មីនាខាង​​មុខ​​នេះ ក្នុង​​នាម​​លោក​​ជា​ប្រេសិត​ពិសេស​ប្រធាន​អាស៊ានស្ដីពី «បញ្ហានៅមី​យ៉ាន់​ម៉ា»។

លោក ប្រាក់ សុខុន ថា ដំណើរ​ទស្សនកិច្ច​របស់​កម្ពុជា​ទៅ​មីយ៉ាន់ម៉ា គឺ​ដើម្បី​ទម្លាយភាព​ជាប់គាំង​

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អ.ស.ប) កាល​ពី​យប់​មិញ​ថា ដំណើរ​ទស្សនកិច្ច​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា គឺ​ដើម្បី​ទម្លាយភាព​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ។

ប្រមុខការទូត​កម្ពុជា​នឹង​ទៅវៀតណាមប្រជុំគណៈកម្មការចម្រុះលើកទី១៦

ប្រមុខ​ការទូត​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម​លើកទី១៦ ដោយ​ថា ដើម្បី​រឹត​បន្តឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ