លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចូលរួមពិធីបើកគណៈរដ្ឋមន្ត្រីរបស់លោកថ្ងៃដំបូង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ (រ៉យទ័រ)

តុលាការ​​ថៃ​​សម្រេចឱ្យ លោក ប្រាយុទ្ធ ចាន់អូចា កាន់តំណែង​ជា​​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត

តុលាការ​ធម្មនុញ្ញ​របស់​ប្រទេសថៃ​ នៅថ្ងៃសុក្រនេះ បាន​សម្រេចឱ្យ លោក ប្រាយុទ្ធ ចាន់អូចា កាន់តំណែង​ជា​នាយករដ្ឋមន្រ្តីថៃបន្តទៀត បន្ទាប់ពី​រកឃើញ​ថា រូប​លោក​មិន​បានបំពានលើ​ប​ទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ដែលកំណត់​អាណត្តិនាយករដ្ឋមន្រ្តី រយៈពេល៨ឆ្នាំឡើយ។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើរបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ មុនការសម្រេចរបស់តុលាការធម្មនុញ្ញ ស្តីពីពេលដែលអាណត្តិនាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោកនឹងបញ្ចប់ នៅឯវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​បាន​តុលាការ​ព្យួរតំណែង​និយាយថា លោក​នឹង​បន្ត​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារជាតិ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃដែលត្រូវបានតុលាការព្យួរពីតំណែងឈ្មោះ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងបន្តតួនាទីជារដ្ឋមន្ត្រីការពារជាតិ។

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដឹកនាំមន្ត្រីពាក់ព័ន្ធចុះមើលគម្រោងរៀបចំប្រព័ន្ធទប់ស្កា់តនិងការពារពីទឹកជំនន់។ (A24 News)

រដ្ឋា​ភិបាល​ថៃ​ដាក់​ចេញ​ផែនការ​បន្ទាន់​ដើម្បី​កាត់​បន្ថយ​គ្រោះ​មហន្ត​រាយ​ទឹក​ជំនន់

បន្ទាប់​ពីគ្រោះទឹកជំនន់បានវាយលុកទីក្រុងបាងកក ប្រទេសថៃ ដែលបណ្ដាលឱ្យកម្ពស់ទឹកឡើងដល់មួយម៉ែត្រ បន្ទាប់ពីមានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនម៉ោង នាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្ត្រីក្រសួង​ការពារជាតិថៃ លោក ​ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យមានការដាក់ពង្រាយម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកចេញពីប្រឡាយនានានៅក្នុងទីក្រុង ក៏ដូចជា​ការប្រមូលយកកាកសំណល់និងស្មៅចេញ ដើម្បីធ្វើឱ្យប្រឡាយបង្ហូរទឹកមានភាពប្រសើរឡើងវិញផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ