ទិដ្ឋភាពសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សកម្មជនដីធ្លី គ្រូបង្រៀន កម្មករ ព្រមទាំងពលរដ្ឋជាច្រើននាក់ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

សាច់ញាតិថា ការលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតជិត៣០០នាក់ មិនមានឈ្មោះសកម្មជនបក្សប្រឆាំង

សាច់ញាតិ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ ចាត់ទុកការលើកលែងនិងប​ន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ជិ៣០០​នាក់ នៅថ្ងៃទី៧ ខែមករា ខាង​មុខ​នេះ ដោយមិន​មានវត្តមានសកម្មជនបក្សប្រឆាំង ថា​ជារឿងអយុត្តិធម៌ និងមា​នការរើសអើងផ្នែក​នយោបា​យ ខណៈពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

ក្រុមស្ត្រីថ្ងៃសុក្រ​ស្នើ​លោក ស ខេង ផ្ទេរ​ស្វាមី​ពួកគេ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង​មក​ព្រៃស​វិញ

ភរិយា​និងសាច់ញាតិរបស់សកម្មជនបក្សសង្គ្រោះជាតិដែលតុលា​ការ​​​រំលាយ​ ឬហៅថា «ក្រុមស្ត្រីថ្ងៃសុក្រ» បាននាំគ្នាទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​មហា​ផ្ទៃ នៅព្រឹ​ក​ថ្ងៃព្រ​ហស្បតិ៍​នេះ ដើម្បី​ទាម​​ទារ​​ឱ្យ​​ផ្ទេរ​​ស្វាមី​របស់ពួកគេ​​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ មកកាន់​ពន្ធនាគារ​ព្រៃស ​ក្នុងរាជធានីភ្នំពេញ​​វិញ និង​ទទូច​ឱ្យ​បញ្ឈប់​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ។

ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូបបានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

ក្រសួង​ថា​ពុំ​មាន​ការ​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​នយោបាយ​ក្នុង​ពន្ធនាគារ​ដូច​ការ​លើកឡើង​របស់​សាច់ញាតិ​ពួកគេ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ពុំមានករណីវាយ ទាត់ ធាក់ លើសកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ នៅ​ក្នុងពន្ធនាគារ​ត្រពាំងផ្លុង ដូច​ការ​លើក​ឡើង​របស់​សាច់​ញាតិ​ពួកគេ​ឡើយ ខណៈ​មន្ត្រីរូបនេះចាត់​ទុក​ការលើកឡើងនោះ​​​ថា​ ​​គ្រាន់តែ​ជាការបង្កើត​រឿង​​មួលបង្កាច់​រដ្ឋាភិបាលដើម្បី​បានប្រយោជន៍ពី​បរទេស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ