លោក ហ៊ុន សែន៖ រដ្ឋ​ផ្តល់​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ មិនមែន​កេង​ចំណេញ​សន្លឹក​ឆ្នោត​នៅ​ឆ្នាំ​២០២៣​ទេ​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា រដ្ឋាភិបាល​បានផ្តល់ និងត្រៀម​ផ្តល់សាច់ប្រាក់​ជូនប្រជាពលរដ្ឋមិនតិច​ជាង ២លាននាក់​បន្ថែមទៀត ដើម្បី​កាត់​បន្ថយភាពក្រីក្រ ហើយលោក​ស្នើទៅ​គណបក្សនយោបាយ និងសង្គមស៊ីវិល មានការយោគយល់​កុំចាត់ទុកថា ការធ្វើរបស់​រដ្ឋាភិបាល​ជាល្បែង​ទាញយក​សន្លឹកឆ្នោត​នៅឆ្នាំ២០២៣​ខាងមុខនេះ​។

តំណាងមកពីស្ថាប័នសង្គមស៊ីវិល ក្រសួងសេដ្ឋកិច្ច និង GIZ ថ្លែងក្នុងកិច្ចប្រជុំមួយពាក់ព័ន្ធនឹងសេវាគាំពារសង្គម ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

សង្គមស៊ីវិល​ថា​កិច្ចគាំពារ​សង្គម​ជា​ឧបករណ៍​កាត់បន្ថយ​ភាពងាយរងគ្រាះ​របស់​ពលរដ្ឋ

សង្គមស៊ីវិលមួយចំនួនអះអាងថា កិច្ចគាំពារសង្គមជាឧបករណ៍ដ៏សំខាន់មួយសម្រាប់កាត់បន្ថយភាពងាយរងគ្រោះ​ពីផលប៉ះពាល់សេដ្ឋកិច្ច និងជីវភាពរស់នៅពេញមួយជីវិតរបស់ពលរដ្ឋ ខណៈពួកគេទាមទារឱ្យមានការបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធកិច្ចគាំពារសង្គមដល់ប្រជាជនបន្ថែមទៀត។

បទយកការណ៍៖​ ស្ត្រី​អ្នក​កោស​ខ្យល់​ចល័ត​ម្នាក់​ត្រូវ​ដើរ​១​ថ្ងៃ​១៥​ម៉ោង​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ម្តាយ​វ័យ​ជាង​៨០​ឆ្នាំ

ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងមានសភាពចាស់ដំបូលប្រក់ស័ង្កសីមានទីតាំងស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាជម្រកស្នាក់នៅរបស់ស្ត្រីវ័យ៦២ឆ្នាំ មានមុខរបរជាអ្នកដើរកោសខ្យល់ចល័ត ដើម្បីយកប្រាក់ចិញ្ចឹមម្តាយវ័យ៨៣ឆ្នាំ។

រដ្ឋមន្រ្តី​សុខាភិបាលថា​ចាំបាច់​បង្កើន​​ថវិកាជាតិ​សម្រាប់​ថែទាំ​សុខភាព​ពលរដ្ឋ​ក្រីក្រ​

រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃពុធនេះ​អះអាងថា​ថវិកាជាតិ​សម្រាប់​វិស័យ​សុខាភិបាល​​គួរតែ​បង្កើន​​​ ​សម្រាប់​ថែទាំ​សុខភាព​​និង​ប្រសិទ្ធភាព​នៃ​ការ​ចំណាយ​សាធារណៈ​ដើម្បី​ធានាថា​ប្រជាពលរដ្ឋគ្រប់រូបទោះបីជាមាន​ឬ​​គ្មាន​លទ្ធភាព​បង់​ថ្លៃ​សេវា ត្រូវ​បាន​ទទួល​ការ​ថែ​ទាំ​សុខភាព​ដែល​មាន​គុណភាព​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ