ពលរដ្ឋ​នៅ​ភូមិ​ព្រែកតាគង់​ទាមទារ​អាជ្ញាធរ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ព្រោះ​បារម្ភ​ពីការ​ «បណ្តេញចេញ»​

ពលរដ្ឋ៦៥គ្រួសារនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទាមទារអាជ្ញាធរ ផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ឱ្យបានឆាប់ ដោយថាពួកគាត់បានរស់នៅលើដីនោះជាច្រើនឆ្នាំមកហើយ និងបារម្ភពីការ«បណ្តេញចេញ» ក្រោមហេតុផលអភិវឌ្ឍន៍ បន្ទាប់ពីមើលឃើញថាសហគមន៍ខ្លះបានរងគ្រោះនូវរឿងស្រដៀងៗគ្នានេះ។

វិភាគ៖ តើមានថ្នាំព្យាបាលរបួសផ្លូវចិត្តពលរដ្ឋពីការបាត់បង់ទឹកដីក្រៅពីការចាប់ឃុំខ្លួនទេ?

ការសុខចិត្តរណបប្រទេសជិតខាង ដើម្បីក្រាញអំណាចនៅក្នុងប្រវត្តិសាស្រ្តនៃមេដឹកនាំខ្មែរដោយមិនយកពហុគំនិតធ្វើជាមូលដ្ឋានសម្រាប់ដឹក​នាំប្រទេស ជាដើមចមធ្វើឱ្យបាត់បង់ទឹកដីទៅប្រ​ទេ​ស​ជិតខាងតជំនាន់ និងបង្កឱ្យមានជម្លោះផ្ទៃក្នុងគ្មាន​ទីបញ្ចប់ បើអ្នកនយោបាយសម័យទំនើបនេះ មិ​​នពិចារណាកែលម្អ។

លោក ហ៊ុន ម៉ាណែត ថាការចូលរួម​កម្មវិធីចូលឆ្នាំខ្មែរនៅអាមេរិក​មិនពាក់ព័ន្ធនឹងរឿងនយោបាយ

កូន​ប្រុស​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត នៅថ្ងៃ​អាទិត្យ​នេះ ​បាន​បក​ស្រាយ​ថា​ការសម្រេច​ចិត្ត​​ចូលរួម​កម្មវិធី​ចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិចដែលរៀបចំដោយ​​ពលរដ្ឋ​ខ្មែរអាមេរិកកាំង មិនពាក់ព័ន្ធ​នឹងរឿងនយោ​បាយ​​នោះទេ ដោយ​លោក​ចាត់ទុក​ថា​នេះ​បង្ហាញ​ពី​ការ​រួប​រួមគ្នាមួយ​។លោក​ ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក នឹងអញ្ជើញទៅសហរដ្ឋ​អាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា នៅខែមេសាខាងមុខ​នេះ។ ការដង្ហែក្បួនចូលឆ្នាំខ្មែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា មានគោលបំណងដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីខ្មែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ