លោក តូច វណ្ណារ៉េត ដែលត្រូវបានផ្ទះចងកស្លាប់កាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៦។ សមត្ថកិច្ច​អះអាង​ថា​ទណ្ឌិតនោះធ្វើអត្តឃាតតែ​ក្រុមគ្រួសារ​ថាជាឃាតកម្ម​(រូបថតពីសមាគមអាដហុក)

ម្តាយទណ្ឌិត​ស្លាប់ក្នុងពន្ធនាគាររៀបចំ​ពាក្យ​បណ្តឹង​ដាក់ទៅតុលាការ

ម្តាយ​របស់​ទណ្ឌិតម្នាក់ដែល​ត្រូវ​បាន​ប្រទះឃើញស្លាប់ដោយ​ចងកនៅក្នុងពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ បាន​រៀប​ចំពាក្យ​បណ្តឹង​​មួយ​ដាក់​ទៅ​តុលាការ​ខេត្ត​ពោធិ៍សាត់ ​ស្នើ​ឲ្យ​ស៊ើបអង្កេត​ករណី​កូន​ស្លាប់​ ដោយ​ថា​នេះ​ជា​ករណីឃាតកម្ម មិន​មែន​ចង​ក​សម្លាប់​ខ្លួននោះ​ទេ។ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០១៦ ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត អាយុ​២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់​) ត្រូវបាន​ប្រទះឃើញស្លាប់​ដោយចងកក្នុងបន្ទប់ទឹក​ នៅម៉ោង​៥ទៀបភ្លឺ ដោយ​សមត្ថកិច្ច​អះអាង​ថា​ជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ